អ្នកកាសែតអន្តរជាតិ ជាង១០០ស្ថាប័ន ស្នើលោក ត្រាំ កុំឲ្យរឹតត្បិតទិដ្ឋាការ

7NEWS

អ្នកកាសែតអន្តរជាតិ ជាង១០០ស្ថាប័ន ស្នើលោក ត្រាំ កុំឲ្យរឹតត្បិតទិដ្ឋាការ

ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥៖

អ្ន​កសារព័ត៌មាន​អន្តរជាតិ មកពីប្រទេស​ជាច្រើន រួម​ទាំង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិអ្នកកាសែតអន្តរជាតិ ជាង១០០ស្ថាប័ន ស្នើលោក ត្រាំ កុំឲ្យរឹតត្បិតទិដ្ឋាការបាល​អាមេរិករបស់​លោក ដូណាល់ ត្រាំ យោគយល់ និង​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​រឹតត្បិត​ទិដ្ឋាការ​សម្រាប់អ្នក​សារព័ត៌មាន​បរទេស​។ ក្រុម​អ្នកកាសែត​អន្តរជាតិ ពន្យល់ថា ការ​រឹត​ត្បិត​ ទិដ្ឋាការនេះ​​ នាំឲ្យ​ប៉ះពាល់​ដល់​គុណភាព​ព័ត៌មាន និង​បរិមាណ​សេចក្តីរាយការណ៍​ព័ត៌មានប្រចាំថ្ងៃ ​ពី​សហរដ្ឋអាមេរិក​។​ ​

ការរឹតត្បិតលក្ខខណ្ឌផ្តល់​ទិដ្ឋាការដល់​អ្ន​កសារព័ត៌មា​នបរទេស ពីសំណាក់​រដ្ឋាភិបាលបាល​ទីក្រុង​វ៉ាស៊ីន​តោន​ នាំឲ្យប៉ះពាល់ដល់គុណភាពព័ត៌មាន និងបរិមាណសេចក្តីរាយការណ៍ព័ត៌មានប្រចាំថ្ងៃ ពីសហរដ្ឋអាមេរិក។ នេះបើតាម​ការ​ពន្យល់​របស់ ក្រុមហ៊ុន​សារព័ត៌មាន និង​ក្លិប​អ្នកកាសែតអន្តរជាតិ ជាង​១០០ស្ថាប័ន ​ដោយ​បញ្ជាក់ទៀតថា ជំនួស​ឲ្យ​ការ​ចង់ពង្រឹង​​កិត្តិយសនិងការពារ​ផលប្រយោជន៍​អាមេរិក វិធានការ​បន្តឹងទិដ្ឋាការ​បែរ​ជា​ប៉ះពាល់​ទៅដល់​ជំហរ និងមុខ​មាត់​សហរដ្ឋអាមេរិក​ នៅ​លើឆាកអន្តរជាតិ​ ទៅវិញទេ។

ទាំង​នេះ ជាខ្លឹមសារ​នៃ​លិខិត​ចំហរបស់​អ្ន​កកាសែត​អន្តរជាតិ​ ​ផ្ញើ​ទៅ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីតោន​ ​ ​ចុះ​ថ្ងៃទី​១១កញ្ញា។ លិខិតនេះ​ធ្វើឡើង​ក្រោយ​ពីសហរដ្ឋអាមេរិក​បាន​រឹត​បន្តឹង​ការ​ស្នាក់​នៅ​លើទឹកដីអាមេរិក ចំពោះ​និស្សិត​និង​អ្នក​សារព័ត៌មាន​បរទេស។ ការរឹតត្បិត​ទិដ្ឋាការ​ អនុលោម​ទៅតាម​នយោបាយ​អន្តោប្រវេសន៍​​របស់​លោក ដូណាល់ ត្រាំ ដែល​បាន​បន្ថយ​ចំនួន​ស្នាក់​នៅសម្រាប់អ្នក​កាសែតអន្តរជាតិ​​ និងអ្ន​កឆ្លើយឆ្លងព័ត៌មាន​បរទេស​ ពី​ ៥ ឆ្នាំ មក​ត្រឹមតែ ២៤០ ថ្ងៃ​។ ចំពោះ​អ្នក​កាសែត​ជនជាតិ​ចិន ទិដ្ឋាការ​របស់​ពួកគេ​ មាន​​កំណត់​ឲ្យ​តិច​ជាង ៩០ ថ្ងៃ​។​

ការ​បន្ថយ​ចំនួន​ពេលវេលា​ស្នាក់​នៅស្រប​ច្បាប់សម្រាប់អ្ន​កកាសែតបរទេស​​នេះ ជះឥទ្ធិ​ពលទៅដល់​ស្ថិរភាព​របស់​អ្ន​កសារព័ត៌មា​ន​បរទេស និង​គ្រួសារ​របស់​ពួក​គេ ព្រ​មទាំង​ធ្វើ​គុណភាព​សេចក្តីរាយការណ៍​ ក៏​ថយ​ចុះ​ដែរ ហើយ​វា​នឹង​បន្ថយ​ការ​យល់ដឹង​អំពី​សហរដ្ឋអាមេរិក​។ នេះបើ​តាម​លិខិត​ចំហរបស់​ស្ថាប័ន​ព័ត៌មានអន្តរជាតិ រួម​មាន​ ទីភ្នាក់ងារព័ត៌មាន Associated Press បណ្តាញ​ផ្សព្វផ្សាយ​អង់គ្លេស​ BBC, ​Reuters, អាល្លឺម៉ង់ ZDF, អូស្ត្រាលី​ ABC រួម​ទាំង ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ជាតិ​និង​វិទ្យុ​ជាតិ នានា។

ក្រៅពី​អនឡាញ វិទ្យុ​និងទូរទស្សន៍អន្តរជាតិ​ នៅ​មា​នកាសែត​ កាណា​ដា The Globe and Mail និង​កាសែត​អៀរឡង់​ The Irish Times ព្រម​ទាំង​ អង្គការ​ការពារសិទ្ធិ​អ្នក​កាសែត​ ដូច​ជា​ សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ FIJ ​ អង្គការ​អ្ន​កកាសែតគ្មាន​ព្រំដែន RSF ​ ​និង​​សមាគម​អ្នក​កាសែត​កូរ៉េ​ខាងត្បូង​ ។ល។

ទាក់ទង​នឹង​សារព័ត៌មាន​អន្តរជាតិ​នេះដែរ អង្គការ​​ស្រាវជ្រាវអំពីប្រជាធិបតេយ្យ​​និងការបោះឆ្នោត​​ IDEA (International Institute for Democracy and Electoral Assistance) នៅ​ក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែត​ បាន​ចេញ​របាយការណ៍ ​ថ្ងៃ​ទី​១១កញ្ញា ដោយ​បញ្ជាក់ថា សេរីភាព​សារព័ត៌មាន​នៅ​លើពិភព​លោក ធ្លាក់​ចុះ​ខ្លាំង មិនដែល​ធ្លាប់​ជួប​ប្រទះ​ ក្នុង​រយៈ​ពេល​កន្លះ​សតវត្សរ៍​មកនេះ។ អ្នក​ស្រាវជ្រាវ  Kevin Casas-Zamora អគ្គលេខាធិការ​នៃមណ្ឌល​ស្រាវជ្រាវ​ស៊ុយអែត International IDEA បាន​បញ្ជាក់ថា ផ្អែក​លើ​ទិន្នន័យ​តាម​ដាន​សង្កេត ចន្លោះ​ឆ្នាំ២០១៩ ដល់ឆ្នាំ​​២០២៤ លទ្ធិប្រជាធិបតេយ្យ​ក្នុងបណ្តា​​​ប្រទេស ​ជាង​ពាក់កណ្តាល​ពិភពលោក ​បាន​ស្រុត​ចុះ ​ ហើយ​លំហសេរីភាព​សារព័ត៌មានក៏រួម​តូច​។  

Nº.1002

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top