ខេត្តចំនួនបី កំពុងរងផល់ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

7NEWS

ខេត្តចំនួនបី កំពុងរងផល់ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ចេញផ្សាយនៅថ្ងៃទី២ ខែសីហា​ឆ្នាំ២០២៥

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥​បន្ទាប់ពី​ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឱ្យមានជំនន់​ទឹកភ្លៀង បង្កផលប៉ះ​ពាល់ដល់ខេត្ត​ចំនួនបី និងប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត ៧០០គ្រួសារ ព្រមទាំង​ប៉ះពាល់​ផល​ដំណាំ​កសិកម្មជិត ២០០ហិកតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយបានប្រាប់បណ្ដាញព័ត៌មាន​កាលពីព្រឹកថ្ងៃទី២ ខែកញ្ញាថា ភ្លៀង​ធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៩ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញាមកបង្កឱ្យ​កើតជំនន់​ទឹកភ្លៀងបង្កផលប៉ះពាល់ខេត្តចំនួនបី ,ប៉ះពាល់ប្រជាពលរដ្ឋចំនួនជិត៧០០​គ្រួសារ។ក្នុងនេះ៖ ទី១.ខេត្តបាត់ដំបង ប៉ះពាល់ស្រុកចំនួនមួយ គឺ​ស្រុកសំឡូត ស្មើនឹងបួនឃុំ , ប៉ះពាល់ចំនួន ២៦គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំ​ចំនួន ១៨.៥ ហិកតា។ទី២. ខេត្តសៀមរាប ប៉ះពាល់ស្រុកចំនួនបួន ស្មើនឹង១៣ឃុំ ,ប៉ះពាល់ ៤១៥ គ្រួសារនិង ប៉ះពាល់ផ្ទះ ៤១៥ខ្នង។ ចំណែកខេត្តទី៣ ជាខេត្តជាប់ដងទន្លេមេគង្គ គឺខេត្តក្រចេះ ប៉ះពាល់ពីរស្រុក ស្មើនឹង២ឃុំ, ប៉ះពាល់​ប្រជាពលរដ្ឋ២២៤គ្រួសារនិង ប៉ះពាល់ដំណាំកសិកម្មចំនួន ១៦៩ហិកតា។

នៅខេត្ដបាត់ដំ​បងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា លោក សុខ លូ អភិបាលខេត្ដបាត់ដំបង បានបញ្ជាក់ថា កម្ពស់ទឹកស្ទឹង​សង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្ន តែនឹងស្រកចុះវិញឆាប់ៗ​នេះបើផ្នែក​ខាង​លើមិនមានភ្លៀងបន្ថែម។សូមប្រជាពលរដ្ឋនៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំប្រុងប្រយ័ត្នខ្ពស់។

Nº.0974

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top