លោក ត្រាំ ផ្អាកវិធានការ យកពន្ធកប់ពពកលើផលិតផល ចិន ៩០ថ្ងៃទៀត

7News

លោក ត្រាំ ផ្អាកវិធានការ យកពន្ធកប់ពពកលើផលិតផល ចិន ៩០ថ្ងៃទៀត

ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៖

នៅ ប៉ុន្មាន ម៉ោង មុនអស់ សុពលភាព លោកប្រធានាធិបតី អាមេរិក បាន ចេញ ក្រឹត្យ ពន្យារ កិច្ចព្រមព្រៀង ផ្អាក អត្រាពន្ធគយ កប់ពពក ពេល រយៈ ពេល ៩០ ថ្ងៃ បន្ថែម ទៀត ដើម្បី បន្ត ការ ចរចា ជាមួយ ភាគី ចិន។ តើ នេះ ជា សញ្ញា បញ្ជាក់ អំពី ភាព ល្អ ប្រសើរ ឡើង វិញ នៃ ទំនាក់ទំនង រវាង មហាអំណាច ទាំងពីរ?

ក្រឹត្យ ពន្យារ កិច្ចព្រមព្រៀង ផ្អាកយក អត្រា ពន្ធ កប់ ពពក ត្រូវ បាន ចុះ ហត្ថលេខារួច ហើយ ជាមួយ លក្ខខណ្ឌ ដដែល ។ នេះ បើ តាម សំណេរ របស់ លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ដោយ ពន្យល់បន្ថែម ថា ចិន បាន ប្រឹង ប្រែង ចាត់ វិធានការ ឆ្លើយ តប ទៅ នឹង កង្វល់ របស់ អាមេរិក ដូច្នេះ អាមេរិក ចាំបាច់ ត្រូវ ផ្អាកអត្រាពន្ធកប់ពពក បន្ត ទៀត រហូត ល់ ថ្ងៃ ទី ១០ វិច្ឆិកា ២០២៥។ 

ស្ទើរ ទន្ទឹម ពេល គ្នា ភ្នាក់ងារ សារព័ត៌មាន ផ្លូវការ ចិនXinhua ស៊ីនហួរ បាន ចេញ ផ្សាយសេចក្តីថ្លែងការណ៍ រួម បញ្ជាក់ អំពី លទ្ធផល នៃ ការចរចា នៅស្តុកខុល ប្រទេស ស៊ុយអែត ថា ចិនក៏ នឹង ផ្អាកសកម្មភាព សងសឹក ដោយ ដំឡើង អត្រា ពន្ធខ្ពស់ កប់ពពក ដែរ។ ចិន នឹង ព្យួរ សេចក្តី សម្រេច ដំឡើង ពន្ធ គយ ជាមួយ អាមេរិក រយៈ ពេល ៩០ ថ្ងៃ ដោយ គិត ចាប់ ពី ថ្ងៃ ទី ១២ សីហា ២០២៥ ទៅ និង ដោយ យក ពន្ធ បន្ថែម លើ ផលិតផល អាមេរិកត្រឹម ១០% ប៉ុណ្ណោះ។ នេះ បើ តាម ប្រភពចិន ដដែល។

ការ ពន្យារ កិច្ចព្រមព្រៀង ផ្អាក សង្គ្រាមពាណិជ្ជកម្ម បន្ថែម ៩០ ថ្ងៃ បន្តពីកិច្ចព្រមព្រៀងចិន និង អាមេរិកចុះ ថ្ងៃ ទី ១២ ឧសភា២០២៥ បាន បញ្ចៀស ការ យក ពន្ធហួសហេតុ ដល់ ១៤៥% លើ ផលិតផល ចិន នាំ ទៅ សហរដ្ឋ អាមេរិក មក នៅ ត្រឹម ៣០%។

បន្ទាប់ ពី ប្រឈម មុខ ដាក់ គ្នា យ៉ាង តាន តឹង អស់ ជា ច្រើន ខែ មហា អំណាច ទាំងពីរ ហាក់ ចាប់ ផ្តើម មាន ទំនាក់ទំនង ធូរ ស្បើយ ឡើង វិញ ជា បន្ត បន្ទាប់ ក្នុង សមរភូមិ សង្គ្រាម ពន្ធគយ។ នៅ ថ្ងៃ ចន្ទទី ១១ សីហា ភាគី ទាំងពីរ ចិន និ ងអាមេរិក បាន បញ្ជាក់ អំពី លទ្ធផល ដ៏ វិជ្ជមាននៃ កិច្ចចរចា ពាណិជ្ជកម្ម។ ខាង អាមេរិក លោក ដូណាល់ត្រាំ ថែម បាន អះអាង ថា ទំនាក់ទំនង ជាមួយ ប្រធានាធិបតី ចិន ស៊ីជីន ពីង ចាប់ ល្អ ខ្លាំង ឯការចរចា ពាណិជ្ជកម្ម ក៏ ប្រព្រឹត្ត ទៅ ដោយ រលូន។ ប្រធានាធិបតី អាមេរិក ទំនង ជា បាន ទទួលនូវ អ្វី ដែល លោក ចង់ បាន ពី ភាគី ចិន នៅ នាទី ចុងក្រោយ។ បើ តាម សារ បង្ហោះ ក្នុងយប់ ថ្ងៃ អាទិត្យ ឆ្លង មក ថ្ងៃ ចន្ទ លោក ត្រាំ បានថ្លែង អំណរគុណ លោក ស៊ីជីនពីង ក្រោយ ពី អំពាវនាវ ឱ្យ ចិនបង្កើនមួយ ជា បួន ការទិញ សណ្តែក អាមេរិក ព្រោះ វា អាច កាត់ បន្ថយ ឱនភាព ពាណិជ្ជកម្មរវាង ប្រទេស ទាំងពីរ បាន យ៉ាង ច្រើន គួរ ជា ទីកត់ សម្គាល់៕

Nº.0928

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top