អាមេរិកឈប់ ឱ្យ មីស៊ីល និង គ្រាប់កាំភ្លើង ទៅ អ៊ុយក្រែន
ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥៖
សហរដ្ឋ អាមេរិក បាន សម្រេច នៅ ថ្ងៃទី ១ កក្កដា ឈប់ ឱ្យ គ្រាប់ មីស៊ីល និង គ្រាប់ កាំភ្លើង ធំទៅ អ៊ុយក្រែន ហើយ ក្រោម ហេតុផល ខ្លាច អស់ សព្វាវុធ ពី ឃ្លាំង ។ សម្រាប់កៀវ គ្មាន ជំនួយ គ្រាប់ ពីអាមេរិក អ៊ុយក្រែនច្បាស់ ជា ពិបាក ទប់ ទល់ នឹង រុស្ស៊ី ខ្លាំង ណាស់ ព្រោះ ម្យ៉ាង ទៀត រុស្ស៊ី កំពុង បង្កើន ការ វាយប្រហារ យ៉ាង សន្ធាប់ ខ្លាំង លើ អ៊ុយក្រែន នាពេល នេះ។
អាមេរិក សម្រេច ឈប់ បញ្ជូន គ្រាប់ កាំភ្លើង ធំ និង គ្រាប់ មីស៊ីស ទៅ ឱ្យ អ៊ុយក្រែន ដោយ ឈរ លើ ទស្សនៈ គិត គូរ ការពារ ប្រយោជន៍ ជាតិ ជា មុន។ នេះ ជា សេចក្តី ថ្លែងការណ៍ដែលអ្នក នាំពាក្យរបស់ សេតវិមាន បាន ប្រកាសប្រាប់ អ្នក សារព័ត៌មាន នៅ ថ្ងៃ ១កក្កដា ២០២៥ ដោយ មិន ផ្តល់ ព័ត៌មាន លម្អិត អ្វី ទាំងអស់។ ប៉ុន្តែ បើ តាម Politico និង បណ្តាញ ព័ត៌មាន អាមេរិកផ្សេងៗ ក្រសួងការពារ ជាតិ អាមេរិក ចាប់ ព្រួយ បារម្ភ ដោយ ឃើញសព្វាវុធ ស្តុក ក្នុង ឃ្លាំងសម្រាប់ យោធា អាមេរិក ចាប់ ផ្តើម ស្រក ចុះ ដោយហេតុ ត្រូវ បញ្ចេញ យក ទៅ ជួយ អ៊ុយក្រែន។
នៅ ក្នុង សេចក្តីសម្រេច អាមេរិក នឹង លែង ផ្តល់ ឱ្យ អ៊ុយក្រែននូវ គ្រាប់ មីស៊ីល នៃ ប្រព័ន្ធ ការពារ អាកាស Patriot MIM-104 គ្រាប់ កាំភ្លើង ធំ និង មីស៊ីល ប្រឆាំង រថក្រោះ AGM-114 Hellfire។ នេះ បើ តាម ប្រភព សារព័ត៌មាន អាមេរិក ដដែល។ គឺ គ្រាប់ នៃ ប្រព័ន្ធមីស៊ីលPatriot នេះ ហើយ ដែល មាន សមត្ថភាពទប់ ស្ទាក់ ដ្រូននិង មីស៊ីល រុស្ស៊ី ប្រកប ដោយ ប្រសិទ្ធភាព។ ប្រធានាធិបតី អ៊ុយក្រែន បាន ទទូច សុំ ទិញ ប្រព័ន្ធ មីស៊ីល នេះ ពីអាមេរិក តាំងពី ប៉ុន្មាន សប្តាហ៍ចុង ក្រោយ មក នេះ និង ជា ថ្មី ម្តង ទៀត ក្នុង ជំនួប អូតង់ នៅ ទីក្រុង ឡាអេ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បាន ឆ្លើយ តប ភ្លាម នៅ ពេល នោះ ថា ចង់ ឃើញ ការ ឈប់ ច្បាំង។
តាំង ពី ផ្ទុះ សង្គ្រាម រុស្ស៊ី ចូល ឈ្លានពានអ៊ុយក្រែន មក អាមេរិក បាន ប្រគល់ សព្វាវុធ ឱ្យ អ៊ុយក្រែន សរុប ជា ទឹក ប្រាក់ ចំនួន ៦៦ ពាន់ លាន អឺរ៉ូ ។ ជាង បី ឆ្នាំ ក្រោយ និង ក្នុង ពេល ដែល រុស្ស៊ី កំពុង បង្កើន ការ វាយប្រហារ កាន់ តែ ខ្លាំង អាមេរិក របស់ ត្រាំ បែរ ជា ប្រកាស ឈប់ ផ្តល់ គ្រាប់ ទៅ វិញ។ តើ ឱ្យ អ៊ុយក្រែនអត់ ព្រួយ ម្តេច កើត? ការ ផ្តល់ គ្រាប់ យឺតយ៉ាវ ឬ មិន ត្រូវ តាម ពេល កំណត់ នឹង ធ្វើ ឱ្យ រុស្ស៊ី កាន់ តែ បាន ដៃ។ នេះ ជា ការ ប្រកាស របស់ ក្រសួងការបរទេស អ៊ុយក្រែន ដោយ បញ្ជាក់ ថា ក្នុង មួយ ខែ មិថុនា កន្លង មក នេះ រុស្ស៊ី បាន វាយប្រហារ ដោយ ដ្រូន ក្នុង ចំនួន ច្រើន បំផុត មិនធ្លាប់ មាន ដល់ ជាង ៥៤៣៨ដ្រូន ទល់ នឹង ៣៩៧៤ ដ្រូន កាលពី ខែ ឧសភា។
ចំណែក រុស្ស៊ីវិញ បាន បញ្ចេញ ប្រតិកម្ម អបអរ សរសើរ សេចក្តី សម្រេច អាមេរិក ថា ជា ការ បង្ខិត រុស្ស៊ី និង អ៊ុយក្រែន ទៅ រក ការ បិទ បញ្ចប់ សង្គ្រាម។ អ្នកនាំពាក្យ វិមាន ក្រេម ឡាំង បាន អះអាងថា “បញ្ជូន សព្វាវុធ ឱ្យ អ៊ុយក្រែនកាន់តែ តិច ប្រតិបត្តិការ យោធា ពិសេសរុស្ស៊ី កាន់ តែឆាប់ ចប់ ”៕
Nº.0825