កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​៣​ឈ្មោះ​ «​មូ​ន​» ​អាច​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

7News

កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​៣​ឈ្មោះ​ «​មូ​ន​» ​អាច​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៖

តាមក្រសួង ធនធានទឹក និង ឧតុនិយម បាន គូ បញ្ជាក់ ឲ្យ ដឹង ថា កម្ពុជា បាន រក ឥទ្ធិពល ព្យុះ ទី ៣ ដែល មានឈ្មោះ ថា « មូ ន » ដែល ជា ហេតុ អាច នាំ ឲ្យ តំបន់ មួយ ចំនួន របស់ ប្រទេស កម្ពុជា មាន ភ្លៀង ធ្លាក់ លាយឡំ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

យោង តាម ព្រឹត្តិបត្រ ព័ត៌មាន ស្តី ពី ស្ថានភាព ធាតុអាកាស នៅ ព្រះរាជាណាចក្រ កម្ពុជា សម្រាប់ ថ្ងៃ ទី ៤ ខែកក្កដា ឆ្នាំ ២០២៥ របស់ ក្រសួង ធនធាន ទឹកបាន ឲ្យ ដឹង ថា សម្ពាធ ទាប ដែល គ្របដណ្តប់ លើ សមុទ្រ ចិន ខាងត្បូង បាន វិ វត្ត ទៅ ជា ព្យុះ ទី ៣ ឆ្នាំ ២០២៥ មានឈ្មោះ « មូ ន » (Mun) T2503 មាន ឥទ្ធិពល លើ សមុទ្រ អាន ដាម ម៉ែ ន ឈូង សមុទ្រ ថៃ អាង ទន្លេមេគង្គ លើ របប ខ្យល់មូសុង និរតី និង ព្រះរា ជាណាចក្រ កម្ពុជា ។


ក្រសួង បាន ឲ្យ ដឹង ថា ព្យុះ មូ ន នេះ ពុំ មាន ឥទ្ធិពល ខ្លាំង មក លើ ព្រះរាជាណាចក្រ កម្ពុជា នោះ ទេ ។ ជាមួយ គ្នា នោះ ដែរ ក្រសួង ធនធានទឹក ក៏ បាន ឲ្យ ដឹង ថា ស្ថានភាព បែប នេះ នឹង ធ្វើ ឱ្យ ចាប់ពី ថ្ងៃ ទី ៤ ដល់ ថ្ងៃ ទី ៦ ខែកក្កដា ឆ្នាំ ២០២៥ នៅ តំបន់ វាលទំនាប មាន សីតុណ្ហភាព មធ្យម អប្បបរមា ២៤ អង្សា សេ និង សីតុណ្ហភាព មធ្យម អតិបរមា ៣៣ អង្សា សេ ។

ខ្យល់ បក់ មក ពី ទិសនិរតី និង អាគ្នេយ៍ មាន ល្បឿន មធ្យម ៥ ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ រៀង និង ភ្នំពេញ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ គ្រប ដណ្តប់ លើ ផ្ទៃដី ៣៥% ។


ចំណែក នៅ តំបន់ ខ្ពង់រាប មាន សីតុណ្ហភាព មធ្យម អប្បបរមា ២៣ អង្សា សេ និង សីតុណ្ហភាព មធ្យម អតិបរមា ៣៣ អង្សា សេ ។ ខ្យល់ ឧត្តរមានជ័យ ព្រះ វិហារ ក្រចេះ ស្ទឹង ត្រែង រតនគិរី មណ្ឌលគិរី ជួរ ភ្នំ ដងរែក និង តំបន់ ជួរ ភ្នំក្រវាញ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ គ្របដណ្តប់ លើ ផ្ទៃដី ៣៥% ។

ដោយឡែក នៅ តំបន់ មាត់សមុទ្រ មាន សីតុណ្ហភាព មធ្យម អប្បបរមា ២៣ អង្សា សេ និង សីតុណ្ហភាព មធ្យម អតិបរមា ៣៣ អង្សា សេ ។ ខ្យល់ បក់ មក ពី ទិសនិរតី និង បស្ចិម មាន ល្បឿន មធ្យម ៣ ម៉ែត្រ វិនាទី ។ ខេត្តកោះកុង ព្រះ សីហ នុ កំពត កែប និង ជួរ ភ្នំ បូកគោ អាច មាន ភ្លៀង ធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ គ្រប ដណ្តប់ លើ ផ្ទៃដី ៣០% ។ រលក សមុទ្រ មាន កម្ពស់ មធ្យម អប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់ មធ្យម អតិបរមា ១,៥០ ម៉ែត្រ ៕

Nº.0826

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top