ចិនចាប់ផ្តើមសាង សង់ មហា ទំនប់វារីអគ្គិសនីនៅទីបេ ធំជាងគេបំផុត លើពិភពលោក

7News

ចិនចាប់ផ្តើមសាងសង់មហា ទំនប់វារីអគ្គិសនីនៅទីបេ ធំជាងគេបំផុតលើពិភពលោក

ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥

ចិន បានចាប់ផ្តើ ម ដំណើរការ ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដ៏ធំជាងគេបំផុត លើពិភពលោក កាលពីថ្ងៃទី ១៩ កក្កដា ។ ទំនប់នេះ ស្ថិតនៅ លើដងទន្លេមួយ ក្នុងតំបន់ទីបេ ហើយដែលទន្លេនេះ ហូរទៅកាន់ប្រទេសឥណ្ឌានិ ងបង់ក្លាដែស ។ ក្រុមអង្គការបរិស្ថាន ក៏ដូចជាប្រជាជនឥណ្ឌានិងបង់ក្លាដែស ដែលរស់រំពឹងនឹងទឹកទន្លេនេះ មានការព្រួយបារម្ភជាខ្លាំង អំពីផលប៉ះពាល់ដោយសារតែមហាទំនប់វារីអគ្គិសនីរបស់ចិននេះ ។

លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានមានវត្តមានដោយ ផ្ទាល់ នៅក្នុងការ បើក សម្ពោធ ការដ្ឋាន សាងសង់ ទំនប់វារីអគ្គិសនីដ៏ធំ ក្រែលែងមួយ កាលពីថ្ងៃទី ១៩ កក្កដា ។ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់លើពិភពលោកនេះ មានឈ្មោះថា Mutuo ស្ថិតនៅលើ ដងទន្លេ Yarlung Tsangpo ស្រុក Nyingchi តំបន់ខ្ពង់រាបទីបេ ហើយដែលមានតម្លៃសាងសង់សរុបដល់ទៅ ១៦៥០០០លានដុល្លារ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនXinhua ក្រោយសាងសង់រួច ទំនប់វារីអគ្គិសនីនេះ នឹងមាន សមត្ថភាព ផលិត ចរន្តអគ្គិសនី បាន ដល់ទៅ ៦០ជីហ្កាវ៉ាត់ ពោលគឺធំជាង ទំបន់វារីអគ្គិសនី “ច្រកទាំង ៣” នៅលើដងទន្លេយ៉ាងសេ ក្នុង ខេត្តហ៊ូប៉េ ដល់ទៅ ៣ដងឯនោះ។ ពោល គឺទំនប់ Mutuo នឹងមានសមត្ថភាព ផលិត ចរន្តអគ្គិសនី លើសដល់ទៅ៣៥ដងនៃកម្លាំងរបស់ រ៉េអាក់ទ័រនុយក្លេអ៊ែរទំនើបចុងក្រោយ ១គ្រឿង ។

ទីភ្នាក់ងារព័ត៌មានXinhua ដែលស្រង់ប្រភពពីក្រសួងការបរទេសចិន បាន បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹង វិបត្តិអាកាសធាតុ តម្រូវ ឲ្យ ចិនត្រូវតែពន្លឿនអភិវឌ្ឍន៍ វិស័យថាមពល ដែលស្អាតស្អំ មិនបញ្ចេញឧស្ម័នពុល ទៅក្នុងបរិយាកាស ។ បច្ចុប្បន្ននេះ ចរន្តអគ្គិសនីនៅចិនចំនួន ៦០% គឺផលិត ដោយ ចំហេះធ្យូងថ្ម ដែលជាប្រភេទរ៉ែហ្វូស៊ីលបញ្ចេញ ឧស្ម័នកាបូនិក ច្រើនជាងគេ ។ បណ្តាញព័ត៌មានចិនអះអាងទៀតថា ចរន្តអគ្គិសនីផលិត ដោយ ទំនប់វារីអគ្គិសនីថ្មីនេះ នឹងត្រូវបញ្ជូន ទៅ ផ្គត់ផ្គង់នៅតំបន់ ខេត្ត ផ្សេងៗទៀតរបស់ចិន ព្រមទាំងបំពេញតម្រូវការ ជាក់ស្តែងនៅក្នុងការអភិវឌ្ឍន៍តំបន់ទីបេផងដែរ ។

គួរបញ្ជាក់ថា ទំនប់វារីអគ្គិសនី ដ៏ធំមហិមាដែលចិនកំពុងតែសាងសង់នៅតំបន់ទីបេ កំពុងតែធ្វើ ឲ្យ មានការព្រួយបារម្ភជាខ្លាំង ពីអង្គការបរិស្ថាន និងជាពិសេសគឺប្រជាជនឥណ្ឌា និង ប្រជាជនបង់ក្លាដែស។ ទន្លេ Yarlung Tsangpo ហូរចេញ ពីតំបន់ទីបេ ឆ្ពោះទៅកាន់ឥណ្ឌាដែលមានឈ្មោះថា ទន្លេប្រាម៉ាពូត្រ (Brahmapoutre) មុននឹង ហូរ ចាក់ ទៅដល់ បង់ក្លាដែស។ ទន្លេប្រាម៉ាពូត្រ គឺជាប្រភពទឹកសាប និង ជាដង្ហើមជីវភាពសេដ្ឋកិច្ច របស់ ប្រជាជន ភាគខាងកើតឥណ្ឌា និង ប្រជាជន បងក្លេដែសច្រើនសិបលាននាក់ ។

រដ្ឋាភិបាលចិន បានធានា អះអាងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងមិន បង្កផលប៉ះពាល់អ្វី ឡើយ ទៅលើ បរិមាណ ទឹកហូរទៅកាន់ប្រទេសដែលស្ថិតនៅខាងក្រោម ។ ក៏ប៉ុន្តែការធានាអះអាងនេះ មិនបានធ្វើឲ្យឥណ្ឌា ស្ងប់ចិត្តនោះទេ។ រដ្ឋាភិបាលឥណ្ឌា បានជូនដំណឹងទៅកាន់ ភាគីចិន ថាគេនឹងតាមដាន យ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសាងសង់នេះ ហើយថាឥណ្ឌា នឹង ធ្វើ គ្រប់មធ្យោបាយ ដើម្បីការពារ ផលប្រយោជន៍ ឥណ្ឌា ។ ចំណែកអង្គការបរិស្ថានវិញ បានលើកឡើងពីការព្រួយបារម្ភ ទាក់ទិន នឹងផលប៉ះពាល់ ដល់ជីវិតរបស់ ប្រជាជនទីបេ ព្រមទាំងប្រព័ន្ធជីវចម្រុះនៅ ខ្ពង់រាបទីបេ ដែល ជាតំបន់ ប្រឈម ហានិភ័យ ខ្លាំងរួចទៅហើយ ដោយសារបម្រែបម្រួលអាកាសធាតុ ៕

Nº.0867

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top