សមត្ថកិច្ចបង្ក្រាបទីតាំងលួចលាក់ឆបោកតាមអនឡាញ២កន្លែង ឃាត់ខ្លួនមនុស្សជាង១០០នាក់
ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ទីតាំង លួចលាក់ ប្រព្រឹត្ត បទល្មើស ឆក បោក តាម អន ឡាញ ចំនួន ពីរ កន្លែង ត្រូវ បាន កម្លាំង ចម្រុះ នៃ រដ្ឋបាល រាជធានី ភ្នំពេញ ចុះ បង្ក្រាប ជា បន្តបន្ទាប់ ដោយ ឃាត់ខ្លួន ជនជាតិ ចិន ជនជាតិ វៀតណាម និង ជនជាតិ ខ្មែរ សរុប ចំនួន ១៥២ នាក់ និង ដកហូត វត្ថុ តាង បាន មួយ ចំនួន ធំ ។
ប្រតិបត្តិការ នេះ ធ្វើ ឡើងជា បន្តបន្ទាប់ កាលពី ល្ងាច ថ្ងៃ ទី ១៤ និង ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ ដឹក នាំ ដោយ លោក ហ៊ុន សុ រិ ទ្ធី អភិបាលរង រាជធានី ភ្នំពេញ ។ ការ ចុះ បង្ក្រាប បទល្មើស ឆបោក តាម អន ឡាញ នេះ ត្រូវ បាន គេ ដឹង ថា បន្ទាប់ ពី មាន បទបញ្ជា យ៉ាង ម៉ុ ន ម៉ាត់ ពី សម្ដេច បវរ ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
តាម ព័ត៌មាន ដែល ដឹង ថា កាលពី ល្ងាច ថ្ងៃ ទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ កងកម្លាំង ចម្រុះ បាន ចុះ បង្ក្រាប ទីតាំង ខុន ដូ មួយ កន្លែង ស្ថិត នៅ ក្នុង អគារ លេខ ១៥ ផ្លូវ ១២៨ ភូមិ ៦ សង្កាត់ ផ្សារ ដេប៉ូ ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ បាន បង្កប់ បទល្មើស ឆបោក អន ឡាញ (Online Scams) ។ ក្នុង ប្រតិ បត្តិការ បង្ក្រាប នោះ ក្រុម សមត្ថកិច្ច បាន រក ឃើញ ជនជាតិ វៀតណាម - ខ្មែរ សរុប ចំនួន ១៤៩ នាក់ ដោយ ក្នុង នោះ មាន ស្រី ២៣ នាក់ ដែល មានមុខរ បរជា ជាងភ្លើង , កម្មករ សំណង់ , សន្តិសុខ មក ពី ក្រុមហ៊ុន សេវាកម្ម សន្តិសុខ ឈ្មោះ ហាន ហុង , និង ជា ចុងភៅ និង កូនកាំបិត ផង ដែរ ។
ជនជាតិ វៀតណាម ដែល ពាក់ព័ន្ធ ត្រូវ បាន សមត្ថកិច្ច អនុវត្ត នីតិវិធី អន្តោប្រវេសន៍ ។ ចំណែក ជន ជាតិ ខ្មែរ ចំនួន ៦៧ នាក់ ( ស្រី ១២ នាក់ ) ព្រមទាំង មធ្យោបាយ សម្ភារៈ បញ្ជូន ទៅ កាន់ ស្នងការដ្ឋាន នគរ បាល រាជធានី ភ្នំពេញ ដើម្បី បន្ត អនុវត្ត នីតិវិធី ។ ដោយឡែក នៅ ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំង ចម្រុះ នៃ រដ្ឋបាល រាជធានី ភ្នំពេញ បាន ចុះ បង្ក្រាប ទីតាំង បង្កប់ បទល្មើស ឆបោក តាម អន ឡាញ មួយ កន្លែង ទៀត មា នទី តាំងនៅ ក្នុង អគារ ខុន ដូ លេខ ៣៨២ ផ្លូវ ឌួ ង ងៀប ភូមិ ទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែនសុខ ។
ដោយ ឃាត់ខ្លួន ជនជាតិ ចិន ចំនួន ៣ នាក់ និង ដកហូត វត្ថុ តាំង មួយ ចំនួន ។ ប្រតិបត្តិការ នេះ ដឹកនាំ ដោយ លោក ហ៊ុន សុ រិ ទ្ធី អភិបាលរង រាជធានី ភ្នំពេញ ដោយ មានការ ចូលរួម សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន និង សមត្ថកិច្ច ពាក់ព័ន្ធ ។
ក្នុង នោះ ដែរ ក្រុមការងារ ក៏ បាន ប្រមូល បាន លិខិតឆ្លងដែន ចំនួន ៨ ក្បាល និង ចុងភៅ ចំនួន ៣ នាក់ ស្រី ១ នាក់ , អ្នក អនាម័យ ចំនួន ម្នាក់ ផង ដែរ ។ បច្ចុប្បន្ន អ្នក ដែល ត្រូវ បាន ឃាត់ខ្លួន និង សម្ភារ ត្រូវ បាន ប្រគល់ ជូន ស្នងការដ្ឋាន រាជធានី ភ្នំពេញ ដើម្បី បន្ត អនុវត្ត នីតិវិធី ដោយឡែក ទីតាំង អគារ ខាងលើ ត្រូវ បាន បិទ ឃ្លុំបេ បណ្តោះអាសន្ន ។
គួរ បញ្ជាក់ ថា កាលពី ថ្ងៃ ទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល កម្ពុជា ដែល មាន សម្ដេច បវរ ធិ បតី ហ៊ុន ម៉ា ណែ ត ជា ប្រមុខ បាន ដាក់ បទបញ្ជា យ៉ាង ម៉ឺងម៉ាត់ នៅ ក្នុង ការ បោសសម្អាត ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ។
Nº.0850