លោកអ្នកដែលមានបញ្ហាជំងឺបាយភ្នែក អាចទៅទទួលសេវាវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦

7News

លោកអ្នកដែលមានបញ្ហាជំងឺបាយភ្នែក អាចទៅទទួលសេវាវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦

ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥៖

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការវះកាត់ជំងឺ បាយភ្នែក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២០ ខែមិថុនា។

លោកអ្នកដែលមានបញ្ហាជំងឺបាយភ្នែក អាចទៅទទួលសេវាវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ ០៩២៩៨៦៥៣២។ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មានទីតាំងស្ថិតនៅលើមហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវលេខ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


Nº.0791

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top