ករណីប្លន់យកម៉ូតូ១គ្រឿង នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបបានក្រុមចោរប្លន់​៨នាក់

7News

ករណីប្លន់យកម៉ូតូ១គ្រឿង នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបបានក្រុមចោរប្លន់​៨នាក់

ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥៖

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី សហការជាមួយនគរបាលស្រុកសំរោងទង ធ្វើការស្រាវជ្រាវបង្ក្រាបក្រុមចោរប្លន់ម៉ូតូមួយករណីមានបក្ខពួកសរុប៨នាក់ដោយប្រើពេលត្រឹម២៤ ម៉ោង។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ តាមពាក្យបណ្ដឹងម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅម៉ាក POPZ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំ ពង់ស្ពឺ 1AA-4800 នៅផ្លូវលេខ១៤០ ចំណុចសាលាបឋមអង្គជ្រៃ ស្ថិតនៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង។


លោកវរសេនីយ៍ឯក ឃុត សុផល អធិការ នៃអធិការដ្ឋាននគរបាល ស្រុក សំរោង ទង បានឱ្យ ដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពាក់ព័ន្ធករណីប្លន់ម៉ូតូ កម្លាំងរបស់លោក បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិ ត ស្រាលខេត្តធ្វើការស្រាវ ជ្រាវរហូតឈានទៅ កំណត់បានមុខសញ្ញា និងឃាត់ក្រុម ជនសង្ស័យសរុបចំនួន៨នាក់ ថែមទាំងបានរកឃើញម៉ូតូជនរងគ្រោះមកវិញផងដែរ។

លោកអធិការបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងក៏បានដកហូតម៉ូតូក្រុមជនសង្ស័យចំនួន២គ្រឿងផងដែរ ដែលជាមធ្យោបាយធ្វើសកម្មភាព ហើយប្រតិបត្តិការនេះ គឺឡើងត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះដែលកម្លាំងឈានដល់ការបំបែកសំណុំរឿងប្លន់នេះ ហើយក៏បានកសាងសំណុំ រឿ ងបញ្ជូនក្រុមជនសង្ស័យទាំង ៨នាក់ ទៅ ការិ យាល័យ ជំនាញ នៃស្នងការដ្ឋាន នគ របាល ខេត្ត កំពង់ ស្ពឺ ដើម្បីចំណាត់ការ នីតិវិ ធី បន្ដ ។

សូមបញ្ជាក់បន្ថែមថា ម៉ូតូដែលត្រូវដកហូតក្នុងប្រតិបត្តិការនេះ មានចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូក្រុមជនសង្ស័យចំនួនពីរគ្រឿង និងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង៕

Nº.0788

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top