ឃាត់រថយន្តដឹកពងទា ជាង៣ម៉ឺនគ្រាប់ គ្មានលិខិតអនុញ្ញាតនាំចូលពីវៀតណាម

7News

 ឃាត់រថយន្តដឹកពងទា ជាង៣ម៉ឺនគ្រាប់ គ្មានលិខិតអនុញ្ញាតនាំចូលពីវៀតណាម

ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥

(ភ្នំពេញ) ៖ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ ពង្រាយ កម្លាំង ស្ទាក់ ចាប់ រថយន្ត ដឹក ស៊ុតទា ជិត ៤ ម៉ឺន គ្រាប់ ដែល បម្រុង ចូល រាជធានី ភ្នំពេញ គោលដៅ លក់ បន្ត ចែកចាយ ។

ការចាប់ នេះ ដែរ បាន ធ្វើ ឡើង កាលពី វេលា ម៉ោង ០៥ និង ៣០ នាទី ព្រឹក នា ថ្ងៃ ទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅ បណ្តោយ ផ្លូវជាតិ លេខ ១ ជិត វត្ត ចំប៉ា ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។


បើតាម ការ ឆ្លើយ សារភាព ពី ម្ចាស់ រថយន្ត បានអោយ ដឹង ថា គាត់ បាន បើករថយន្ត ម៉ាក សាំ យ៉ុ ង ដឹក ស៊ុតទា ចំនួន ១២៥ ដុំ ស្មើនឹង ៣៧,៥០០ គ្រាប់ ចេញពី ប្រទេស វៀតណាម តាម ច្រករបៀង ស្រុក ព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះ មក លក់ ចែកចាយ នៅ រាជធានី ភ្នំពេញ ដោយ មិន មាន លិខិត ប ព្ជា ក់ អ្វី នោះ ឡើយ ។ លុះ បើករថយន្ត មក ជិត ដល់ វត្ត ចំប៉ា ក៏ ជួប កម្លាំង ជំនាញ ព័ទ្ធ ស្ទាក់ ចាប់ បាន តែ ម្តង ។

បន្ទាប់ ពី បង្ក្រាប មន្ត្រី ជំនាញ បាន នាំ យក វត្ថុ តាង និង បទល្មើស ទៅ រក្សា ទុក នៅ ទីតាំង ច ត្តា ឡី ស័ក សត្វ របស់ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ ដើម្បី អនុវត្តន៍ តាម នីតិវិធី ច្បាប់ ៕

Nº.0773

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top