ត្រឹមរយៈពេល១២ថ្ងៃ ដើមខែមិថុនា ប៉ូលិសរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ៣ពាន់គ្រឿង

7News

ត្រឹមរយៈពេល១២ថ្ងៃ ដើមខែមិថុនា ប៉ូលិសរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ៣ពាន់គ្រឿង

ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖

អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ត្រឹមរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក មានយានយន្តចូលគោលដៅចំនួន ៤,២១០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,១២៥គ្រឿង។

ប្រភពដដែលបញ្ជាក់ថា យានយន្តចូលគោលដៅចំនួន ៤,២១០គ្រឿង, រថយន្តធំ ៤៥គ្រឿង, រថយន្តតូច ១,៤០៩គ្រឿង, ម៉ូតូ ២,៧៥៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,១២៥គ្រឿង, រថយន្តធំ ២៩គ្រឿង, រថយន្តតូច ៩៧៨គ្រឿង និងម៉ូតូ ២,១១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។


Nº.0772




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top