បារាំង ហាមជក់បារីនៅទីសាធារណៈ ឯអង់គ្លេសហាមលក់ បារីអេឡិចត្រូនិក
ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥៖
ដើម្បីការពារ សុខភាព ប្រជាប្រជន ជាពិសេស យុវជន ក្មេងៗ ប្រទេស បារាំងប្រកាស ហាមឃាត់ ការ ជក់ បារី នៅទីសាធារណៈ និងជាពិសេស នៅតំបន់ សាលារៀន ។ ទន្ទឹម នឹងគ្នា នេះ អង់គ្លេស ក៏ ហាម លក់ បារី អេឡិចត្រូនិក។ ចំពោះប្រទេស បារាំង ជន ល្មើសដែល បំពាន បំរាមហាមឃាត់ នេះ គឺ ត្រូវ បង់ប្រាក់ផាក ពិន័យ ច្រើន រយអឺរ៉ូ តែនៅ អង់គ្លេស គឺ ឈាន ដល់ ទោស ជាប់ ពន្ធនាគារ។
កន្លែងណា មាន ក្មេងៗ មិនត្រូវ ឲ្យ មាន បារី ជាដាច់ខាត»។ នេះជាប្រសាសន៍ របស់លោកស្រី Catherine Vautrin រដ្ឋមន្ត្រីសុខាភិបាល ការងារ សាមគ្គីភាព និង គ្រួសារ។ រដ្ឋមន្ត្រីសុខាភិបាលបារាំង បាន ដាស់តឿន នៅថ្ងៃ ២៩ ឧសភា ថា បើគិត ជា មធ្យម ជា ប្រចាំថ្ងៃ ពលរដ្ឋ បារាំង យ៉ាងហោច ២០០ នាក់ ស្លាប់ ព្រោះតែ ការប្រើប្រាស់ថ្នាំជក់។ អាស្រ័យ ហេតុនេះ រដ្ឋាភិបាល បារាំង ចង់ឃើញ ក្មេងសម័យ ថ្មី ក្លាយជា ជំនាន់ថ្មី១ គ្មាន ថ្នាំជក់ ។
ដើម្បីសម្រេច វត្ថុបំណង នេះ រដ្ឋាភិបាល បារាំង បាន ដាក់ វិធានការ ហាម ឃាត់ ការ ជក់បារី នៅ ទី សាធារណៈ ទូទាំង ប្រទេស ចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២៥ តទៅ។ ទីធ្លាសាធារណៈ នឹងត្រូវ ហាម ឃាត់ មិន ឲ្យ ជក់ បារី មាន ដូចជា តាម ឆ្នេរ តាម សួនច្បារសាធារណៈ តំបន់ជុំវិញសាលារៀន និងកន្លែងចំណតឡានក្រុង ជាដើម។ ប្រសិន បើ បុគ្គលណា ល្មើស នឹង បំរាម នេះ ត្រូវ ផាក់ពិន័យ ជាប្រាក់ ចំនួន ១៣៥ អឺរ៉ូ ។
ទិន្នន័យ របស់ សមាគម បារាំង ដែល សង្កេត តាមដានផលវិបាក នៃ គ្រឿង ញៀន បាន បញ្ជាក់ថា ថ្នាំជក់ បាន សម្លាប់ ពលរដ្ឋ បារាំង ចំនួន ៧៥ ០០០ នាក់ ក្នុង១ឆ្នាំៗ ហើយ ធ្វើ ឲ្យសង្គម បារាំង ខាត បង់ ថវិកាយ៉ាងតិច ១៥៦ ពាន់ លានអឺរ៉ូ ជា រៀងរាល់ឆ្នាំ ។ ដោយឡែក សហគមប្រឆាំង នឹង ជំងឺមហារីក ក៏ បានទាមទារឲ្យ រដ្ឋាភិបាល ហាមឃាត់ការ ជក់បារីនៅតាម បណ្តាតៀមកាហ្វេ និង ហាង បាយ ថែមទៀត ។
ស្រប នឹងគ្នា នេះដែរ ប្រទេស អង់គ្លេស ក្បែរ ខាង បារាំង បានប្រកាស ចេញ ច្បាប់ ថ្មី ហាមឃាត់បារីអេឡិចត្រូនិក។ សមាគម អង់គ្លេស ខាង ឃ្លាំមើល ថ្នាំជក់ និង សុខភាព បាន ឲ្យដឹង ថា យុវជន និងក្មេងជំទង់ អង់គ្លេស ប្រមាណ ៤០ទៅ ៥០% និយម ជក់បារី អេឡិច ត្រូនិក។ បារីប្រភេទនេះ មាន ផ្ទុក សារធាតុ ញៀន ប្រភេទ នីកូទីន ខ្ពស់ ខ្លាំង ។ ម្ល៉ោះ ហើយ ទើប លោកស្រី Mary Creagh រដ្ឋលេខាធិការ ក្រសួង បរិស្ថានអង់គ្លេស បាន លើកឡើង នៅថ្ងៃ ទី ៣០ឧសភា ថា យុវជន ក្មេងៗ អង់គ្លេស និយមជក់ បារីអេឡិចត្រូនិក ឬ Vapes យ៉ាង ភ្លូកទឹក ភ្លូកដី និងក្មេងៗ ញៀន សារធាតុ នីកូទីន ពាសពេញ តាម ដងផ្លូវ។ អាស្រ័យ ហេតុនេះ រដ្ឋាភិបាល ក្រុង ឡុងដ្រ៍ សម្រេច ហាមមិនឲ្យលក់ បារីអេឡិចត្រូនិក ចាប់ ពី ថ្ងៃ អាទិត្យ ទី ១មិថុនា ឆ្នាំ២០២៥ តទៅ ។ ចំពោះ ជនល្មើស នឹង បំរាម នេះ ត្រូវ ផាក់ពិន័យ ២០០ livre sterling ឬ ប្រមាណជា ២៣៨ អឺរ៉ូ ហើយប្រសិន បើ ករណី មិន រាង ចាល ត្រូវ ផ្តន្ទាទោស ដាក់ ពន្ធនាគារ ២ ឆ្នាំ។
ក្រៅពីប៉ះពាល់ខូច សុខភាព បារី អេឡិចត្រូនិកក៏ បំផ្លាញ បរិស្ថានណាស់ដែរ។ ជាក់ស្តែង គ្រាន់តែ ក្នុង ឆ្នាំ២០២៤ នៅអង់គ្លេស មាន បារីអេឡិចត្រូនិក ៥លាន ដែល គេជក់ហើយ បោះចោល។ ជាប្រការគួរ សោកស្តាយ ដ្បិតថា កាកសំណល់ នេះ វា តំណាងឲ្យ ទំហំ រ៉ែ លីចូម ៤០តោន ហើយបើធម្មតា គេ អាច យក លីចូមនោះ ទៅ ផលិត ថ្ម រថយន្ត អគ្គីសនី បាន ដល់ទៅ ៥ ពាន់គ្រឿង ឯណោះ ៕
Nº.0729