មន្ទីរពេទ្យកាល់ម៉ែត៖ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីនឆ្លុះពោះវៀនតូចដែលទំនើបដំបូងគេបង្អស់នៅកម្ពុជា
ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៖
មន្ទីរពេទ្យកាល់ម៉ែត បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនឆ្លុះពោះវៀនតូចម៉ូដែលទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ប្រភេទ Double Balloon Enteroscope Fujifilm EI-580BT និង EN-580T កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
តាមមន្ទីរពេទ្យកាល់ម៉ែត ម៉ាស៊ីននេះ ជាបច្ចេកទេសទំនើប និងសមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងប្រសិទ្ធភាពក្នុងការព្យាបាលរាល់បញ្ហាផ្សេងៗដែលអាចកើតមានឡើងនៅក្នុងពោះវៀនតូច មានដូចជា ការហូរឈាមរុំារ៉ៃក្នុងពោះវៀនតូច, ការសង្ស័យមានដុំ
សាច់ ឬដំបៅនៅក្នុងពោះវៀនតូច ចាប់យកវត្ថុផ្សេងៗដែលជាប់នៅពោះវៀនតូច និងជំងឺដែលពាក់ព័ន្ធនឹងពោះវៀនតូចជាច្រើនទៀត។ ឧបករណ៍នេះផងដែរ មានសមត្ថភាពខ្ពស់អាចធ្វើការឃាត់ឈាមបានភ្លាមៗ ជួយកាត់បន្ថយនូវតម្រូវការនៃការវះកាត់បន្ទាន់ និងអាចច្រឹបដុំសាច់តាមគោលដៅជាក់លាក់ ដើម្បីទទួលបានការកំណត់រោគវិនិច្ឆ័យមួយច្បាស់លាស់។
លើសពីនេះទៅទៀត ឧបករណ៍នេះ អាចជួយសម្រួលដល់គ្រូពេទ្យក្នុងការចាប់យកគ្រួសនៅផ្លូវទឹកប្រម៉ាត់ ក្នុងករណីដែលពិបាកដូចជា អ្នកជំងឺដែលធ្លាប់វះកាត់ហើយខូចទម្រង់ដើមនៃផ្លូវទឹកប្រម៉ាត់ (Post-surgical altered anatomy) ដែលយើងហៅថា Double Baloon Enteroscopy- Endoscopic Retrograde Chilangiopancreatography (DBE-ERCP)៕
Nº.0718