ប្រមុខដឹកនាំស៊ីរីថ្មី សន្យាជួយស្វែងរកជនជាតិអាមេរិកដែលបានបាត់ខ្លួន នៅប្រទេសស៊ីរី

7News

ប្រមុខដឹកនាំស៊ីរីថ្មី សន្យាជួយស្វែងរកជនជាតិអាមេរិកដែលបានបាត់ខ្លួន នៅប្រទេសស៊ីរី

ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៖

ប្រធានាធិបតីស៊ីរីថ្មីបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកជនជាតិអាមេរិក ដែលបានបាត់ខ្លួន អំឡុងសង្គ្រាមស៊ីវិល នៅស៊ីរី។ សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើង មួយថ្ងៃក្រោយពីជំនួបឥតព្រាងទុករវាងលោកប្រធានាធិបតីអាមេរិក និងប្រធានាធិបតីថ្មី នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ឧសភា។

បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីស៊ីរីថ្មី លោក Ahmed al Charaa នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ឧសភា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងជាមុន។ ក្រោយពីជំនួបឥតព្រាងទុកនេះ ប្រមុខដឹកនាំស៊ីថ្មីក៏បានយល់ព្រមតាមសំណើរបស់លោកដូណាល់ ត្រាំ ជួយស្វែងរកជនជាតិអាមេរិកដែលបានបាត់ខ្លួន ឬ អធិ្ឋធាតុជនជាតិអាមេរិក អំឡុងសង្គ្រាមស៊ីវិលនៅស៊ីរី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ ហើយត្រូវបញ្ជូនត្រឡប់មកកាន់ទឹកដីអាមេរិកវិញ។ នេះបើតាមប្រសិតពិសេសអាមេរិកប្រចាំនៅស៊ីរីលោក Tom Ballack។


នៅក្នុងចំណោមនោះ គឺមានអ្នកកាសែតអាមេរិក លោក Austin Tice ត្រូវបានក្រុមប្រដាប់អាវុធស៊ីរីមួយក្រុមចាប់ខ្លួន នៅឆ្នាំ ២០១២ ក្បែររដ្ឋធានីដាម៉ាស។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ គេជឿថាលោកនៅរស់រានមានជីវិតនៅឡើយ។ កាលពីខែមករា ឆ្នាំ២០២៥ ម្តាយរបស់លោកបានជួបលោក Ahmed al Charaa នៅរដ្ឋធានីដាម៉ាស ដើម្បីសុំឲ្យអាជ្ញាធរស៊ីរីជួយស្វែងរកកូនរបស់លោកស្រី។ ទី២ គឺលោកស្រី Kayla Mueller ជាបុគ្គលិកមនុស្សធម៌របស់ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាកប្រចាំនៅស៊ីរី ត្រូវក្រុមចលនាជីហាតស៊ីរី Abou Bark al-Baghdadi ចាប់ជាចំណាប់ខ្មាំង នៅទីក្រុង Alep ដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរី។ ក្រោយមក ត្រូវបានមេដឹកនាំក្រុមចលនាជីហាតមួយនេះ សម្លាប់ចោលនៅឆ្នាំ២១០៥។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ សាកសពរបស់លោកស្រីមិនបានរកឃើញនៅឡើយ។ ទី៣ លោក Majd Kamalmaz ជាគ្រូពេទ្យចិត្តសាស្រ្តជនជាតិអាមេរិក កើតនៅស៊ីរី បានបាត់ដំណឹងសូន្យឈឹងក្រោយពីត្រូវឃាត់ខ្លួននៅត្រង់ចំណុចត្រួតពិនិត្យមួយកន្លែង កាលពីឆ្នាំ២០១៧ អំឡុងពេលលោកមកដើរលេង នៅរដ្ឋធានីដាម៉ាស។

ក្រៅពីជនជាតិអាមេរិកទាំងបីនាក់នេះ គឺមានបញ្ជីឈ្មោះជនជាតិស៊ីរីសញ្ជាតិអាមេរិកកាំង ចំនួន១១នាក់ផ្សេងទៀត ដែលបានបាត់ខ្លួននៅស៊ីរី។ ក៏ប៉ុន្តែ នៅក្នុងបញ្ជីនេះមិនមាន ព័ត៌មានលម្អិតអំពីជនជាតិអាមេរិកទាំង ១១នាក់ ឡើយ។ នេះបើតាមប្រភពពីប្រទេសស៊ីរី។

សូមបញ្ជាក់ថា ប្រទេសកាតាក៏បានចូលរួមក្នុងបេសសកម្មស្វែងរកជនជាតិអាមេរិកកាំងដែលបានបាត់ខ្លួននៅស៊ីរីដែរ តាមសំណើរបស់ប៉ូលីស FBI។ ជាក់ស្តែង នៅថ្ងៃទី១១ ឧសភា កន្លងទៅ កងកម្លាំងសន្តិសុខកាតាបានរកឃើញអដ្ឋិធាតុជនជាតិអាមេរិកចំនួន ៣០នាក់ នៅភាគខាងជើងប្រទេសស៊ីរី។ បើតាមទីភ្នាក់ងារពត៌មានកាតា ជនជាតិអាមេរិកទាំង៣០នាក់នេះ ត្រូវបានចាប់ខ្លួន ដោយក្រុមចលនាជីហាត នៅភូមិ Dabig ដែលស្ថិតនៅភាគខាងជើងទីក្រុង Alep។

សូមរំឭកថា មេដឹកនាំ ស៊ីរីថ្មី លោក Ahmed al Charaa ធ្លាប់ ជា ប្រធានក្រុមជីហាត ដែលជា សាខាមួយ របស់ ក្រុមភេរវនិយមអាល់កៃដា នៅ ស៊ីរី និងបានផ្តួលរំលំរបបផ្តាច់ការរបស់អតីតប្រធានាធិបតីស៊ីរី លោក បាល់ស្ហាអាល់អាសាដ កាលពីខែធ្នូ ឆ្នាំ២០២៤៕

Nº.0710

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top