ជនសង្ស័យមួយក្រុម វាយប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេច នៅខណ្ឌដូនពេញ
ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រេីនគ្រឿងវាយប្លន់យកម៉ូតូម៉ាក ស្កុបពី មួយគ្រឿងយុវជនម្នាក់ ហេីយជិះរត់គេចខ្លួនបាត់ស្រមោល នៅលេីសួនមុខវត្តបុទុមវត្តី ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាល ចតុមុខ ខណ្ឌដូនពេញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីយុវជនរងគ្រោះបានអោយដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក
ស្កុបពី ពណ៌ស ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្បែរសួនច្បារវត្តបទុមវត្តី ស្របពេលនោះក៏លេចមុខជនសង្ស័យ១ក្រុម ជិះម៉ូតូមកកាក់ពីមុខហើយចុះវាយខ្លួន ថែមទាំងលើកម៉ូតូ ប្លន់យកទៅបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ រួចនាំយុវជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ដើម្បីដាក់ពាក្យបណ្ដឹង និងស្រាវជ្រាវរកជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕
Nº.0714