កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបាន ចំនួន១នាក់ ក្រោយធ្វើសកម្មភាពបើកទូរ៉ឺម៉កប្រជាពលរដ្ឋលួចទឹកដោះគោនៅកណ្ដាលផ្លូវ
ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ប្រតិបត្តិការ ឃាត់ ខ្លួន ជនសង្ស័យ នេះ បន្ទាប់ពី មាន ការ បង្ហោះ ចែកចាយ ពេញ បណ្ដាញ សង្គម នូវ ករណី ជនសង្ស័យ ២ នាក់ បាន ធ្វើ សកម្មភាព បើក ទូ រ៉ឺម៉ក ប្រជាពលរដ្ឋ លួច ទឹកដោះគោ នៅ កណ្ដាល ផ្លូវ តាម បណ្ដោយ ផ្លូវ ម៉ៅ សេទុង ត្រង់ ចំណុច ស្តុប កោសដូង សង្កាត់ ផ្សារ ដើម គរ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។
ដោយ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ
អគ្គ ស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ លោក វរសេនីយ៍ឯក ស៊ឹម
ពិសិដ្ឋ អធិការ នគរបាល ខណ្ឌ ទួល គោក បាន ឲ្យ កម្លាំង ជំនាញ ធ្វើការ ស្រាវជ្រាវ
ភ្លាមៗ រហូត ឈាន ដល់ ឃាត់ខ្លួន ជនសង្ស័យ ១ នាក់ ឈ្មោះ ឆេង សុង ឡេង ហៅ អា ខ្វេ ភេទ
ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ នៅ ចំណុច ផ្លូវ លេខ ៣៣៦ ក្រុម ទី ២៨ ភូមិ ១០
សង្កាត់ បឹង សាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ រួច បញ្ជូន មក កាន់ អធិការដ្ឋាន
នគរបាល ខណ្ឌ ទួលគោក។ ចំណែក បក្សពួក កម្លាំង សមត្ថកិច្ច កំពុង ធ្វើការ ស្រាវជ្រាវ
បន្ត មិន ឲ្យ រួចខ្លួន នោះ ទេ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុង ឃាត់ខ្លួន ជា បណ្ដោះអាសន្ន នៅ
អធិការដ្ឋាន នគរបាល ខណ្ឌ ទួលគោក ដើម្បី សាកសួរ កសាង សំណុំរឿង បញ្ជូន ទៅកាន់
អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាមច្បាប់៕
Nº.0727