ពលរដ្ឋខ្មែរស្លាប់ដោយសារជំងឺមហារីក ប្រមាណ ៣៨ នាក់ក្នុងមួយថ្ងៃ

7News

ពលរដ្ឋខ្មែរស្លាប់ដោយសារជំងឺមហារីក ប្រមាណ ៣៨ នាក់ក្នុងមួយថ្ងៃ

ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៖

រដ្ឋមន្ត្រីសុខភិបាល លោក ឈាង រ៉ា បាន ថ្លែង ថាក្នុង មួយឆ្នាំ មាន ពលរដ្ឋ កម្ពុជាជាង ១ម៉ឺន៤ពាន់នាក់ ស្លាប់ ដោយ សារ ជំងឺ មហារីក ដោយ ក្នុង មនុស្ស ម្នាក់ ស្លាប់ រៀងរាល់ ៤០នាទី ម្ដង។ លោក ថា អត្រា មរណដោយ សារ ជំងឺ មហារីក នៅកម្ពុជា មាន កម្រិត ខ្ពស់ ដល់ ទៅ ៧០% ដែល ទាមទារ ឱ្យ មាន វិធាន ការ ដោះស្រាយ ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» លោករដ្ឋមន្ត្រី ឈាង រ៉ា បាន លើកឡើង ថា នៅ កម្ពុជា រក ឃើញមនុស្សប្រមាណ ២ម៉ឺននាក់ បាន កើត មហារីកជារៀងរាល់ឆ្នាំទោះបី ធៀបនឹង ប្រទេស រីកចម្រើន នៅ មាន កម្រិតទាបក្ដី តែ អត្រា មរណៈមាន ដល់ ៧០% ដែល ខ្ពស់ ពី ជាង អត្រា ជា មធ្យម ក្នុង ពិភព លោក ដល់ ជិត៣០%(អត្រាមរណដោយមហារីជាមធ្យមក្នុង ពិភពលោក មាន ៤៨%)។ 



លោក ថ្លែង ថា៖ «អត្រា មរណភាព ដោយ ជំងឺ មហារីក នេះមាន ន័យ ថា មាន មនុស្ស ស្លាប់ ម្នាក់ ដោយ ជំងឺ មហារីក រៀងរាល់ ៤០នាទី ម្ដងនៅកម្ពុជា ឬ ប្រមាណ ៣៨ នាក់ ក្នុង មួយ ថ្ងៃ ធ្វើ ឱ្យ គ្រួសារ ជា ច្រើន ធ្លាក់ ក្នុង ទុក្ខលំបាក កូនកំព្រា បុរស ពោះម៉ាយ ស្រ្តីទុរគត»។

លោក បន្ថែម ថា កុមារ កម្ពុជា ប្រមាណ ៦០០នាក់ បាន រកឃើញ មាន ជំងឺ មហារីក ក្នុងមួយ ឆ្នាំខណៈ ការ ព្យាបាល ជាសះស្បើយមិន ដល់ ២០% ទេ។ 


លោក បាន ថ្លែង ពី ការ បារម្ភថាប្រសិនជា គ្មាន វិធាន ការ នោះ ទេជំងឺ មហា រីក នឹង សម្លាប់ ពលរដ្ឋ ខ្មែរ ប្រមាណ ២១ ម៉ឺន នាក់ក្នុង រយៈពេល ១៥ឆ្នាំ ខាង មុខ ធ្វើឱ្យកម្ពុជាទទួល រង ការ ខាត បង់ជាច្រើន។ ការ ដោះស្រាយ ទាន់ ពេល វេលានឹង ធ្វើឱ្យ ធនធានមនុស្ស កម្ពុជា រីកចម្រើនកម្ពុជា កាន់តែរឹង មាំ៕

Nº.0653




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top