ក្មេងអាយុក្រោម៦ឆ្នាំ មើល អេក្រង់ប្រឈមនឹង អាប់បញ្ញា ហើយ អន់សុខភាព

7News

ក្មេងអាយុក្រោម៦ឆ្នាំ មើល អេក្រង់ប្រឈមនឹង អាប់បញ្ញា ហើយ អន់សុខភាព

ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៖

មិន ត្រូវ ឱ្យ ក្មេង ក្រោម អាយុ ៦ ឆ្នាំ នៅមុខ អេក្រង់ មើល ទូរទស្សន៍ លេង ទូរស័ព្ទ ឬ ហ្កេម ទេ ទោះបី មាន លក្ខណៈ សិក្សា ក៏ ដោយ។ នេះ បើ តាម អនុសាសន៍ របស់ ក្រុម សមាគម អ្នក ប្រាជ្ញ បារាំង ៥ ក្រុម ដែលចេញផ្សាយ ជា សាធារណៈ រួម គ្នា នៅ ថ្ងៃ អង្គារ ទី ២៩ មេសា២០២៥។ បើ ក្រុម អ្នក ប្រាជ្ញ ជំនាញ ផ្នែក សុខភាព នេះ ការ មើល អេក្រង់នៅអាយុក្រោម ៦ ឆ្នាំ អាច នឹង ធ្វើ ក្មេង ខូច សុខភាព ជា រហូត ទៅ ហើយ អាប់ បញ្ញា ទៀត។

ថ្ងៃ អង្គារ ទី ២៩មេសា ២០២៥  សមាគម គ្រូពេទ្យ ឯកទេស កុមារ សមាគម សុខភាព សាធារណៈ សុខភាព ផ្លូវ ចិត្ត កុមារ និង ក្មេង ជំទង់ និង សមាគម សុខភាព ភ្នែក ព្រមទាំង សមាគមសុខភាព និង បរិស្ថាន ក្រុមប្រទេស និយាយភាសា បារាំង បានចុះ ហត្ថលេខា រួម គ្នា ចេញ ផ្សាយ ជា សាធារណៈ នូវ អនុសាសន៍ ណែនាំ មិន ឱ្យ ក្មេង អាយុ ក្រោម ៦ ឆ្នាំ នៅ មុខអេក្រង់ ទេ។ ពាក្យ ថា អេក្រង់ គឺសំដៅ លើ ទូរស័ព្ទ អាយផេត ទូរទស្សន៍ ឬ ល្បែង លេងមាន អេក្រង់។


បើ តាម សមាគមអ្នក ប្រាជ្ញ ទាំង ៥ ក្រុមនេះ មក ដល់ ឆ្នាំ ២០២៥ ហើយ គ្មាន អ្វីត្រូវ ស ង្ស័យ ទៀត ទេ ហើយ ការសិក្សា វិទ្យាសាស្ត្រ អន្តរជាតិ ច្រើន ណាស់ បាន តើន រំឭក ថា បច្ចេកវិទ្យា អេក្រង់ និង ខ្លឹមសារ ក្នុង អេក្រង់ ជា រូបភាព ជា គំនូរជីវចល ជា រឿង ជាល្បែង ហ្កេម ដែល មាន បញ្ចូល កម្មវិធី បែបសិក្សា អប់រំក្មេង ទេ សុទ្ធ តែ មិន ស៊ី នឹង ខួរក្បាល ដ៏ តូច និង កំពុង លូត លាស់របស់ ក្មេង ក្រោម អាយុ៦ ឆ្នាំ ទាំងអស់។ ទោះ ក្នុង ទម្រង់ ជា ទូរស័ព្ទក៏ ដោយ ជា ទូរទស្សន៍ក៏ ដោយ ជា អាយផេតក៏ ដោយ ក៏អេក្រង់ មិន អាច ឆ្លើយ តប ទៅ នឹង សេចក្តី ត្រូវការ របស់ ក្មេង ដែរ។ កាន់ តែ អាក្រក់ ជាង នេះ ទៅ ទៀត អេក្រង់ អាច រារាំង និង ធ្វើ ឱ្យ ខូច ដំណើរ លូត លាស់ របស់ ខួរក្បាល តែម្តង មាន ន័យ អេក្រង់ ធ្វើ ឱ្យ ខូច សុខភាព និង អាប់ បញ្ញា ជារហូត ទៅ។ នេះ ជា ការទាញ សញ្ញា អាសន្ន របស់ ក្រុម អ្នក ប្រាជ្ញ បារាំង ដោយ បញ្ជាក់ ថា ភ្នាក់ងារ សុខាភិបាល និង គ្រូបង្រៀន សាលាមតេយ្យ បាន សម្គាល់ ឃើញ ផល វិបាក បង្ក ឡើង ដោយ ការ មើល អេក្រង់ ជា រឿយៗ របស់ ក្មេង ក្រោម អាយុ ៦ ឆ្នាំ គឺ មាន ភាព យឺតយ៉ាវ ផ្នែក ភាសា ក្រ ចេះ និយាយ និយាយ មិន ត្រូវ ឃ្លា មាន វិបត្តិ ផ្នែក ផ្ចង់ អារម្មណ៍ មាន វិបត្តិ ផ្នែក ចង ចាំ រពិស ខុស ទំនង។

ហេតុ ដូច្នេះហើយ បាន ជា ក្រុម សមាគមអ្នក ប្រាជ្ញ ទាមទារ ឱ្យ បារាំង ប្តូរ អនុសាសន៍។ សេចក្តី ណែនាំ របស់គណៈកម្មការ បារាំង កាលពី ឆ្នាំ ទៅថា “កុំឱ្យ ក្មេង ក្រោម បីឆ្នាំ កាន់ លេងមើល អេក្រង់” មិន គ្រប់គ្រាន់ ទៀត ទេ បើ យោលទៅ លើ ចំណេះ ដឹង នាពេល បច្ចុប្បន្ន ស្តី អំពី ផលវិបាកដ៏ច្បាស់ លាស់ នៃ អេក្រង់ ចំពោះ សុខភាព ក្មេង នោះ។ ត្រូវ ប្តូរ អនុសាសន៍ ថ្មី ទៅជា “គ្មាន អេក្រង់ មុន អាយុ ៦ ឆ្នាំ” ព្រោះ ប្រព័ន្ធ ប្រសាទ ក្មេង លូត លាស់បណ្តុះ គ្រឹះ ល្អ ឬ មិន ល្អ អាស្រ័យ ទៅ លើ អ្វី ដែល មើល ឃើញនិង ទៅ លើ សកម្មភាព អន្តរកម្ម ប្លែកៗ និង សម្បូរ បែប ជាមួយ បរិស្ថាន នៅ ជុំ វិញ ខ្លួន នៅ៦ ឆ្នាំ ដំបូង នៃ ជីវិត។ នៅក្នុង សេចក្តីអំពាវនាវ ក្រុមសមាគម អ្នកជំនាញ សុខភាព មិន ចង់បណ្តុះ បង្អាប់ ឧបករណ៍និង ការ ប្រើប្រាស់ អេឡិចត្រូនិចទេ ប៉ុន្តែចង់ ពញ្ញាក់ សា្មរតី អ្នក ជា ឪពុកម្តាយរក ដំណោះ ស្រាយ ផ្សេង ក្រៅ ពី អេក្រង់ ដើម្បី សុខភាព និង ការលូត លាស់ របស់ កូនទៅ ដំណើរ ធម្មជាតិ ដែល ចម្រើន ទៅ តាម វ័យ និង ចេះ តាម អាយុ៕

Nº.0639




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top