មនុស្សយន្ត ចិន២០គ្រឿងរត់ប្រកួត កីឡា ម៉ារ៉ាតុង ចម្ងាយ ២១គីឡូម៉ែត្រ

7News

មនុស្សយន្ត ចិន២០គ្រឿងរត់ប្រកួត កីឡា ម៉ារ៉ាតុង ចម្ងាយ ២១គីឡូម៉ែត្រ

ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៖

មនុស្ស យន្តចិន ជាង ២០ គ្រឿង បាន ចូលរួម រត់ ប្រកួតកីឡាពាក់កណ្តាល ម៉ារ៉ាតុង នៅរដ្ឋធានី ប៉េកាំង។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលរដ្ឋអំណាច ចិនបាន ដាក់ ឲ្យមនុស្សយន្ត រត់កីឡា រយៈ ចម្ងាយ ២១ គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍ នេះ ទាក់ ទាញចំណាប់ អារម្មណ៍ ពិភពលោក ហើយក៏ បង្ហាញអំពីមហិច្ឆតា របស់ ចិនក្នុងការ អភិវឌ្ឍប ច្ចេកវិទ្យា ។

មនុស្ស យន្ត រត់ ប្រកួតកីឡាពាក់កណ្តាលម៉ារ៉ាតុង ជា ការ អួត សម្ញែង ស្នាដៃ អភិវឌ្ឍបច្ចេកវិទ្យា របស់ ចិន ។ នៅទីក្រុង ប៉េកាំង ឆ្នាំ២០២៥ នេះ ជាលើកទី១ក្នុង ប្រវត្តិសាស្ត្រ មនុស្សជាតិ ដែល មនុស្ស យន្ត ចិន រត់ប្រណាំង លើផ្លូវជាមួយ នឹង មនុស្ស លោក ធម្មតា ។ តែជាវិធានការ សុវត្ថិភាព គន្លងផ្លូវ រត់ កីឡាម៉ារ៉ាតុងនេះ ត្រូវ ពុះ ចែក ជា ២ ម្ខាង សម្រាប់ មនុស្ស ម្ខាងសម្រាប់ មនុស្សយន្ត។

មនុស្ស យន្ត យ៉ាងហោច ២០ គ្រឿង មក ពី តំបន់បច្ចេកវិទ្យា ផ្សេង ៗ គ្នានៃប្រទេស ចិន បាន ចូលរួម ប្រកួត រត់ កីឡា ចម្ងាយ ២១គីឡូម៉ែត្រ ។ ក្នុង ចំណោម មនុស្ស យន្ត ដែល ចូលរួម រត់ ពាក់ កណ្តាល ម៉ារ៉ាតុង លើកនេះ មាន ទំហំ កម្ពស់ និង ទម្ងន់ ប្លែកៗពី គ្នា  ដែល ជារួម មាន កម្ពស់ ចន្លោះពី ៧៥សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ ៨ តឹក ហើយ ទម្ងន់ អាច មាន រហូត ដល់ ៨៨ គីឡូក្រាម។

លោក Cui Wenhao វិស្វករ វ័យ ២៨ឆ្នាំ នៃក្រុមហ៊ុន គ្រឿងយន្ត Noetic Robotics បាននិយាយ ស្មោះថា គ្រឿង ម៉ាស៊ីន មនុស្ស យន្ត នេះ មិន សូវ បាន សាកល្បង ជាសាធារណៈ ឲ្យ អស់ ពី សមត្ថភាព នោះទេ។ ម្ល៉ោះហើយ ព្រឹត្តិការណ៍ ប្រកួត កីឡា ម៉ារ៉ាតុង នេះ ជា ឱកាសល្អ ដើម្បី ឲ្យ ម៉ាស៊ីន មនុស្សយន្ត អាច សាកល្បង សន្ទុះ កម្លាំង ថ្មអគ្គិសនី ម៉ូឌ័រ ហើយ ប្រព័ន្ធដំណើរ ការ ទូទៅ របស់ វា ។

ជាក់ស្តែង ក្នុងពេល ដាក់ ឲ្យ ដំណើរការរត់ ប្រកួត មនុស្ស យន្ត ខ្លះ រត់ ដួល បន្ទាប់ ពី ចេញដំណើរ បានតែប៉ុន្មាន នាទីប៉ុណ្ណោះ ។ ឯខ្លះ ទៀត រត់ ចេញពី គន្លង ផ្លូវ និងបុក របាំង ខណ្ឌ ចែក ផ្លូវ ជាដើម។ ក៏ប៉ុន្តែ ក្រុម វិស្វករចិន ដែល ជា ម្ចាស់ ផលិតមនុស្ស យន្ត ទាំង នោះ យល់ឃើញ ព្រមគ្នាថា គោល បំណង ចូលរួម រត់ ម៉ារ៉ាតុង នេះ ជាការ ធ្វើតេស្ត សាកល្បង ប្រព័ន្ធដំណើរ ការ និង ពិសោធ សមត្ថភាព របស់ ពួក មនុស្ស យន្ត ហើយ វត្ថុបំណងជា អាទិភាព ក៏ មិនមែន ដើម្បីឈ្នះចាញ់ នោះដែរ តែ យ៉ាងហោចឲ្យតែ ពួក វា រត់ ទៅដល់ ទីដៅ កំណត់ ជាការប្រសើរ ណាស់ហើយ។

ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍រត់ ម៉ារ៉ាតុង នេះ កាន់តែ ស្តែងឲ្យឃើញ ពីការ បញ្ចូល មនុស្ស យន្តទៅក្នុង សង្គ មជីវិត មនុស្ស ជាក់ស្តែង ហើយ ក៏ សម្តែង ឲ្យ ឃើញ ជា និមិត្តរូប នៃ មហិ ច្ឆតា អភិវឌ្ឍ គ្រឿង យន្ត បច្ចេកវិទ្យា របស់ មហាអំណាច ចិន។ រដ្ឋអំណាច ចិន ដែល កំពុងតែ ប្រកួត ប្រជែក យ៉ាងមុខ ស្រួច ជាមួយ មហាអំណាច អាមេរិក នៅលើវិស័យ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាព័ត៌មាន វិទ្យា និង មនុស្សយន្ត៕

Nº.0614




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top