រថយន្តទេសចរក្រឡាប់នៅភ្នំគិរីរម្យបណ្ដាលឲ្យរងរបួស២០នាក់

7News

 រថយន្តទេសចរក្រឡាប់នៅភ្នំគិរីរម្យបណ្ដាលឲ្យរងរបួស២០នាក់

ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

កំពង់ស្ពឺ៖សមត្ថកិច្ចបានដឹងថា មនុស្សប្រុស-ស្រីចំនួន២០នាក់បាន រងរបួស ធ្ងន់-ស្រាលខណៈមានរថយន្តក្រុង ខ្នាត៤៥ កៅអី បានដឹក អ្នកដំណើរទេសចរបានក្រឡាប់នៅក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពី ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជាភ្ញៀវទេសចរមកពីរាជធានី ភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេង ជាក្រុមនៅលើខ្នងភ្នំគិរីរម្យហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួប ឧបទ្ទវ ហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។



សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីក្រឡាប់ធ្លាក់ រថយន្ត នេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង ពេលរថយន្ត ចុះចំណោត ខ្លាំង។សមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែល មានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមឱ្យពិនិត្យ បច្ចេក ទេសយានយន្តឱ្យបានល្អ ចៀសវាងជួបឧបទ្ទវហេតុដូចករណី រថយន្ត ខាងលើ។

ភ្លាមៗដោយមានជំនួយពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុង ធុន តូចទៅ ដឹកអ្នករបួសទាំង អស់ ខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រូវផ្តល់បាយទឹកដឹកជូនត្រឡប់ ទៅផ្ទះវិញ៕

Nº.0540

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top