កម្ពុជាបន្តមានភ្លៀងធ្លាក់តិចតួច គ្របដណ្តប់លើផ្ទៃដី១៥% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥៖
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាង ទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នៅតំបន់វាលទំនាប៖ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១០%។
ចំណែកនៅតំបន់ខ្ពង់រាប៖ខេត្តប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។
រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%៕
Nº.0525