ប៉ាគីស្ថាន ៖ ក្រុមឧទ្ទាម បាលូជីស្ថាន បាន បំផ្ទុះគ្រាប់បែកស្ទាក់ចាប់អ្នកដំណើរតាមរថភ្លើងជាច្រើនរយនាក់

7News

ប៉ាគីស្ថាន ៖ ក្រុមឧទ្ទាម បាលូជីស្ថាន បាន បំផ្ទុះគ្រាប់បែកស្ទាក់ចាប់អ្នកដំណើរតាមរថភ្លើងជាច្រើនរយនាក់

ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥៖

កាលពីថ្ងៃ ១១មីនា មាន ហេតុការណ៍ ចាប់ចំណាប់ ខ្មាំងតាមរថភ្លើង មួយ បាន កើតឡើងនៅខេត្តបាលូជីស្ថាន ភាគ និរតីប៉ាគីស្ថាន។ ក្រុមឧទ្ទាម បាលូជីស្ថាន បាន បំផ្ទុះគ្រាប់បែកស្ទាក់ចាប់អ្នកដំណើរតាមរថភ្លើងជាច្រើនរយនាក់ មុននឹងមានការប្រយុទ្ធតបតជាច្រើនម៉ោង ជាមួយ កងទ័ពប៉ាគីស្ថាន ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន គឺ គេបានដឹកសាកសពជនរងគ្រោះចំនួន ២៥នាក់ ត្រលប់ មក ស្ថានីយ៍ចេញដំណើរវិញ ខណៈចំណាប់ខ្មាំង ប្រមាណ ៣៤០នាក់ ត្រូវបានរំដោះមកវិញដោយសុវត្ថិភាព ។

រសៀល ថ្ងៃព្រហស្បតិ៍ ទី ១៣មីនា សាកសពមនុស្សចំនួន យ៉ាងហោច ២៥នាក់ ត្រូវបានគេដាក់ក្តាមឈូសដឹកតាមរថភ្លើង ត្រលប់មកដល់ស្ថានីយ៍រថភ្លើងទីក្រុងMach ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ប៉ុន្មានពីទីក្រុងQuetta ទីក្រុងធំនៃខេត្ត បាលូជីស្ថាន ។ ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន ជនរងគ្រោះទាំងនេះ គឺ ត្រូវបាន ក្រុមឧទ្ទាម បាលូជីស្ថាន បាញ់សម្លាប់ នៅក្នុងហេតុ ការណ៍ ចាប់ចំណាប់ខ្មាំង តាមរថភ្លើង កាលពីថ្ងៃអង្គារទី ១១មីនា ។  យោងតាមប្រភពដដែល សាកសពទាំងនេះ គឺមាន ២១នាក់ជាជនស៊ីវីលស្លូតត្រង់ និង ៤នាក់ជាទាហានប៉ាគីស្ថាន ដែលស្លាប់ក្នុងការប្រយុទ្ធរំដោះចំណាប់ខ្មាំងពីដៃ ក្រុម ឧទ្ទាម ។


សូមរំលឹកថា ហេតុការណ៍ ចាប់ចំណាប់ខ្មាំង បានកើតឡើង នៅថ្ងៃអង្គារ១១មីនា ដោយ ក្រុម ឧទ្ទាមបាលូជីស្ថានបាន ដាក់គ្រាប់បែក បំផ្ទុះផ្លូវរថភ្លើង ដើម្បីចាប់អ្នកដំណើរ ធ្វើជាចំណាប់ខ្មាំង ។ ខ្សែរថភ្លើងដែលរងគ្រោះ Jaffar Express គឺចេញដំណើរពី ទីក្រុង Quetta ខេត្តបាលូជីស្ថាន ឆ្ពោះទៅកាន់ទីក្រុងប៉េឆាវ៉ានៅភាគខាងជើងក្នុងខេត្តមួយផ្សេងទៀត ដែលត្រូវចំណាយ ពេលធ្វើដំណើរប្រមាណ ៣០ម៉ោង។ ក្នុងពេលកើតហេតុ មានអ្នកដំណើរលើរថភ្លើងសរុបប្រមាណ ៤៥០នាក់។

យោងតាម សក្ខីកម្ម របស់ អ្នកដំណើរដែលបានរួចរស់ជីវិត គឺក្រុមឧទ្ទាម បាលូជីស្ថានបានចាប់អ្នកដំណើរជាច្រើនរយនាក់ ដែលដែលមិនមែនអ្នកខេត្តបាលូជីស្ថាន ចំណែក អ្នកស្រុកបាលូជីស្ថានត្រូវបាន ទុក ឲ្យ នៅលើរថភ្លើង ក្រោមការយាម ល្បាតរបស់ពួកឧទ្ទាម ។ សាក្សីខ្លះទៀតបានអះអាងថា ពួក ឧទ្ទាមបាលូតជីស្ថាន បានបាញ់សម្លាប់ ចំណាប់ខ្មាំងជាច្រើននាក់ ដោយជ្រើសរើសយកតែជនដែលមានដើមកំណើតជាតិនៅស្រុកផ្សេង ក្រៅពីខេត្តបាលូជីស្ថាន ជាក់ស្តែងជនរងគ្រោះភាគច្រើនជាអ្នកស្រុក ពិនចាប់ ឬក៏ជន ជាតិ ភាគតិច Sairakis ជាដើម ។ ចំណាប់ខ្មាំងខ្លះបានអះអាងដែរ ថាក្រុមឧទ្ទាម បាលូជីស្ថាន បានចាប់បំបែកស្ត្រី ចេញ ហើយប្រាប់ឲ្យរត់ និងបាន ទុក ជីវិតឲ្យជនចាស់ជរា។

ក្រោយហេតុការណ៍ ចាប់ចំណាប់ខ្មាំងនេះ កងទ័ពប៉ាគីស្ថាន បានបើកប្រតិបត្តិការប្រយុទ្ធ ដើម្បី រំដោះអ្នកដំណើរមកវិញ ដោយ ការបាញ់តបតគ្នា បានចំណាយ ពេល ប្រមាណ ៣០ម៉ោង។ ផ្អែកតាមអាជ្ញាធរប៉ាគីស្ថាន គេបានរំដោះអ្នកដំណើរមកវិញបាន ៣៤០នាក់ និង បាន បាញ់សម្លាប់សមាជិក ក្រុមឧទ្ទាមបាលូជីស្ថាន ចំនួនយ៉ាងហោច ៣៣នាក់ ។

គួរបញ្ជាក់ដែរថា ខេត្តបាលូជីស្ថានមានប្រជាជនប្រមាណ ១៥ លាននាក់ គឺជាខេត្ត ១ក្នុងចំណោមខេត្តទាំង៤នៃ សហព័ន្ធប៉ាឡីស្ថាន ។ មានព្រំដែនជាប់សមុទ្រ ជាប់អ៊ីរ៉ង់និងអាហ្វហ្កានីស្ថាន ខេត្តនេះសំបូរធនធានធម្មជាតិ និងមានសក្តានុពល ច្រើនជាងគេ តែផ្ទុយទៅវិញ បាលូជីស្ថានជាខេត្តក្រីក្រជាង គេ។ ក្រុមជនជាតិបាលូជីស្ថាន តែងតែបាន តវ៉ាទាមទារ ឲ្យ រដ្ឋប៉ាគីស្ថានធ្វើការបែងចែកភោគផលសេដ្ឋកិច្ចដោយ យុត្តិធម៌ ។ ភាពអយុត្តិធម៌សេដ្ឋកិច្ច ដែលជាកត្តាមួយរុញច្រាន ឲ្យ មាន ក្រុមឧទ្ទាមវាយ ឆ្មក់ធ្វើភេរវកម្ម ។ សម្រាប់ក្រុម ឧទ្ទាម បាលូជីស្ថាន គឺក្រុមអ្នកកាន់អំណាច ភាគច្រើនជាជន ជាតិពិនចាប់ ដែលបានបូមជញ្ជក់ យកចំណេញតែម្នាក់ឯង តួយ៉ាងតាមរយៈ គម្រោងវិនិយោគធំៗរបស់ចិន ដែលមាននៅក្នុង ខេត្តបាលូ ជីស្ថាន ដូចជា ការជីករ៉ែ ប្រលានយន្តហោះថ្មីស្រឡាង និងកំពង់ផែធំមហិមានៅ ក្រុង Gwadar ជាដើម ៕

Nº.0526

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top