ស្ថានីយបូមទឹកលូ៥ គ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ខែមិថុនា
ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៖
ភ្នំពេញ)៖ ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កា ត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គម្រោងទាំង មូល គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ សម្រេច ការងារសាង សង់បាន ៧៥% នៃគម្រោង ដោយគ្រោងនឹងបញ្ចប់នៅ ដំ ណាច់ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។
ការសាងសង់ស្ថានីយបូមទឹកលូ៥ មានបំពាក់បន្ថែមម៉ូទ័របូមទឹក ខ្នាតធំ ទំហំមុខកាត់ ១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង ១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹង ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១៨មិនា ឆ្នាំ២០២៥ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ៖ ស្ថានីយ៍បូមទឹកនេះ នឹង កាត់ បន្ថយការជន់លិចដោយទឹកភ្លៀងនៅតំបន់ខាងត្បូង និង ខាង កើត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិសាស្ត្រ ខណ្ឌ សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។ ដោយអនុវត្តតាម ការណែ នាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គម្រោងសាងសង់ស្ថានីយបូមទឹកលូ៥ បានចាប់ផ្តើមបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
Nº.0545