សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

7News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៤២៦ នាក់ (នារី ៣.៩២៤ នាក់) នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ដែលបាន បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងមកនេះនៅទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ (នារី ៤១ នាក់) ។ 

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា បានថ្លែងថា “ក្នុងចំណោមជាង៤ពាន់៤រយនាក់ដែលទទួលបានជ័យលាភីនាពេលនេះ ថ្នាក់បរិញ្ញាបត្ររងចំនួន ៤១១នាក់ (នារី ៣៣៤ នាក់ស្មើ៨១,២៧%) ថ្នាក់បរិញ្ញាបត្រចំនួន៣.៨៩៦នាក់ (នារី ៣.៥២២នាក់ ស្មើ៩០,៤០%) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១១៩នាក់ (នារី ៦៨នាក់ ស្មើ ៥៧,១៤%)”។ 



ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា “ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ (នារី ៣៨២ នាក់ ) និង និស្សិត កំពុងសិក្សា ចំនួន ១០.២១២ នាក់ (នារី ៩.១៧០ នាក់) និង គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២៣-២០២៤កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង សរុបចំនួន ៥៦.៥២៦ នាក់ (នារី ៤៧.៩៨៣ នាក់ )។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោងតាមការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៤២៦ នាក់ នេះ អ្នកមានការងារធ្វើ ចំនួន ៣.៩៧៤ នាក់ ស្មើនឹង ៨៩,៧៩%”៕





Nº.0514




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top