ករណីអគ្គិភ័យឆេះ បណ្តាលឱ្យខូចខាតឃ្លាំងមួយទំហំ ៣០០០ម៉ែត្រការ៉េ រួមនឹងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង នៅខណ្ឌកំបូល
ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥៖
ភ្នំពេញ៖ បណ្តាលឱ្យខូចខាតឃ្លាំងមួយទំហំ ៣០០០ម៉ែត្រការ៉េ រួមនឹងសម្ភារក្នុងឃ្លាំងអស់ទាំងស្រុង។
ករណីអគ្គិភ័យនេះ ស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ចំពោះមូលហេតុដែលនាំឱ្យកេីតអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវ ដែលបានកេីតឡេីងនៅវេលាម៉ោង៧:៤០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ និងបានបាញ់ទឹកឱ្យពន្លត់ទៅវិញនៅវេលាម៉ោង ១:៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឆ្នាំដដែល ដោយបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ ១២០រថយន្ត ស្មើនឹង ៥៥០ម៉ែត្រគូប។
Nº.0531