ស្ត្រីម្នាក់ ដែលត្រូវគេសម្លាប់នៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ស្វាយប៉ាក សមត្ថកិច្ចបានដាក់ការសង្ស័យថា អតីតប្តី គីជាឃាតករ
ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥៖
ស្គាល់អត្តសញ្ញាណសពស្ត្រីម្នាក់ ដែលត្រូវគេសម្លាប់នៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ស្ត្រីរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានមួយ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានដាក់ការសង្ស័យថា អតីតប្តីរបសសព គីជាឃាតករ ដោយបានវាយសម្លាប់ជនរងគ្រោះរហូតដល់ស្លាប់ តែមិនទាន់ដឹងពីមូលហេតុ។ នេះបើយោងតាមការធ្វើកោសល្យវិច័យដោយសមត្ថកិច្ចជំនាញ។
Nº.0511