អាមេរិក និង ឥណ្ឌា រឹត ចំណង ទាក់ទងទ្វេភាគី

7News

 អាមេរិក និង ឥណ្ឌា រឹត ចំណង ទាក់ទងទ្វេភាគី 

ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥៖

«មិត្តភាព និង ចំណង ទាក់ទង រវាង សហរដ្ឋអាមេរិក និង ឥណ្ឌា កាន់តែ ខ្លាំងក្លា ជា ងពេល ណាៗ ទាំងអស់»។ នេះបើតាម ប្រសាសន៍ របស់ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក្នុង ឱកាស ជួប ជាមួយ នាយករដ្ឋមន្ត្រី ឥណ្ឌា ណារិនដ្រា ម៉ូឌី ក្នុង ទីក្រុង វ៉ាស៊ីនតោន។ នៅ សេតវិមាន អាមេរិក ពីថ្ងៃព្រហស្បតិ៍ ទី ១៣កុម្ភៈ ថ្នាក់ដឹកនាំ ប្រទេស ទាំង ២ បាន បង្ហាញពី ភាព ជិតស្និទ្ធ ជាលក្ខណៈ មិត្តភាព ផ្ទាល់ខ្លួន ផង  និងរឹត បន្តឹង ទំនាក់ទំនង ពាណិជ្ជកម្មផង ។ លោក ត្រាំ បញ្ជាក់ថា ឥណ្ឌា នឹង ទិញ ទំនិញ បច្ចេកវិទ្យា ព្រម ទាំង គ្រឿង សព្វាវុធ របស់ អាមេរិក ក្នុង តម្លៃ រាប់ ពាន់ លា ន ដុល្លារ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន បង្ហាញ ភាព ស្និទ្ធស្នាល នឹង គ្នា ជាខ្លាំង។ នៅ ទីក្រុងវ៉ាស៊ីនតោន លោក ម៉ូឌី គូស បង្ហាញ ប្រាប់ថ្នាក់ដឹកនាំអាមេរិក ថា លោកក៏ បាន យកគំរូគំនិតនិង គោលការណ៍ ដឹកនាំ ប្រទេស តាមរបៀប លោក ត្រាំ ដែរ ដើម្បីធ្វើឲ្យ ឥណ្ឌា កាន់តែប្រសើរ ឡើង ។

ថ្នាក់ដឹកនាំ ទាំង ២បានបង្ហាញការ ព្រមព្រៀង ក្នុង សំណុំ ជារឿង ច្រើន តួយ៉ាង វិស័យ ថាមពល អន្តោប្រវេសន៍ និងពាណិជ្ជកម្ម។ ជាសរុប លោក ដូណាល់ ត្រាំ បញ្ជាក់ថា ឥណ្ឌានឹងទិញទំនិញ អាមេរិក ក្នុងតម្លៃរាប់ពាន់លានដុល្លារ។ តាមរយៈ កិច្ច សហការ ដ៏ ស៊ីជម្រៅ របស់ ប្រទេស ទាំង ២ ថ្នាក់ដឹកនាំ អាមេរិក បើក ភ្លើង ខៀវ ឲ្យ ឥណ្ឌា ទិញ គ្រឿង បរិក្ខារយោធាអាមេរិក ហើយ ឈាន ទៅទិញ យន្តហោះ ចម្បាំង ដ៏ទំនើប របស់ អាមេរិក ប្រភេទ F-35 ថែមទៀតផង។ មិនតែប៉ុណ្ណោះ ឥណ្ឌា បាន សន្យា ទិញ ប្រេង និងឧស្ម័ន ព្រ មទាំង បច្ចេកវិទ្យា ថាមពល នុយក្លេអ៊ែរ ស៊ីវិលរបស់ អាមេរិក ។

រដ្ឋមន្ត្រី ការបរទេស ឥណ្ឌា លោក Vikram Misri បញ្ជាក់ ក្នុង ថ្ងៃពុធ ទី ១២កុម្ភៈ ថា រដ្ឋាភិបាល ក្រុង ញូវដែលី បានទិញ ប្រភព ថាមពល ពីអាមេរិក ប្រមាណ ១៥ ពាន់ លាន ដុល្លារ ហើយ ចំនួន នេះនឹងកើតឡើង ដល់ ២៥ ពាន់ លាន ដុល្លារ ក្នុង ពេល ដ៏ខ្លីខាងមុខ។ បើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ការដោះដូរពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-អាមេរិក មានទំហំប្រមាណ ៤៥,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។

គួរ ជ្រាបថា ឥណ្ឌា ត្រូវ ការ ថាមពលច្រើនខ្លាំង ដើម្បីបំប៉ន់ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ហើយក៏ ដើម្បីសម្រេចកម្មវត្ថុអាកាសធាតុ កាត់បន្ថយការបញ្ចេញផ្សែង ដោយ ត្រូវ ធ្វើ អព្យាក្រឹត កាបូន នៅ ឆ្នាំ២០៧០ ។ មុន នឹង ទៅ ជួប លោក ត្រាំ នៅ វ៉ាស៊ីន តោន នាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី បានអញ្ជើញ មកក្រុង ប៉ារីស និង បាន ចុះកិច្ចព្រមព្រៀង សហការ វិស័យ នុយក្លេអ៊ែរស៊ីវិលជាមួយ ថ្នាក់ដឹកនាំបារាំង ។

ក្នុង ជំនួប ជាមួយ មេដឹកនាំឥណ្ឌា នៅ ថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ លោក ដូណាល់ ត្រាំ មិនភ្លេចលើកឡើង ពីបញ្ហា ពន្ធគយ នោះឡើយ។ ប្រធានាធិបតី អាមេរិក បាន ព្រលយពាក្យថា ជា ទម្លាប់ ប្រពៃណី ឥណ្ឌា តែងតែ ដាក់របាំង ពន្ធគយ ខ្ពស់ ខ្លាំង ។ ម្ល៉ោះហើយ អាមេរិក ក៏ នឹង ដាក់ រនាំង ពន្ធគយ ឲ្យ ស្មើគ្នា ដែរ ចំពោះ ទំនិញ ឥណ្ឌា ។ ដើម្បីបញ្ចៀស សង្គ្រាម ពាណិជ្ជកម្ម លោក ណារិនដ្រា ម៉ូឌី ថា នឹង បន្ត សហការ ធ្វើ ការ ផ្ទាល់ ជាមួយ លោក ត្រាំ ចំពោះ បញ្ហា ពន្ធគយ ហើយ ដើម្បី លួង ចិត្ត នាយករដ្ឋមន្ត្រីឥណ្ឌា បា នថ្លែង លើក សរសើរ ប្រធានាធិបតីអាមេរិកថាជាអ្ន កពូកែចរចា ខ្លាំង ជា ង លោក ម៉ូឌី ទៅទៀត។

ជាការ កត់សម្គាល់ ដើម្បីសម្រួល ការចរចា ជាមួយ ចៅហ្វាយ សេតវិមាន អាមេរិក ប្រមុខ ដឹកនាំឥណ្ឌា បាន បង្ហាញ សុឆន្ទៈ ក្នុង ការ ទទួល យក ជន អន្តោប្រវេសន៍ជនជាតិ ឥណ្ឌា ដែល រស់នៅ ខុស ច្បាប់ នៅសហរដ្ឋអាមេរិក ឲ្យ ត្រឡប់ ទៅ ស្រុក កំណើត វិញ។ ក្នុង ថ្ងៃជំនួប រវាង ថ្នាក់ដឹកនាំប្រទេស ទាំង ២ សហរដ្ឋអាមេរិក បា នបញ្ជូន ទណ្ឌិត ឥណ្ឌាម្នាក់ឲ្យ ទៅ ស្រុក ឥណ្ឌា ។ រូបគេ នោះ ជាជនល្មើសបាតដៃប្រឡាក់ ឈាម  ដែល បាន បង្កភេរវកម្ម នៅ ក្រុង Bombay កាលពី ខែវិច្ឆិកា ឆ្នាំ២០០៨ ៕




Nº.0455

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top