ធ្លាក់ យន្តហោះ កូរ៉េខាង ត្បូង៖ របាយការណ៍ បឋម បញ្ជាក់ វត្តមាន រោម សត្វ ក្នុង ម៉ូទ័រ

7News

ធ្លាក់ យន្តហោះ កូរ៉េខាង ត្បូង៖ របាយការណ៍ បឋម បញ្ជាក់ វត្តមាន រោម សត្វ ក្នុង ម៉ូទ័រ

ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥៖

ស្រប តាមការ ទាមទារ របស់ អង្គការ អាកាសចរណ៍ ស៊ីវិល អន្តរជាតិ អាជ្ញាធរ កូរ៉េខាង ត្បូង បាន ចេញ របាយការណ៍ នៅ ថ្ងៃ ចន្ទ ទី ២៧ មករា ២០២៥ ទាក់ទង នឹង គ្រោះ ថ្នាក់ ធ្លាក់ យន្តហោះរបស់ ក្រុម ហ៊ុន Jeju Air កាលពី ថ្ងៃទី ២៩ ធ្នូ ២០២៤។ នៅក្នុង សេចក្តី សន្និដ្ឋាន បឋម អ្នក អង្កេត បាន បញ្ជាក់ អំពី វត្តមាន នៃ រោម សត្វបក្សី និងស្នាម ឈាម នៅក្នុង ម៉ាស៊ីនទាំងពីរ របស់ យន្តហោះ ។

អង្គការ អាកាសចរណ៍ ស៊ីវិល អន្តរជាតិ (OACI) ដែល ជា ស្ថាប័ន មួយ របស់ អង្គការ សហប្រជាជាតិ បានដាក់ កំហិត ឱ្យ ក្រុម អ្នក អង្កេតជុំ វិញ គ្រោះមហន្តរាយ ធ្លាក់ យន្តហោះ ត្រូវ ចេញ របាយការណ៍ បឋម មួយ នៅ យ៉ាង យូរ ៣០ ថ្ងៃ ក្រោយ គ្រោះថ្នាក់។ ឯ សេចក្តី សន្និដ្ឋាននៃការ អង្កេត ត្រូវ ចប់ ជា ស្ថាពរ និង បង្ហាញ ជូន សាធារណជន នៅ ត្រឹម ១២ ខែ ក្រោយ ហេតុការណ៍។

ហេតុ ដូច្នេះ ហើយ បាន ជា នៅ ថ្ងៃ ចន្ទទី២៧ មករា ២០២៥ នេះ អាជ្ញាធរ កូរ៉េខាង ត្បូង បាន ចេញ របាយការណ៍ បឋម នៃ ការ អង្កេត ដែល ផ្តុំ ការ វិភាគ ទៅ លើ ផលប៉ះពាល់ បង្ក ឡើង ដោយហ្វូង សត្វបក្សាបក្សី ទៅលើ ម៉ាស៊ីន ទាំងពីរ និង ជំនួយ ផ្នែក ចុះ ថតរបស់ យន្តហោះ។

“អ្នក បើក បរទាំងពីរ បាន ឃើញ សត្វ បក្សាបក្សី មួយហ្វូង នៅ ពេល យន្តហោះ បន្ទាប ខ្លួន ជិត ដល់ វាល ចុះ ចត ។ កាមេរ៉ា សុវត្ថិភាពក៏ ថត ឃើញ ហ្វូង សត្វ មក កៀក យន្តហោះ ពេល ដែល អ្នក បើក បរ ចុច ផ្អាក ដំណើរការ ចុះ ចត។ នេះ បើ តាម របាយការណ៍ របស់ ក្រសួង រៀប ចំដែន ដី រចនា សម្ព័ន្ធ និង ដឹកជញ្ជូន កូរ៉េខាង ត្បូង ដែល លម្អិត ទៀត ថា ក្រុម អ្នក អ្នក អង្កេត កំពុង ពិនិត្យ បំណែក ម៉ាស៊ីន ទាំងពីរ គ្រឿង របស់ យន្តហោះ ដែល ប្រមូល បាន នៅ កន្លែង កើត ហេតុ និង ឃើញ មាន ស្នាម ឈាម ព្រម ទាំង រោម ជា ច្រើន នៅក្នុងគ្រប់ ម៉ូទ័រ។

កាលពីពាក់ កណ្តាល ខែ មករា ២០២៥ វិទ្យាស្ថាន ជាតិ ផ្នែក ធនធាន ជីវសាស្ត្រ បានអះអាង តាម កញ្ចក់ ទូរទស្សន៍ MBN ថា គេ បាន រក ឃើញរោម បក្សី នៅ ក្នុង ម៉ាស៊ីន ទាំងពីរ នៅ ពេល វិភាគសំណាក១៧ ដុំ។

ជា ចុង ក្រោយ ដោយ គ្មាន ពន្យល់ អំពីមូលហេតុ របាយការណ៍ បឋម បានត្រឹម បញ្ជាក់ ថា ប្រអប់ ខ្មៅ ទាំងពីរ របស់ យន្តហោះ ពិត ជា ឈប់ ដំណើរការ នៅ បួន នាទី មុន គ្រោះថ្នាក់។ មេបញ្ជាការ អ្នក បើក បរយន្តហោះ មាន បទ ពិសោធន៍ ហោះហើរ ៦៨០០ម៉ោង ឯអ្នក បើក បរ អមធ្វើការ បាន ១៦៥០ម៉ោង។ ទាំងពីរ បាន ស្លាប់ នៅ ក្នុង គ្រោះ ថ្នាក់។ នេះ បើ តាម ប្រភព ដដែល។

ចេញ ដំណើរ ពី ក្រុង បាងកក ដោយ មាន ផ្ទុក អ្នក ដំណើរ ១៨១ នាក់ យន្តហោះ ប៊ូអ៊ីង ៧៣៧-៨០០ នៃ ក្រុមហ៊ុន អាកាសចរណ៍ Jeju Air បានផ្ទុះ ឆេះ នៅថ្ងៃ ២៩ ធ្នូ ២០២៤ នៅ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង Muan របស់ កូរ៉េខាង ត្បូង។ មនុស្ស ពីរ នាក់ បាន រួច ជីវិត។ គឺ ជាមហន្តរាយ ធ្លាក់ យន្តហោះ ដ៏ អាក្រក់ បំផុត សម្រាប់ កូរ៉េខាង ត្បូង៕

Nº.0390

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top