អាមេរិករង ភេរវកម្ម ឡានបើកបុកហ្វូង មនុស្សក្នុង យប់ ឆ្លង ឆ្នាំស្លាប់ ជា ច្រើន នាក់
មាន ស្លាប់ យ៉ាង ហោច ណាស់ ១០ នាក់ និង របួស ជា ច្រើន នាក់ នៅ ក្នុង ភេរវកម្ម បើក ឡាន បុក សម្លាប់ មនុស្ស ក្នុង សង្កាត់ ទេសចរណ៍ដ៏ ល្បីល្បាញ បំផុត មួយ នៃក្រុង នូវែលអរឡេអង់ របស់ សហរដ្ឋ អាមេរិក។ ហេតុការណ៍ បាន កើត ឡើង តែ ប៉ុន្មាន ម៉ោង ក្រោយ ពីធីបុណ្យ ឆ្លង ឆ្នាំថ្មី ឆ្នាំ ២០២៥។
ចៅហ្វាយ ក្រុងនូវែលអរឡេអង់ LaToya Cantrell បាន ប្រកាស ភ្លាម ថា ជា ទង្វើ ភេរវកម្ម។ ចំណែក ភ្នាក់ងារ ប៉ូលិសក៏ បាន ច្រាន ចោល ភ្លាម ដែរ សម្មតិកម្ម “ គ្រោះថ្នាក់” បង្ក ឡើង ដោយ ភាពស្រវឹង អ្នក បើក បរ ។ “ ជនល្មើស បាន បើក ឡាន ពីកិប ពណ៌ស យ៉ាង លឿន ស្លេវ ទម្លុះ រនាំង សុវត្ថិភាព សំដៅ បុក មនុស្ស ឱ្យ បាន យ៉ាង ច្រើន ជា ទី បំផុត តាម ដែល អាច ធ្វើ ទៅ បាន។ បន្ទាប់ មក ជន ល្មើស បានលោត ចេញ ពី ឡាន ហើយ បាញ់ រះ មក លើ ប៉ូលិសទៀត”។ នេះ បើ តាម ការ រៀប រាប់ របស់ អ្នក ទទួល ខុស ត្រូវ ផ្នែក នគរបាល មក កាន់ អ្នក សារព័ត៌មាន ដោយ សង្កត់ ធ្ងន់ បន្ថែម ទៀតថា ជនល្មើស មាន ចេតនា ចង់ បង្ក ចលាចល ធំ បំផុត។ អាជ្ញាធរ បាន ប្រគល់ ភារកិច្ច អង្កេត ភេរវកម្ម ទៅ ឱ្យ ទី ភ្នាក់ងារ ចារកិច្ច អាមេរិកFBI។
បើ តាម តុល្យការ បឋម មាន ស្លាប់ យ៉ាង ហោច ណាស់ ១០ នាក់ និង របួស ៣៥ នាក់ ក្នុង នោះ ពីរ នាក់ ជា ប៉ូលិស ។ ចំណែក ជន ល្មើស ត្រូវ ប៉ូលិស កម្ចាត់ បាន បន្ទាប់ ពីប៉ុនប៉ង រត់ គេចខ្លួន បាន បន្តិច។ នេះបើ តាម ព័ត៌មានផ្សាយ ក្នុង បណ្តាញ ទូរទស្សន៍ អាមេរិកពីរ ។
សូម បញ្ជាក់ ថា ហេតុការណ៍ បើក ឡាន បំបុក មនុស្ស បែប ភេរវកម្ម នេះ បាន កើត ឡើងនៅវេលា ម៉ោង ៣និង ១៥នាទី ទៀបភ្លឺ ពោល គឺ បី ម៉ោង ក្រោយ ឆ្លង ចូល ឆ្នាំ ថ្មី ឆ្នាំ ២០២៥ ដែល មាន មនុស្សម្នា យ៉ាង ច្រើន កំពុង ជួប ជុំ គ្នា រីករាយ ត្រង់ សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ ល្បីល្បាញ បំផុត ដែល មាន ងារ ជា សង្កាត់ បារាំង និង ដែល ប្រមូល ផ្តុំ ទៅ ដោយ ភោជនីដ្ឋាន បារ រង្គសាល ក្លឹបរាំ ព្រមទាំង ទី ប្រមូល ផ្តុំ អ្នក ស្រលាញ់ ភេទ ដូច គ្នា ផង។
Nº.0291