តុលាការ ធម្មនុញ្ញ រូម៉ានី លុប ចោល ការ បោះ ឆ្នោត ប្រធានាធិបតី ព្រោះ តែ ការ ជ្រៀត ជ្រែក ពីរុស្ស៊ី ២ថ្ងៃ នៅមុន ពេល បោះឆ្នោត ប្រធានាធិបតី

7News

 តុលាការ ធម្មនុញ្ញ រូម៉ានី លុប ចោល ការ បោះ ឆ្នោត ប្រធានាធិបតី ព្រោះ តែ ការ ជ្រៀត ជ្រែក ពីរុស្ស៊ី

២ថ្ងៃ នៅមុន ពេល បោះឆ្នោត ប្រធានាធិបតី ជុំ ទី២ តុលាការ ធម្មនុញ្ញ រូម៉ានី សម្រេច លុប ចោល ការ បោះឆ្នោត ប្រធានាធិបតី ដោយ សំអាង ថា ប្រទេស រុស្ស៊ី បានលូកដៃជ្រៀត ជ្រែក ក្នុង ការ បោះឆ្នោត ។ ភ្លាមៗ រុស្ស៊ី បាន ច្រានច្រោលការ ចោទប្រកាន់ ជាបន្ទាន់។ ទោះម្តេច ក្តី តុលាការ ធម្មនុញ្ញរូម៉ានី បាន ដាក់បញ្ជាឲ្យ រដ្ឋាភិបាល រៀបចំ កំណត់ ពេលវេលា បោះឆ្នោត សាជាថ្មីវិញ នៅថ្ងៃខាងមុខ។

នៅរូម៉ានី, ដោយសង្ស័យ ពីការ លូកដៃជ្រៀតជ្រែក ពីសំណាក់ រុស្ស៊ី ទៅក្នុងការបោះឆ្នោត ជ្រើស រើសប្រធានាធិបតី, ចៅក្រម តុលាការ ធម្មនុញ្ញ  លុប ចោល ដំណើរការ បោះឆ្នោត ប្រធានាធិបតី ។ ការសម្រេច ដូច្នេះ ដើម្បី ធានាសុពលភាព និង ភាព ត្រឹមត្រូវ ស្រប ច្បាប់។
អាជ្ញាធរ រូម៉ានី បាន ដាក់ ឯកសារ សំខាន់ ៗជាច្រើន ក្នុងបញ្ជី ការ សម្ងាត់ របស់ជាតិ។ បើតាម ការផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន បារាំង អាអែហ្វប៉េ ក្នុងចំណោម ឯកសារ ទាំងនោះ ភ្នាក់ងារ ស៊ើប ការ សម្ងាត់ រូម៉ានី បានរកឃើញ គណនីបណ្តាញសង្គម Tiktok ប្រមាណ ២៥ ០០០ ដែល ពាក់ព័ន្ធ ផ្ទាល់ នឹង បេក្ខជនជាតិនិយម។ គណនីTiktokទាំងនោះ ទើបតែ បើកដំណើរការ ប៉ុន្មាន សប្តាហ៍ តែប៉ុណ្ណោះ មុន ពេល បោះឆ្នោត។ នៅក្នុង ថ្ងៃ បោះឆ្នោត ទៀត សោត មានករណី វាយប្រហារតាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វិទ្យា រហូត ដល់ ៨៥ ០០០ ករណី ឯណោះ ។ ប្រព័ន្ធ អ៊ិនធ័រនែតនៅ ការិយាល័យ បោះឆ្នោត ក៏រងការ រំខាន ជាខ្លាំង។ អាជ្ញាធររូម៉ានី សង្ស័យ ថារុស្ស៊ី បាន បង្ក អស្ថិរភាព នៅលើទឹកដីរបស់ខ្លួន ។
ផ្ទុយទៅវិញ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារូវ៉ា បាន ទាត់ចោល ការចោទប្រកាន់ របស់ តុលាការ ធម្មនុញ្ញរូម៉ានី ដោយ បញ្ជាក់នៅ ថ្ងៃសុក្រ ថា រុស្ស៊ី បដិសេធ ដាច់ ខាត ចំពោះ ការវាយប្រហារ ដ៏អរិភាព នេះ ហើយ រុស្ស៊ី យល់ច្បាស់ថា ការចោទប្រកាន់ នោះ គ្មាន មូលដ្ឋានអ្វីបន្តិច ណាទាល់តែ សោះ។ អ្នក មុខអ្នក ការ រុស្ស៊ី ស្រដីទៀតថា ប្រទេស សមាជិក អូតង់ និងរដ្ឋ សមាជិក សហភាពអឺរ៉ុប បែបយ៉ាង រូម៉ានី នេះ ចេះតែ អង្គុយ រក នឹក ចោទប្រកាន់ រដ្ឋបាល ទីក្រុង មូស្គូ ទាំងទទឹងទិស គ្មាន សមហេតុផល ដ៏តិចតួច ក៏គ្មានដែរ។

ទោះបី ជា ម្តេច ក្តី ដំណឹងលុប ចោល ការបោះឆ្នោត ប្រធានាធិបតី រូម៉ានី នេះ ធ្លាក់ មក តែ ២ថ្ងៃ ប៉ុណ្ណោះ មុន ថ្ងៃ បោះឆ្នោត ជុំទី២ ចូល មកដល់ នៅថ្ងៃអាទិត្យ។ ដោយឡែក ពលរដ្ឋ រូម៉ានី នៅបរទេស បាន ចាប់ផ្តើម បោះឆ្នោត ជុំទី២ រួច ស្រេច ខ្លះៗទៅហើយ  តាំងពី ថ្ងៃសុក្រ នៅ តាម ស្ថានទូត រៀងៗខ្លួន។
ក្នុង សេចក្តីប្រកាសព័ត៌មាន ពី ថ្ងៃសុក្រ  តុលាការ ធម្មនុញ្ញរូម៉ានី បញ្ជាក់ថា ដំណើរ ការបោះឆ្នោត រើសប្រធានាធិបតី រូម៉ានី ត្រូវចាប់ផ្តើម ធ្វើ ឡើងវិញ សាជាថ្មី ទាំងស្រុង ហើយ រដ្ឋាភិបាល មានភារកិច្ច ត្រូវកំណត់ ថ្ងៃ ខែថ្មី នៅ ពេល ខាងមុខ សម្រាប់ ធ្វើកិច្ចការនេះ។
ជាការ រំឭក ក្នុង ការ បោះឆ្នោត ប្រធានាធិបតី ជុំទី១ ថ្ងៃទី ២៤វិច្ឆិកា បេក្ខជន ឯករាជ្យ លោក Câlin Georgescu ឈរ នៅលេខរៀង លើគេ បំផុត និង បាន បង្កក្តីភ្ញាក់ ផ្អើល ជាខ្លាំង។ ក្នុង យុទ្ធនាការ បោះឆ្នោត លោក សកម្មខ្លាំង ខាង ផ្សាយ សារ នយោបាយ តាម បណ្តាញ សង្គម Tiktok របស់ ក្រុ ម ហ៊ុនចិន ដោយ ប្រកាស សន្យា ជួយសង្គ្រោះ ប្រទេស ជាតិ រូម៉ានី លើកតម្កើង កិត្យានុភាព និង អធិបតេយ្យភាព ជាតិ។
សារ ពាក្យ សម្តី ឃោសនា របស់ អ្នក នយោបាយ រូបនេះ បង្ហាញជំហរ គាំទ្រ រុស្ស៊ី និង តែងតែ កោតសរសើរ លោក វ្ល៉ាឌីមៀរ ពូទីន ហើយ បានរិះគន់ សហភាព អឺរ៉ុប និង រិះគន់ អង្គការ សម្ព័ន្ធយោធាអូតង់ យ៉ាងចាសដៃ ។ មិនតែប៉ុណ្ណោះ កាល ពីថ្ងៃសុក្រ លោក Câlin Georgescu ក៏បាន បញ្ជាក់ជាថ្មីតាមប្រព័ន្ធ ផ្សព្វផ្សាយ ថា ប្រសិន បើខ្លួន ឈ្នះឆ្នោត នឹង ឈប់ ផ្តល់ ជំនួយ ជួយ អ៊ុយក្រែន ទាំងស្រុង តែម្តង ៕


Nº.0218

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top