២០២៤ ក្តៅខ្លាំងបំផុត និងប្រើធ្យូងថ្មច្រើនបំផុត

7News

 ២០២៤ ក្តៅខ្លាំងបំផុត និងប្រើធ្យូងថ្មច្រើនបំផុត

ជាដំណឹងអាក្រក់ សម្រាប់អាកាសធាតុ ! ២០២៤ ជាឆ្នាំដ៏ក្តៅជាងគេបំផុត ដោយសីតុណ្ហភាពបានឡើងលើសកំរិតកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសផង និងមានការប្រើប្រាស់ធ្យូងថ្មកំរិតខ្ពស់បំផុតផង នៅលើពិភពលោក។ នេះបើតាមរបាយការណ៍ប្រចាំរបស់ភ្នាក់ងារថាមពលអន្តរជាតិ។

២០២៤ជា ឆ្នាំ ដ៏ ក្តៅ បំផុត មិនធ្លាប់ មាន ក្នុង កំណត់ត្រាពិភពលោក ទេ ហើយ ២០២៤ នឹងក្លាយជាឆ្នាំទីមួយ ដែលសីតុណ្ហភាពភពផែនដី ឡើងក្តៅ មួយអង្សាកន្លះ លើស សីតុណ្ហភាពក្នុងសម័យមុនឧស្សាហកម្ម និង ហួស កំរិត ដែលកំណត់ ក្នុង កិច្ចព្រមព្រៀង ក្រុងប៉ារីស។ ក្តៅ ខ្លាំង មិនធ្លាប់ មាន ហើយ តម្រូវការ ផ្នែក ធ្យូងថ្ម ឡើង ខ្ពស់ ដល់កំរិត កំពូល ទៀត។ នេះបើ តាម របាយការណ៍ ប្រចាំ ឆ្នាំ របស់ ទី ភ្នាក់ងារ ថាមពលអន្តរជាតិ។

ភ្នាក់ងារ បាន លម្អិត ថា  សេចក្តីត្រូវការពិភពលោក ផ្នែក ធ្យូងថ្ម បាន ឡើង ដល់ ៨,៧៧ ពាន់ លាន តោន ឯ ពាណិជ្ជកម្ម ធ្យូងថ្ម នៅលើ ពិភពលោកក៏កើន ឡើង ខ្លាំង កំពូល ដែរ នៅឆ្នាំ ២០២៤ នេះ បើ ទោះ ជា តម្លៃ បាន ឡើង ៥០% បើ ប្រៀប ទៅ តម្លៃ មធ្យម រវាង ឆ្នាំ ២០១៧និង ២០១៩ ក៏ ដោយ។

បើតាម របាយការណ៍ ដដែល ចិន នៅ តែ ជាប្រទេស នាំ មុខ គេ ខាង ប្រើ ធ្យូងថ្ម។ មួយភាគបី នៃធ្យូង ថ្មពិភពលោក មាន ដុត ក្នុង បញ្ចេះ រោងចក្រ អគ្គិសនី ចិន។ ឥណ្ឌា ឥណ្ឌូណេស៊ី និង វៀតណាម ក៏ ត្រូវ ការ ធ្យូងថ្ម កាន់តែ ច្រើន ឡើង ដែរ ដោយ ប្រទេស ត្រូវ ការ ថាមពលកាន់ តែ ច្រើន ស្រប តាម កំណើន សេដ្ឋកិច្ច និង កំណើន ប្រជាពលរដ្ឋ ។ អាស៊ី ជា ស្នូល នៃពាណិជ្ជកម្មធ្យូងថ្ម អន្តរជាតិ ដោយមាន ប្រទេស ធំៗ ដូច យ៉ាង ចិន ឥណ្ឌា ឥណ្ឌូណេស៊ី កូរ៉េ និ ង វៀតណាម ជា ប្រទេស នាំ ចូល។ ចំណែក ប្រទេស នាំចេញ ធ្យូងថ្ម ដ៏ ចម្បង ក៏ ស្ថិត នៅ អាស៊ី គឺ ឥណ្ឌូណេស៊ី និង អូស្ត្រាលី។

ប៉ុន្តែ បន្ទាប់ឡើង ខ្លាំង ដល់ កំរិត ឯតទគ្គកម្ម ថ្មី នៅ ឆ្នាំ២០២៤ នេះ ហើយ សេចក្តី ត្រូវ ការពិភពលោក ផ្នែក ថាមពលធ្យូងថ្ម នឹង ត្រូវ ចាប់ ថេរ និង ចុះថយ រហូត ដល់ ឆ្នាំ ២០២៧។ នេះ បើ តាម ទី ភ្នាក់ងារថាមពលអន្តរជាតិ ដោយ គូសបញ្ជាក់ថា ចង្វាក់ នៃ សេចក្តី ត្រូវ ការ ចុះថយ អាស្រ័យ ទៅលទ្ធភាព មាន ជម្រើស ធនធាន ថាមពល ផ្សេង ផង និង មាន នយោបាយ អាកាសធាតុប្រកប ដោយ មហិច្ឆតា ដូច យ៉ាង ផែនការ អឺរ៉ុប។ ការ ងាក ទៅប្រើ ថាមពល កកើត ឡើង វិញ ក្នុង ទ្រង់ទ្រាយធំ របស់ ប្រទេសនីមួយៗរាប់ ទាំង ចិនផង ជា ពន្លឺ នៃក្តី សង្ឃឹម ក្នុង ការ ឈាន ទៅ ទប់កំណើន សេចក្តីត្រូវ ការ ផ្នែក ធ្យូងថ្ម បើ ទោះបី ជា សេចក្តីត្រូវ ការ ផ្នែក ថាមពល អគ្គិសនី បន្ត កើន ឡើង ក៏ដោយ៕


Nº.0248

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top