ព្រះរាជក្រឹត្យថ្មី! លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មិនតម្រូវឱ្យបង់ថវិកាប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលទៀតទេ

7News


ព្រះរាជក្រឹត្យថ្មី
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មិនតម្រូវឱ្យបង់ថវិកាប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលទៀតទេ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញ ព្រះរាជក្រឹត្យ (ថ្មី) ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។ ព្រះរាជក្រឹត្យថ្មីនេះ ពុំបានចងកាតព្វកិច្ច តម្រូវឱ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវ បង់វិភាគទាន ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាលដូចព្រះរាជក្រឹត្យ ចាស់ នោះ ទេ



តាមព្រះរាជក្រឹត្យ (ចាស់) ស្តីពីគោរមងារឧកញ៉ា លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មាត្រា២១ មាន វាក្យខណ្ឌមួយ បាន ចែងថា៖ “លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន កាតព្វកិច្ច បង់វិភាគទាន ប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍ ប្រទេសជាតិ លើកលែងតែ គោរមវន្ត ដែលមានចំណេះជំនាញ ពិសេស លើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នុមាន សមត្ថកិច្ច ជាតិឬអន្តរជាតិ។

ដោយឡែក ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា (ថ្មី) ពុំបាន ចងកាតព្វកិច្ច បង់វិភាគទានប្រចាំឆ្នាំទៀតនោះទេ។ ក្នុងនោះ មាត្រា១៦ បាន ចែងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន សិទ្ធិនិងកាតព្វកិច្ច ដូចខាងក្រោម៖

១.ទទួលបាននូវការផ្តល់ងារជាតិកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំង ក្នុងមុខងារ ដែលមិនត្រូវបានហាមឃាត់ ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន
២.អាចលើកសំណូមពរឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មក រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិង ដោះស្រាយ
៣.ចូលរួមថែរក្សា ការពារ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
៤.ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ តាមការអំពាវនាវ ឬសំណូមពរ របស់រាជរដ្ឋាភិបាល
៥.ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
៦.ចូលរួមផ្តល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។

សូមជម្រាបថា អនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និង ការបញ្ចប់គោរមងារឧកញ៉ា លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមាត្រា២៤ បាន ចែងថា គោរមវន្ដដែលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវមានភារកិច្ចនៅក្នុង ការបង់ វិភាគទាន ជូនរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ប្រហែលចាប់ពី ៨ពាន់ដុល្លារ ១ម៉ឺន៥ពាន់ដុល្លារ និង១០ម៉ឺនដុល្លារ ត្រូវបាន នារាករណ៍ វិញផងដែរ៕


N.0015


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top