ចិន ត្រៀម ចេញ ផែនការ ផ្តល់ សន្ទុះ សេដ្ឋកិច្ច ដោយផ្អែក តាម លទ្ធផល ឆ្នោត អាមេរិក

7News

 ចិន ត្រៀម ចេញ ផែនការ ផ្តល់ សន្ទុះ សេដ្ឋកិច្ច ដោយផ្អែក តាម លទ្ធផល ឆ្នោត អាមេរិក

ក្រោម សម្ពាធ នៃ ស្ថានភាព សេដ្ឋកិច្ច និង សេដ្ឋវិទូ ចិន បាន ចេញវិធានការ ជា បន្ត បន្ទាប់ មាន ជា អាទិ៍ ការ បញ្ចុះ អត្រា ការប្រាក់ ការ បន្ធូរ បន្ថយ លក្ខខណ្ឌ ទិញ ផ្ទះ ... កាលពីប៉ុន្មាន សប្តាហ៍ ចុងក្រោយ មក នេះ។ ហើយ ចាប់ ពីថ្ងៃ ចន្ទទី រហូត ដល់ ថ្ងៃ សុក្រ៨ វិច្ឆិកា អ្នក ទទួល ខុស ត្រូវ សភា ចិន ត្រូវ ជួប ប្រជុំ គ្នា ដើម្បី រៀប ចំ អនុម័ត ផែនការ ផ្តល់ សន្ទុះ សេដ្ឋកិច្ចតែម្តង។ បើ តាម អ្នក វិភាគ ទំហំ នៃ ផែនការ ផ្តល់ សន្ទុះ អាស្រ័យ ទៅលើ លទ្ធផល ឆ្នោត ថា តើ នរណា ជា អនាគត ប្រធានាធិបតី ទី ៤៧ របស់ សហរដ្ឋ អាមេរិក។ បើជា លោក ដូណាល់ត្រាំ ផែនការ ចិន នឹង អាច ធំ ខ្លាំង។

ៅ សប្តាហ៍ នេះ ចិន នឹង ប្រកាស ផែនការ ផ្តល់ សន្ទុះ ដែលមាន លក្ខណៈ ដូច ក្តីរំពឹង របស់ ទីផ្សារឬ? គ្រប់ អ្នក វិភាគ កំពុង ផ្តោតចក្ខុ ទៅ លើ ជំនួប ប្រជុំ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ សភា ដែល ជា ស្ថាប័ន កំពូល របស់ រដ្ឋ សភា ដឹកនាំ ដោយ បុរស ខ្លាំង ទី បីចិន Zhao Leji។ ក្រោម សម្ពាធ នៃ ស្ថានភាព សេដ្ឋកិច្ច និង សេដ្ឋវិទូ ចាប់ បើក ពី ថ្ងៃ ចន្ទទី ៤ វិច្ឆិកា ដល់ ថ្ងៃ សុក្រ ទី ៨ វិច្ឆិកា គណៈកម្មាធិការ អចិន្ត្រៃយ៍ នេះ ត្រូវ ពិនិត្យ និង អនុម័ត គ្រប់ គម្រោង ច្បាប់ មាន ជាអាទិ៍ គម្រោង ច្បាប់ទាក់ទង នឹង ថវិកាជាតិ។

អ្នក វិភាគ របស់ ទី ភ្នាក់ងារ Moody’s Analytics រំពឹង ថា រដ្ឋាភិបាល ចិន នឹង បន្ថែម ហិរញ្ញវត្ថុ ដើម្បី ឆ្លើយ តប ទៅ នឹង បញ្ហា សេដ្ឋកិច្ច ក្នុង រយៈ ពេល ខ្លី។ ចំណែក សេដ្ឋវិទូ របស់ Nomura សង្ឃឹម ថា ចិន នឹង អនុម័ត ច្បាប់ ដំឡើង ថវិកា បន្ថែម ១២៩ ពាន់ លាន អឺរ៉ូ សម្រាប់ ជួយ ជាពិសេស ដល់រដ្ឋាភិបាល តំបន់ ឃុំ ស្រុក មូលដ្ឋាន ជាប់ បំណុល ឬ ជំនួយ ពិសេស ១២៩ ពាន់ លាន អឺរ៉ូ ដែរ សម្រាប់ ធនាគារ ដើម្បីជួយ បំពេញការ ខាតបង់ បណ្តាល មក វិបត្តិ ប្រាក់ កម្ចី អូស ជើង ខ្លាំង តាំងពី បួន ឆ្នាំ មក ។ នេះ បើ តាម អ្នក វិភាគ របស់ Natixis។

ការ រង់ចាំ មាន ច្រើន ឯ វិធានការ ជាក់ ស្តែង នឹង ត្រូវ ទម្លាយ ឱ្យ ដឹង នៅថ្ងៃ សុក្រ ដែល ជា ថ្ងៃ បិទ បញ្ចប់ ជំនួប ប្រជុំ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ សភា តែ ប៉ុណ្ណោះ។ ប៉ុន្តែ អ្វី ដែល ច្បាស់ គឺ លទ្ធផល នៃ ការ បោះឆ្នោត ប្រធានាធិបតី អាមេរិកថ្ងៃទី ៥ វិច្ឆិកា ជះ ឥទ្ធិពល ខ្លាំង ណាស់ ទៅ លើ សេចក្តី សម្រេច របស់ អ្នក ទទួល ខុស ត្រូវ ចិន ក្នុង ការ អនុម័តផែនការ ផ្តល់ សន្ទុះ សេដ្ឋកិច្ច របស់ ខ្លួន។ តើ ប្រធានាធិបតី អាមេរិក ថ្មី ជាលោក ដូណាល់ត្រាំ ឬ ជា លោកស្រី ខាម៉ាឡា ហារីស?! សុទ្ធ តែមាន ជំហរ ប្រឆាំង ចិន បេក្ខជន ប្រធានាធិបតីអាមេរិក ទាំងពីរសន្យា បន្ត ដាក់ គំនាប លើ ប៉េកាំង តែ លោក ដូណាល់ ត្រាំ បាន ប្រកាស សន្យាដំឡើង ពន្ធ គយ ដល់ ៦០% លើ គ្រប់ផលិតផល នាំ ចូល មក ពីចិន។ ដូច្នេះចិន នឹង តម្រែតម្រឹម វិធានការ ផ្តល់ សន្ទុះ សេដ្ឋកិច្ច ជាតិ សម្រប ទៅ តាម ស្ថានភាពនយោបាយ អាមេរិក។ បើ តាម អ្នក វិភាគ ចិន អាច ពង្រឹង ពង្រីក ផែនការ ផ្តល់ សន្ទុះឱ្យ កាន់ តែ រឹង មាំ មាន ទំហំធំ ប្រមាណ ១០ទៅ ២០% ប្រសិន បើ លោក ដូណាល់ត្រាំ ជាអ្នក ឈ្នះ ក្លាយ ជា ប្រធានាធិបតី អាមេរិក ម្តងទៀត។

បន្ទាប់ មក ចិន ត្រូវរក វិធានការ ជំនះ វិបត្តិ ផ្ទៃ ក្នុង ដែល ក្រៅ ពី វិបត្តិ អចលនវត្ថុ បំណុលសាធារណៈ និង ការ ចំណាយ ក្នុង ស្រុក មិន ស្វាហាប់ សេដ្ឋកិច្ច ជា ទូទៅ របស់ ចិន បាត់បង់ ភាព ប្រកួត ប្រជែង ដោយហេតុ តែ គ្មាន ការ បែង ចែង ថវិកា សាធារណៈ ត្រឹម ត្រូវ ល្អ។ នៅ ក្នុង របៀបវារៈ ប្រជុំ សប្តាហ៍ នេះ ចិន ត្រូវ គិត គូរ ប្តូរ ផ្លាស់ នយោបាយ ឧស្សាហកម្ម និង ជំនួយ ឧបត្តម្ភ។ នេះ បើ តាម អ្នក វិភាគ សេដ្ឋកិច្ច របស់ Natixis៕



N.0016

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top