លោកពូទីនគំរាម វាយប្រហារទៅលើសង្កាត់រដ្ឋាភិបាលក្រុងកៀវ ដោយប្រើ មីស៊ីលអ៊ីពែរសូនិក

7News

 លោកពូទីនគំរាម វាយប្រហារទៅលើសង្កាត់រដ្ឋាភិបាលក្រុងកៀវ ដោយប្រើ មីស៊ីលអ៊ីពែរសូនិក

នៅ ថ្ងៃព្រហស្បតិ៍ទី ២៨ វិច្ឆិកា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងគំរាម វាយ ប្រហារទៅលើ ទីតាំងនានា ក្នុង ក្រុងកៀវ ដែល ទទួលបន្ទុក អនុម័ត សេចក្តីសម្រេច ក្នុង ការធ្វើសង្គ្រាម ជាមួយរុស្ស៊ី។ ការវាយប្រហារនេះនឹង ប្រតិបត្តិដោយ មីស៊ីលបាលីស្ទិក អ៊ីពែរសូនិក រយៈចម្ងាយ មធ្យមមាន ដែល កម្លាំងបំផ្ទុះសែនខ្លាំង។ មីស៊ីលរបស់រុស្ស៊ី ដែលរត់លឿនជាងសំឡេង ១០ដង អាច បាញ់ហោះ ដល់ ចម្ងាយ ៥.៥០០ គម ជាមីស៊ីល ប្រភេទថ្មី ហៅថា Oreshnik ដែលរុស្ស៊ី បាញ់ ជាលើកដំបូង កាល ពីថ្ងៃទី ២១ វិច្ឆិកា តម្រង់ បំផ្លាញ រោងចក្រយោធា មួយកន្លែង នៅអ៊ុយក្រែន ដើម្បី ឆ្លើយតបនឹង ការបាញ់ចូលជ្រៅ ក្នុងដែនដី រុស្ស៊ី ពីខាងអ៊ុយក្រែន ដោយប្រើ មីស៊ីល បាញ់ចម្ងាយឆ្ងាយ របស់បស្ចិមលោក។

ការគំរាមនេះ ត្រូវបានលោកពូទីន បន្លឺឡើង ក្រោយពីរុស្ស៊ី ទើបនឹង វាយប្រហារផ្ទួនៗគ្នា ពេលយប់ថ្ងៃពុធ ស្រោចទៅលើ បណ្តាញ ផ្គត់ផ្គង់ភ្លើងអគ្គិសនី របស់អ៊ុយក្រែន ទាល់តែញ៉ាំងឲ្យអ្នកស្រុកអ៊ុយក្រែន យ៉ាងហោច ណាស់ ១ លាន នាក់ ធ្លាក់ខ្លួន ដាច់ភ្លើង ងងឹតស្លុង ហើយដែល តាមប្រសាសន៍ របស់ លោកពូទីន គឺជាចម្លើយតបនឹង ការវាយប្រហារពីខាងក្រុងកៀវ ចូលជ្រៅក្នុងដែនដីរុស្ស៊ីដោយប្រើមីស៊ីលអាមេរិកាំងធុន ATACMS និង មីស៊ីលអង់គ្លេសធុន Storm Shadow។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីចំណែកខ្លួន បានប្រកូកប្រកាសឲ្យ បណ្តាសម្ព័ន្ធមិត្ត គាត់ ប្រឈម ដោយចម្លើយប្តូរប្តេជ្ញ ទល់នឹង “ការសម្លុត បំភ័យ“ ពីខាងម៉ូស្គូ។ ការវាយប្រហារចុងក្រោយ ពី ខាងរុស្ស៊ីទៅលើ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល របស់អ៊ុយក្រែន ត្រូវ បាន លោក ប្រធានាធិបតី អាមេរិក ចូ បៃដិន ចាត់ទុកជា រឿង អាស្រូវតែម្តង។ នៅត្រង់ចំណុចនេះ មេដឹកនាំអាមេរិក បាន គូសបញ្ជាក់ ពី ”ការគាំទ្រជាបន្ទាន់ និងដ៏សំខាន់ ដល់ប្រជាជនអ៊ុយក្រែន។

ក្រោយពី វាយប្រហារលើកទី១ កាលពីសប្តាហ៍មុនទៅលើអ៊ុយក្រែន ដោយប្រើមីស៊ីល Oreshnik លោកពូទីន បានព្រមានថា រុស្ស៊ីអាចវាយប្រហារនឹងមីស៊ីលបែបនេះ ទាំងទៅលើទីតាំងយោធារបស់ ប្រទេសខាងលិច ណា ដែលផ្តល់សព្វាវុធឲ្យក្រុងកៀវ។ តាមក្រុងកៀវ គ្រាន់តែ ក្នុងឆ្នាំនេះ រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនា សម្ព័ន្ធថាមពល អ៊ុយក្រែន ដល់ទៅ ១១ លើកទៅហើយ។

ថ្លែងនៅក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន ពេលថ្មីៗ ជាទីដែលគាត់បានចូលរួមក្នុងជំនួបកំពូល បណ្តា ប្រទេសតំបន់ លោកពូទីន បាននិយាយសាឡើងវិញថា គាត់អាចប្រើមីស៊ីល Oreshnik ដើម្បីវាយប្រហារ ទៅលើ មជ្ឈមណ្ឌលនានា បូកទាំងនៅក្រុងកៀវផង ដែលអនុម័ត សេចក្តីសម្រេច សម្រេច ធ្វើសង្គ្រាម ទល់នឹង រុស្ស៊ី។ មេដឹកនាំរុស្ស៊ី លំអិតថា បើ ប្រើមីស៊ីល Orshnik ចំនួន ដល់ ២ ,៣,ឬ ៤ ប្រព័ន្ធ តែម្តង គឺវាមាន កម្លាំងបំផ្លាញ ស្មើនឹង ការប្រើអាវុធ នុយក្លេអ៊ែរ។  

លោក Zelensky បានថ្លែងបរិហារពាក្យនិយាយ គំរាម របស់លោកពូទីនថាជា “ ឆន្ទៈសម្លាប់និងបំផ្លាញ” ដោយចោទ មេដឹកនាំរុស្ស៊ីថា ចេះតែស្វះស្វែងបង្កើនកំដៅសង្គ្រាម និងមិនចង់បិទបញ្ចប់សង្គ្រាមឡើយ។ សឹង ៣ ឆ្នាំ មក ហើយដែល រុស្ស៊ីបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដើម្បី បំបាក់ ស្មារតី ប្រជាជន អ៊ុយក្រែន និង រុញច្រាន ផ្លូវ ផ្គត់ផ្គង់ស្បៀង របស់ កងទ័ពអ៊ុយក្រែន ឲ្យធ្លាក់ ក្នុងភាពពិការតែម្តង។

នៅ ថ្ងៃព្រហស្បតិ៍ កងទ័ពរុស្ស៊ី បានបាញ់មីស៊ីល ចំនួន ៩១ ដើម និង ដ្រូនបំពាក់ដោយគ្រឿងផ្ទុះចំនួន ៩៧ ប៉ុន្តែ តាមអំណះអំណាង របស់ កងការពារដែនអាកាសអ៊ុយក្រែន គឺត្រូវបានស្កាត់ ចាប់បាន សមស្រប ចំនួន ៧៩ និង ៣៥។

នៅមួយរយៈចុងក្រោយនេះ កងទ័ពរុស្ស៊ី បន្តរុលដំណើរទៅមុខ នៅលើសមរភូមិ ដោយ ដណ្តើមយកបានដែនដីអ៊ុយក្រែនយ៉ាងច្រើន បង្គួរ ជាអាទិ៍ នៅជុំវិញក្រុង Pokrovsk Kourakhov និង Koupiansk ពោលគឺ នៅ មុន តែ ជាង ២ខែទៀតប៉ុណ្ណោះ ដែល លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។ ម៉ូស្គូវាយតម្លៃថា នយោបាយ របស់ លោកដូណាល់ ត្រាំ នឹង អាច ធ្វើ ឲ្យ សង្គ្រាមនៅ អ៊ុយក្រែន មានការប្រែប្រួលខ្លាំង ៕

Nº.0115

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top