អឺរ៉ុប បង្ហោះយាន អវកាស ពាំផ្កាយ រណប ទៅ សិក្សា អំពីអាកាសធាតុ ដោយ ជោគជ័យ

7News

អឺរ៉ុប បង្ហោះយាន អវកាស ពាំផ្កាយ រណប ទៅ សិក្សា អំពីអាកាសធាតុ ដោយ ជោគជ័យ

ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២៥៖

យាន អវកាស អឺរ៉ុប អារីយ៉ាន ៦ បានបាញ់ បង្ហោះ ចេញ ប្រកប ដោយ ជោគជ័យ នៅ ថ្ងៃ ពុធ ទី ១៣ សីហា (ម៉ោង នៅទីក្រុង ប៉ារីស)។ យាន អវកាស បាន ពាំ ផ្កាយ រណប អាកាសធាតុ ជំនាន់ ចុងក្រោយ ទៅ ដាក់ ក្នុង គន្លង តារាវិថី នៃ តំបន់ ប៉ូល។

នៅថ្ងៃពុធទី ១៣ សីហា២ ០២៥ យាន អវកាស អារីយ៉ាន ៦ ជា ទី មោទនៈ របស់ អឺរ៉ុប បានបង្ហោះ ចេញ ដោយ ជោគជ័យ។ លើក នេះ យាន មាន បេសកកម្ម ដឹកជញ្ជូន ផ្កាយ រណប អាកាសធាតុ ជំនាន់ ចុងក្រោយ ទៅ ដាក់ ក្នុង គន្លង តារាវិថី។

មាន ទម្ងន់ ជាង បួន តោន ផ្កាយ រណប ឧតុនិយមទីមួយ ដែល ប្រើ បច្ចេកវិទ្យា ទំនើប ចុងក្រោយបំផុត ផលិត ដោយ ក្រុមហ៊ុន Airbus Defence and Space នឹង ទៅ អណ្តែត នៅ លើ អវកាស កម្ពស់ ៨០០ គីឡូម៉ែត្រ ពី ភព ផែន ដី ត្រង់ គន្លង តារាវិថីនៃ តំបន់ ប៉ូល។

ផ្កាយ រណប មាន បំពាក់ ឧបករណ៍ ៦ មុខ មាន ជា អាទិ៍ ឧបករណ៍ ស្ទង់ IASA-NGប្រើ Infrarouge ដែល អាច ផ្តល់ រង្វាស់ ប្រកប ដោយ ភាព ប្រាកដ ប្រជា ខ្លាំង ពីរ ដង លើស ឧបករណ៍ ជំនាន់ មុន ទាក់ ទង នឹង សីតុណ្ហភាព ចំណាយ ទឹក ក្នុង បរិយាកាស សីតុណ្ហភាព ទឹក សមុទ្ទ និង ទ្វីប ព្រមទាំង ខ្យល់ បរិយាកាស សំខាន់ៗ ១៦ មុខ ផ្សេង ទៀត ដូច ជា ឧស្ម័ន ផ្ទះ កញ្ចក់ លម្អង ធូលី នៅ វាលខ្សាច់ ឬ ស្រទាប់ ពពក ដែល គេ អាច ចាប់ បាន តែ ពី លើ ផ្ទៃ អវកាស។

ឧបករណ៍ សំខាន់ មួយ ទៀត មាន ឈ្មោះថា Sentinel-5 ដែល ជា កម្មវិធី អឺរ៉ុប របស់ អង្គការ Copernicus សម្រាប់ តាម ដានធាតុ ចម្បងៗ ដែល បំពុល បរិយាកាសនិង ស្រទាប់ អូហ្សូន។

នេះ គឺ ជា ការ បង្ហោះយាន អវកាស ជំនាន់ ថ្មី Ariane-6 លើក ទីបី ហើយ គិត ចាប់ តាំង ពី បើក សម្ពោធ យាន ឱ្យ ដំណើរការ នៅ ខែ កក្កដា ២០២៤ មក និង ជា ការ ដឹកជញ្ជូន ផ្កាយ រណប លើក ទី ពីរ នៅ ក្នុង គន្លង តារាវិថី។ នៅលើក ទីមួយ កាលពី ខែ មីនា យាន អារីយ៉ាន ទី ៦ បានពាំនាំ ផ្កាយ រណប យោធា ទៅ ក្នុង អវកាស។

បន្ទាប់ ពី យឺត យ៉ាវ អស់ ជា ច្រើន ឆ្នាំ អឺរ៉ុប ទើប លេច មុខ ជា ថ្មី និង មាន ស្វ័យភាពលើ វិស័យ អវកាស តាម រយៈ ជោគជ័យ នៃ យាន អវកាស អារីយ៉ាន ៦។ មិន ទាន់ ខ្លាំង ក្លា ដូច SpaceX មែន តែ យាន អវកាស អារីយ៉ាន ៦ នឹង មាន សកម្ម ភាព កើន ឡើង ជា លំដាប់។ គិត ត្រឹម ថ្ងៃ នេះ អារីយ៉ាន ៦ មានផែនការ បង្ហោះ ផ្កាយ រណប ចំនួន ៣២ ជើង កំពុង រង់ចាំ ។ ពាក់ កណ្តាល ជា ការ កក់ របស់ ក្រុមហ៊ុនអ៊ីនធ័រនែត KUIPER របស់ Jeff Bezos ដែល ចង់ ប្រកួត ប្រជែង នឹងក្រុមហ៊ុន Starlink។

បើ តាមលោក David Cavaillolès នាយក ប្រតិបត្តិ ផ្នែក អវកាស Arianespace ការ បង្ហោះ យានអារីយ៉ាន៦ ចេញ ពី មជ្ឈមណ្ឌល អវកាស Kourou នៅ ខេត្តGuyane បារាំង នឹងកាន់តែ ញាប់ នៅ ខែ ខាង មុខ ដើម្បី ឱ្យ មាន ចង្វាក់បង្ហោះ ប្រមាណ ពី ៩ ទៅ ១០ ដង ក្នុង មួយ ឆ្នាំៗ៕

Nº.0930

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top