បង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញចំនួន១២ រាជធានី-ខេត្ត ឃាត់ខ្លួន ជនសង្ស័យ បាន ជាង ២២០០ នាក់

7News

បង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញចំនួន១២ រាជធានី-ខេត្ត ឃាត់ខ្លួន ជនសង្ស័យ បាន ជាង ២២០០ នាក់

ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥

(ភ្នំពេញ) ៖ បន្ទាប់ ពី រាជរដ្ឋាភិបាល ដាក់ ចេញ បញ្ជា ក្នុង យុទ្ធនាការ បង្ក្រាប សកម្មភាព ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា សមត្ថកិច្ច បាន បង្ក្រាប សកម្មភាព ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ចំនួន ១២ រាជធានី ខេត្ត ឃាត់ខ្លួន ជនសង្ស័យ បាន ជាង ២២០០ នាក់ ។

យោង តាម លេខាធិការដ្ឋាន នៃ គណៈកម្មការ ចំពោះ កិច្ច ប្រយុទ្ធ ប្រឆាំង ការ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា នៅ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បាន បង្ហាញ លទ្ធផល ប្រតិបត្តិការ បង្ក្រាប សកម្មភាព ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា (ONLINESCAMS) ទូ ទាំង ព្រះរាជាណាចក្រ កម្ពុជា បាន លើក ឡើង ថា បន្ទាប់ ពី កិច្ចប្រជុំ លើក ទី ១ របស់ គ . ប . ឆ . ប . កាលពី ថ្ងៃ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ គណៈ បញ្ជាការ ឯកភាព រដ្ឋបាល រាជធានី - ខេត្ត ទាំង ២៥ បាន ចាត់វិធានការ បង្ក្រាប សកម្មភាព ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា នៅ ក្នុងភូមិ សាស្ត្រ រាជធានី ខេត្ត គិត ចាប់ពី ថ្ងៃ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ដល់ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយ គណៈ បញ្ជាការ ឯកភាព រាជធានី - ខេត្ត ចំនួន ១២ រួម មាន ៖ 

រាជធានី ភ្នំពេញ កណ្តាល ព្រះ សីហ នុ កំពង់ស្ពឺ បន្ទាយ មាន ជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹង ត្រែង និង ខេត្តកំពង់ចាម បាន ចុះ ធ្វើ ប្រតិបត្តិការ បោសសម្អាត បទល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា សរុប បាន ៤៥ ទីតាំង / ករណី ដែល ចំនួន នេះ បាន កើន បន្ថែមចំនួន ២៥ ទីតាំង បើ ធៀប នឹង ចំនួន សរុប កាលពី ថ្ងៃ ទី ១៧ ខែកក្កដា បាន បង្ហាញ ពី សន្ទុះ នៃ យុទ្ធនាការ ចុះ បង្ក្រាប តាម ទីតាំង សង្ស័យ ។



សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ សរុប ២.២៧០ នាក់ ( ស្រី ៤២៤ នាក់ ) ក្នុង នោះ មាន ជនជាតិ វៀតណាម ៤២៩ នាក់ ( ស្រី ១១៥ នាក់ ), ជនជាតិ ឥណ្ឌូ នេ ស៊ី ២៧១ នាក់ ( ស្រី ៤៥), ជនជាតិ ចិន ៧០២ នាក់ ( ស្រី ៩៧ នាក់ ), ជនជាតិ កូរ៉េ ៥៧ នាក់ ( ស្រី ២ នាក់ ) បង់ ក្លា ដេ ស ៧០ នាក់ ( ស្រី ២៧ នាក ) ប៉ា គី ស្ថាន ៤២ នាក់ ( ស្រី ៣ នាក់ ) និង ជនជាតិ ផ្សេង ៗ ទៀត រួម មាន ថៃ ឡាវ ឥណ្ឌា នេ ប៉ា ល់ ហ្វី លី ពី ន និង មី យ៉ា ន់ ម៉ា ជាដើម ។ សូម បញ្ជាក់ ជូន ថា រយៈពេល ពីរ ថ្ងៃ ចុង ក្រោយ យុទ្ធនាការ បោសសម្អាត អំពើ ឆបោក តាម អន ឡាញ បាន រក ឃើញ ជនបរទេស ដែល បាន ចូល មក កម្ពុជា ដើម្បី ធ្វើ សកម្មភាព ល្មើសច្បាប់ Online Scam មាន ចំនួន ដល់ ទៅ ជិត ១០០ នាក់ ។

ក្រោយ ប្រតិបត្តិការ បង្ក្រាប ទីតាំង និង ជនសង្ស័យ ត្រូវ បាន អាជ្ញាធរ រាជធានី - ខេត្ត គ្រប់គ្រង និង បិទ ទីតាំង មិន ឱ្យ មានការ ចេញ - ចូល ។ ចំណែក មុខសញ្ញា មេ ក្លោ ង ត្រូវ បាន បញ្ជូន ទៅ តុលាការ ដើម្បី អនុវត្ត នីតិវិធី ( រាជធានី ភ្នំពេញ បាន បញ្ជូន មេ ក្លោ ង ១១ នាក់ និង វត្ថុ តាង ទៅ តុលាការ ) ព្រមទាំង សហការ ជាមួយ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី ត្រៀម រៀបចំ បញ្ជូន ជនបរទេស ទៅ កាន់ មណ្ឌល រង់ចាំ ត្រៀម បណ្ដេញចេញ ទៅ ក្រៅប្រទេស ។ 

Nº.0860


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top