អ.ស.ប.សម្រេច បង្កើតក្រុមអ្នកជំនាញត្រួតពិនិត្យ សារធាតុគីមីពុលប៉ះពាល់ ដល់បរិស្ថាននិងសុខភាពមនុស្ស
ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥៖
ក្រោយ ជជែក ចរចាគ្នា អូសបន្លាយ ពេល ប្រមាណ ៣ ឆ្នាំរួច មក នៅ ទីបំផុត ទៅ អង្គការសហប្រជាជាតិ បានសម្រេច ឲ្យ បង្កើតក្រុមអ្នកជំនាញអន្តរជាតិ ដើម្បី ត្រួតពិនិត្យទំនិញផ្ទុកសារធាតុគីមី សំរាមពុល ដីពុល ទឹក និងខ្យល់កខ្វក់។ នេះ គឺជា លទ្ធផល នៃកិច្ចប្រជុំ ចំនួន ២ ថ្ងៃ នៅ ក្នុង ប្រទេសអ៊ុយរូហ្គាយ ។
អ្នកជំនាញ បាន ស្វះ ស្វែង ជាច្រើន ឆ្នាំ មក ហើយ ដើម្បី បង្កើត ស្ថាប័ន មួយ ដែល ប្រមូល ផ្តុំ ក្រុម អ្នក ជំនាញអន្តររដ្ឋាភិបាលស្តីពី ការ វិវឌ្ឍ សារធាតុ ពុល គីមីពុល តាម គំរូស្ថាប័នជំនាញ អាកាសធាតុ Giec។ បន្ទាប់ពី អូសបន្លាយពេល ៣ឆ្នាំ រដ្ឋសមាជិកអង្គការសហប្រជាជាតិ បាន សម្រេច ព្រមព្រៀងគ្នា ឲ្យបង្កើតក្រុមអ្នកជំនាញអន្តរជាតិ ដើម្បីគ្រប់គ្រង និង តាម ដាន ការ បំពុល ដោយ សកម្មភាព ម នុស្ស ។ ជាក់ស្តែង ទំនិញ ផ្ទុកសារធាតុគីមី សំរាម និង ដី-ទឹក- ខ្យល់ពុល ត្រូវ ឋិតក្នុង កម្មវត្ថុ នៃការ សិក្សា ស្រាវជ្រាវ បែប វិទ្យាសាស្ត្រ និង លក្ខណៈ ប្រមូល ផ្តុំ ទិន្នន័យ ទូទាំង ពិភពលោក។
ជាការ រម្លឹក នៅ ចុង ឆ្នាំ ២០២៣ អង្គការ សហប្រជាជាតិ ធ្លាប់ បាន អនុម័តច្បាប់ទប់ ស្កាត់ ការ រីកសាយភាយ សារធាតុ គីមី ពិសេស ថ្នាំ សម្លាប់ សត្វ ល្អិត កសិកម្ម ឲ្យ បានសម្រេច នៅ ត្រឹមឆ្នាំ ២០៣៥។ តែកាលពីឆ្នាំ២០២៣នោះ នៅមិនទាន់ មាន រ ចនា សម្ព័ន្ធ មាន សមត្ថភាព ច្បាស់ លាស់ ដូច ស្ថាប័ន ក្រុម អ្នក ជំនាញ អាកាសធាតុ អង្គការ សហប្រជាជាតិ ដែល អាច ប្រមូល ទិន្នន័យ វិទ្យាសាស្ត្រ លំដាប់ កម្រិតទូទាំង ពិភពលោក នោះ ទេ ។ ម្ល៉ោះហើយ ទើប ក្រុម អ្នក ជំនាញ និង សមាជិកអង្គការសហប្រជាជាតិ ត្រូវ ជួប ជជែក ពិភាក្សា គ្នា ជា ច្រើនលើកច្រើន សា ក្នុង អំឡុង ពេល ៣ឆ្នាំ មកនេះ ។ ទីបំផុត ទៅ ក្នុង សប្តាហ៍ នេះ ក្នុង ប្រទេសអ៊ុយរូហ្គាយ ទើប គេ អាច សម្រេច ឲ្យ បង្កើត ក្រុមអ្នកជំនាញអន្តរជាតិ ចម្រុះ គ្នា មកពី គ្រប់ ទ្វីប ទាំងអស់ ។
ក្រុមអ្នកជំនាញអន្តរជាតិ នេះ ត្រូវ វាយ តម្លៃ ដោយ ឯករាជ្យ ចំពោះ ទំហំ នៃ ការពុល និង ចែករំលែក ទិន្នន័យ វិទ្យាសាស្ត្រ ហើយត្រូវ ផ្តល់ អនុសាសន៍ ទៅដល់ ថ្នាក់ដឹកនាំ រដ្ឋាភិបាល ស្តី អំពី ភាព គំរាម កំហែង ធ្ងន់ធ្ងរ ដែល បង្កឡើង ពី ទំនិញផ្ទុកសារធាតុគីមី កាកសំណល់ និង ខ្យល់-ទឹក-ដី-ពុល ។
ទំនិញ ផ្ទុក សារធាតុ គីមី ប៉ះពាល់ ដល់ បរិស្ថាន និងសុខភាព មនុស្ស ហើយ ដែល វាបង្ហាញ វត្តមា ននៅ ទិសទី ក្នុង ជីវភាព ប្រចាំថ្ងៃ។ បើតាម ការ វាយតម្លៃ ប៉ាន់ ប្រមាណ របស់ អង្គការ សហប្រជាជាតិ កាកសំណល់ សំរាម ចេះតែ បន្ត កើតឡើង ខ្លាំងៗ ជាពិសេស នៅ តំបន់ ទីប្រជុំជន ដែល អាច នឹង មាន ចំនួន កើនឡើង ទ្វេដង ពីពេល នេះ ដល់ ឆ្នាំ២០៥០ ពោលគឺ អាច នឹងកើនឡើង ៣,៨ពាន់ លាន តោន ក្នុង មួយ ឆ្នាំៗ ។
ទស្សនវដ្តី វិទ្យាសាស្ត្រ ដ៏ល្បី របស់ អង់គ្លេស The Lancet បញ្ជាក់ថា ការ រីកសាយ សារធាតុ គីមី ពុល បង្កផលវិបាក ប៉ះពាល់ ដល់ សុខ ភាព ច្រើន សម្បើម ណាស់ ហើយ វាជាហេតុ បណ្តាល ឲ្យ បាត់ បង់អាយុ ជីវិត មនុស្សនៅលើ ពិភពលោក ប្រមាណ ៩ លាននាក់ ក្នុង មួយឆ្នាំៗ ៕
Nº.0795