នាវាដឹក កុងទឺនឺមួយគ្រឿង របស់សិង្ហត្រូវបានអគ្គីភ័យឆាបឆេះ

7News

នាវាដឹក កុងទឺនឺមួយគ្រឿង របស់សិង្ហត្រូវបានអគ្គីភ័យឆាបឆេះ

ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៥៖

នាវា ផ្ទុកកុងទឺនឺមួយគ្រឿង ដោតទង់ជាតិ សិង្ហបុរី បានត្រូវអគ្គីភ័យឆាបឆេះ ក្នុងមហាសមុទ្រឥណ្ឌា ថ្ងៃទី ៩ មិថុនា មិនឆ្ងាយ ប៉ុន្មានពីឆ្នេរខាងត្បូងប្រទេសឥណ្ឌា។ អគ្គីភ័យ ដែលបាន ឆាបឆេះបន្ទាប់ពី មាន កុងទឺនឺមួយផ្ទុះ ។ អាជ្ញាធរសិង្ហបុរីវិញ បានឲ្យដឹងថាមាន បុគ្គលិកធ្វើការ នៅលើ កាប៉ាល់ របួសនិង បាត់ខ្លួនច្រើននាក់ បន្ទាប់ពីជួប ហេតុការណ៍ នេះ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌា បាន បញ្ជាក់នៅរសៀលថ្ងៃទី ៩មិថុនា ថាមាន នាវាដឹកកុងទឺនឺមួយគ្រឿង លេខសម្គាល់ MV Wan Hai 503 ដោតទង់ជាតិ សិង្ហបុរី ត្រូវអគ្គីភ័យឆាបឆេះ នៅខាងត្បូង ឆ្នេរប្រទេសឥណ្ឌា ។ អាជ្ញាធរឥណ្ឌាអះអាងទៀតថា គេបាន បង្វែរ នាវា របស់កងទ័ពជើងទឹកឥណ្ឌា ឲ្យ ត្រឡប់ក្រោយ ដើម្បីមកជួយ សង្គ្រោះ នាវាដែល ជួបអគ្គីភ័យ ។

រូបភាព ថតពីលើអាកាស ដោយ កងកម្លាំងឆ្មាំសមុទ្រឥណ្ឌា បង្ហាញឲ្យឃើញផ្សែងខ្មៅ ហោះ ពីលើនាវា ហើយកុងទឺនឺ បាន ប៉ើងរបើក គលើគ្នា បង្ហាញថាហាក់ដូចជាមានកម្លាំងផ្ទុះ ដ៏ខ្លាំងក្លា ចេញពីនាវា ឬចេញពី ក្នុងកុងទឺនឺណាមួយ ។ ផ្អែកតាម កងឆ្មាំសមុទ្រឥណ្ឌា នាវាដឹកកុងទឺនឺដែលជួបហេតុការណ៍នេះ មានប្រវែង ២៦៨ម៉ែត្រ ស្ថិតនៅចម្ងាយ ប្រមាណ ១២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រឥណ្ឌា ត្រង់កំពង់ផែ Beypore រដ្ឋកេរ៉ាឡា ។

អាជ្ញាធរ សមុទ្រនិងកំពង់ផែសិង្ហបុរី បាន ជូនដំណឹងតាមលិខិតប្រកាសមួយ បញ្ជាក់ថា មានបុគ្គលិក ធ្វើការ នៅ លើនាវារងគ្រោះ ចំនួន ២២នាក់។ ហេតុការណ៍ នេះ បាន បណ្តាលរងរបួសច្រើននាក់ និងមាន ៤នាក់ បាត់ខ្លួន ។ បុគ្គលិក ដែល គេ បាន រកឃើញចំនួន ១៨ នាក់ ត្រូវបាន ផ្ទេរសង្គ្រោះទៅកាន់នាវាផ្សេងទៀត ដែល ធ្វើដំណើរឆ្លងកាត់ ទីតាំង កើតហេតុ។

សូមរំលឹកថា កាលពីចុងខែឧសភា នាវា កុងទឺនឺ មួយ ដោតទង់ជាតិ លីបេរីយ៉ា ដឹក សារធាតុនិង ទំនិញគ្រោះថ្នាក់ បានលេចចូលក្នុងសមុទ្រ នៅ មិនឆ្ងាយ ប៉ុន្មាន ពីឆ្នេរសមុទ្ររដ្ឋការ៉ាឡារបស់ឥណ្ឌា ។ កងទ័ពជើងទឹកឥណ្ឌា បានជួយសង្គ្រោះជីវិត បុគ្គលិក ធ្វើការលើនាវានោះចំនួន ២៤នាក់ ។ ដោយឡែក កាលពី ចុងខែឧសភា ឆ្នាំ ២០២១ នាវាដឹកគ្រាប់សារធាតុប្លាស្ទិក និងអាស៊ីតនីទ្រិក ជាច្រើនសិបតោន បាន ជួបអគ្គីភ័យ នៅក្នុងមហាសមុទ្រឥណ្ឌាដែរ មិនឆ្ងាយ ប៉ុន្មានពី ឆ្នេរទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ គ្រោះថ្នាក់នេះ បាន បណ្ដាល ឲ្យ ប្រេងបាតម៉ាស៊ីន កាប៉ាល់ចំនួន ២៧៨តោន និង ប្រេងម៉ាស៊ូត ចំនួន ៥០តោន ធ្លាយ ចូលទៅក្នុងសមុទ្រ ៕

Nº.0757

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top