អ៊ីស្រាអែលបាញ់ បង្អើល មន្ត្រី ទូតបរទេសពេល កំពុង បំពេញ ទស្សនកិច្ច នៅដែនដី ប៉ាឡេស្ទីន
ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥៖
នៅ រសៀល ថ្ងៃ ពុធ ទី ២១ ឧសភា ទាហាន អ៊ីស្រាអែល បាន បាញ់ កាំភ្លើង ជា ច្រើន គ្រាប់ បង្អើល ក្រុម មន្ត្រី ទូត ជាង ៣០ប្រទេស ដែល កំពុង បំពេញទស្សនកិច្ច នៅជំរំ ហ្សេនីន ក្នុងតំបន់ ស៊ីហ្សកដានី ដែល ជា ដែន ដី ប៉ាឡេស្ទីនក្រោម អាណានិគមកិច្ច អ៊ីស្រាអែល។ ប្រតិកម្ម បាន ធ្លាក់ មក ជា បន្ត បន្ទាប់ពី គ្រប់ មជ្ឈដ្ឋាន ខ្លះ ថ្កោលទោស ខ្លះ ទាមទារ ឱ្យ អ៊ីស្រាអែល ពន្យល់ បំភ្លឺ និង បើក អង្កេត ឱ្យ បាន ស៊ីជម្រៅ។
បើក ប្រតិបត្តិការផ្លូវ អាកាស ថ្មើរជើង ទ្រង់ទ្រាយ ធំ ថ្មី និង បិទ ខ្ទប់ មិន ឱ្យ មាន ជំនួយ ចូល តំបន់ ហ្កាហ្សា ដែល ធ្វើ ឱ្យ សហគមន៍ អន្តរជាតិ ហួស ចិត្ត រិះគន់ ហើយ អ៊ីស្រាអែលបាន ប្រើ អំពើ បែប សម្លុតគំរាមដល់ មន្ត្រី ទូត បរទេស ទៀត។
នៅ រសៀល ថ្ងៃ ពុធ ទាហាន អ៊ីស្រាអែល បាន បាញ់ កាំភ្លើង ជា ច្រើន គ្រាប់ សំដៅ លើ ក្រុម មន្ត្រី ការ ទូតប្រមាណ ៣០ប្រទេស ដែល កំពុង បំពេញ ទស្សនកិច្ច នៅ ជំរំជនភៀស ខ្លួន ហ្សេនីន នៃ តំបន់ ស៊ីហ្សកដានីជា ដែន ដី ប៉ាឡេស្ទីន ក្រោម អាណានិគមកិច្ច អ៊ីស្រាអែល។ អាជ្ញាធរ ប៉ាឡេស្ទីន ដែល ចង់ បង្ហាញ គណៈប្រតិភូបរទេស ឱ្យបាន ឃើញដោយ ផ្ទាល់ ភ្នែក នូវ សកម្មភាព បំផ្លិចបំផ្លាញ លំនៅ ដ្ឋាន ហេដ្ឋារចនា សម្ព័ន្ធក្នុង តំបន់ ស៊ីហ្សកដានី ជា រៀង រាល់ ថ្ងៃ ពី សំណាក់ យោធា អ៊ីស្រាអែល បាន បង្ហោះ ផ្សាយរូប ភាព វីដេអូ ជាប់ ទាហាន អ៊ីស្រាអែលក្នុង ឯកសណ្ឋាន ពីរ នាក់ កាន់ កាំភ្លើង បាញ់ ទៅ លើ។
យោធា អ៊ីស្រាអែល បាន ទទួល ស្គាល់ សកម្មភាព បាញ់ បង្អើលមន្ត្រី ទូត ដោយដោះសា និង ចោទ ប្រកាន់ក្រុម មន្ត្រី ទូត បរទេសជា ប្រតិភូរបស់ អាជ្ញាធរ ប៉ាឡេស្ទីន ថា បានប្តូរ ទិសដៅ ទស្សនកិច្ច ដើរហួស ផ្លូវ អនុញ្ញាត មក ចូល តំបន់ ហាមឃាត់ ទើប ទាហាន អ៊ីស្រាអែល បាញ់ ដើម្បី បណ្តេញ ពួកគេ ចេញ ទៅ វិញ។ នេះ បើ តាម សេចក្តីថ្លែងការណ៍ សម្តែង ការ សោកស្តាយ ដោយ ប្រកាស ថា អ៊ីស្រាអែល ទាក់ទង ទៅ មន្ត្រី ទូត ទាំង អស់ នោះ ក្នុង ពេល ឆាប់ៗ។
ប៉ុន្តែ ការ គំរាម កំហែងជីវិត មន្ត្រី ទូត ជា ទង្វើ ដែល មិន អាច ទទួល យក បាន ទេ។ នេះ ជា ប្រតិកម្ម របស់ លោកស្រី ប្រមុខ ការ ទូត អឺរ៉ុប។ ត្រូវ តែ បើក អង្កេត ស៊ីជម្រៅ និង ឱ្យ បាន ល្អិត ល្អន់។ នេះ ជា ការ ទាមទារ របស់ លោក អគ្គលេខាធិការ អង្គការ សហប្រជាជាតិ រដ្ឋាភិបាល ចិន កាណាដា ព្រមទាំង បណ្តា ប្រទេស ជា ច្រើន ផ្សេងទៀត។
បារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ហូឡង់ ជប៉ុន រុស្ស៊ី ប្រេស៊ីល ឬឥណ្ឌា អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ព្រមទាំងបណ្តា ប្រទេស ជា ច្រើន សរុប ប្រមាណ ៣០ប្រទេស បាន នាំគ្នា ថ្កោល ទោស ទង្វើ បាញ់ គំរាម របស់ អ៊ីស្រាអែល និង បាន កោះ ហៅ ឯកអគ្គរដ្ឋ ទូតអ៊ីស្រាអែល ឱ្យ ចូល បំភ្លឺ។ ចំណែក អាជ្ញាធរ ប៉ាឡេស្ទីនបាន បរិហារ ថាជាយោធា អ៊ីស្រាអែល ប្រព្រឹត្ត បទ ឧក្រិដ្ឋ ដ៏ ងងើល និង ជា ទង្វើ រំលោភ ច្បាប់ អន្តរជាតិ ដ៏ ធ្ងន់ធ្ងរ។
ឧបត្តិហេតុ នេះ បានកើត ឡើង ក្នុង បរិបទការទូត តាន តឹង ពិសេស។ បណ្តា ប្រទេស លោក ខាង លិច អឺរ៉ុប បាន ដំឡើង សំឡេង កាន់ តែ ខ្លាំង ឡើងៗ ដាក់ អ៊ីស្រាអែល ដែល បង្កើន ការ វាយប្រហារផ្លូវ អាកាស ផ្លូវ គោល លើ តំបន់ ហ្កាហ្សា ក្នុង បំណង កម្ចាត់ ពួក ហាម៉ាស ឱ្យ ខ្ទេច អស់។ តែ នៅ ល្ងាច មិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ប្រកាស ត្រៀម ផ្អាក បាញ់ ជា បណ្តោះ អាសន្ន ដើម្បីទទួល ចំណាប់ ថ្នូរ ចំនួន ២០ នាក់ក្នុង ចំណោម ៥៨ នាក់ សល់ ក្នុង ដៃ ហាម៉ាស។ ហើយបន្ទាប់ ពី បិទ ខ្ទប់ អស់ ជាង ពីរ ខែ អ៊ីស្រាអែល ក៏ បាន ប្រកាស ដែរ ថា ជំនួយ មនុស្សធម៌ របស់ អង្គការ សហប្រជាជាតិ ចំនួន ៩០ កាមីញ៉ុងបាន ចូល ទៅ តំបន់ ហ្កាហ្សា៕
Nº.0703