ពលរដ្ឋខ្មែរ ២នាក់ទៀត ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងហេតុការណ៍បាក់រលំអគារ ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ

7News

ពលរដ្ឋខ្មែរ ២នាក់ទៀត ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងហេតុការណ៍បាក់រលំអគារ ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ

ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖

នេះបើយោងតាមលទ្ធផលពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យ នៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សាយដំណឹងនេះ នៅព្រឹកថ្ងៃទី១៤ ឧសភា ជនរងគ្រោះ គឺលោក សាន់ សឿន អាយុ ៣៨ឆ្នាំ និង លោកស្រី សុខ គឹមសី អាយុ៣១ឆ្នាំ។ 


បច្ចុប្បន្ន ក្រសួងនិងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុង សម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ 

មកទល់ពេលនេះ មានពលរដ្ឋខ្មែរ៤រូបហើយ ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងករណីបាក់អគារ ដែលបង្កឡើងដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ពលករខ្មែរដំបូងឈ្មោះ មាស សាវ៉ាង វ័យ២៣ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះទី២ ឈ្មោះ ផល្លា រតនា មានវ័យ២៤ឆ្នាំ៕

Nº.0675

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top