ប្រព័ន្ធការពារមីស៊ីល ដែលជាដំបូល គ្របការពារ ដែនដី សហរដ្ឋអាមេរិក នឹងចាប់ដំណើរការនៅចុងអាណត្តិរបស់លោកត្រាំ
ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
ដោយ យក គំរូ តាម អ៊ីស្រាអែល សហរដ្ឋអាមេរិក នឹង សាង សង់ ប្រព័ន្ធ ខែល មីស៊ីស គ្រប ការពារ ទឹក ដី អាមេរិក ទាំង មូល។ ប្រព័ន្ធការពារ មីស៊ីល ដែល លោក ដូណាល់ត្រាំ ប្រសិទ្ធនាម ថា “ ដំបូល មាស” នឹង ចាប់ ដំណើរ ការ បាន នៅចុង អណត្តិ របស់ លោក។
អ៊ីស្រាអែលការពារ ខ្លួន ពី ការ វាយប្រហារ ដោយ រ៉ុកកែត និង មីស៊ីល ព្រមទាំង ដ្រូន ដោយប្រើ ប្រព័ន្ធ ការពារ មីស៊ីល ឈ្មោះ “ ដំបូល ដែក” តាំងពី ឆ្នាំ ២០០៦។ បន្តិច ទៀត សហរដ្ឋ អាមេរិក ក៏ នឹង មានប្រព័ន្ធ ខែល ការពារ មីស៊ីល បែប នេះដែរ តែលោក ប្រធានាធិបតី ត្រាំ បាន ប្រសិទ្ធនាម ប្រព័ន្ធការពារ មីស៊ីល អាមេរិកថា “ដំបូល មាស”។ នៅ ថ្ងៃអង្គារ ទី ២០ ឧសភា ម្សិលមិញ ពី សេតវិមាន លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បាន ប្រកាស ជា ផ្លូវការ សាង សង់ ប្រព័ន្ធខែល មីស៊ីល ដោយ ជ្រើសរើស យក ស្ថាបត្យកម្ម ទំនើប ចុងក្រោយ បំផុត ។ បើ តាម លោក ប្រធានាធិបតី កាណាដា ក៏ មាន ចំណែក ក្នុង ផែនការ នេះ ដែរ។ ប្រព័ន្ធ ការពារ មីស៊ីល ដែល ជា ដំបូល គ្រប ការពារ ដែន ដី សហរដ្ឋ អាមេរិក ទាំងមូល ពី ការ វាយប្រហារ មីស៊ីល ផ្សេងៗ នឹង ចាប់ ដំណើរការ នៅ ចុង អាណត្តិ របស់ លោក និង ចំណាយ អស់ ថវិកា សរុប ប្រមាណ ១៧៥ ពាន់លាន ដុល្លារ អាមេរិក។
គំនិត ផ្តួច ផ្តើមចង់ មាន ប្រព័ន្ធ ការពារ មីស៊ីល ត្រូវ បាន លោកដូណាល់ត្រាំ លើក ឡើង តាំង ពី ក្នុង សម័យ ឃោសនា បោះឆ្នោត និង បាន ចុះ ហត្ថលេខា លើក្រិត្យ អភិវឌ្ឍប្រព័ន្ធការពារ មីស៊ីល នេះ នៅ ពេល ចូល កាន់ តំណែង ភ្លាម កាលពី ខែមករា ២០២៥ តាម គំរូ អ៊ីស្រាអែល។ នៅ អ៊ីស្រាអែល ប្រព័ន្ធ ខែលមីស៊ីល “ដំបូល ដែក” ស្ទាក់ កម្ចាត់ មីស៊ីល បាន រាប់ ពាន់មក ហើយ គិត ចាប់ តាំង ពីឆ្នាំ ២០១១ មក ពោល គឺ អាចស្ទាក់ ចាប់ មីស៊ីល ប្រកប ដោយ ប្រសិទ្ធភាព ដល់ ទៅ ប្រមាណ ៩០%។ សម្រាប់អ្នក ជំនាញ គោលការណ៍របស់ ប្រព័ន្ធ ការពារ មីស៊ីល គឺ ដើម្បី ប្រឆាំង តប ត នឹង ការ វាយប្រហារ មីស៊ីល រយៈ ខ្លី និង មធ្យម មិនមែន សម្រាប់ ទប់ ទល់ និង ចាប់ មីស៊ីល អន្តរទ្វីប បាញ់ ឆ្លង ទ្វីប សំដៅ សហរដ្ឋ អាមេរិកទេ។
ប៉ុន្តែទោះ ជា យ៉ាង ដូច្នេះក្តី ក៏ ផែនការ សាង សង់ ប្រព័ន្ធ ការពារ មីស៊ីល អាមេរិក បាន បំផុស ឱ្យ មាន ប្រតិកម្ម យ៉ាង ច្រើន។ រុស្ស៊ី និង បាន ចេញ មុខ រិះគន់ មុន គេ។ គម្រោង ប្រព័ន្ធ ការពារ មីស៊ីល អាមេរិក ជា ផែនការ សង្គ្រាម ផ្កាយ ដូច សម័យ សង្គ្រាម ត្រជាក់ និង ជាបញ្ហា អធិបតេយ្យភាពរបស់ អាមេរិក។ ប៉ុន្តែ ម៉ូស្គូ យល់ ថាអាមេរិក ត្រូវ ទាក់ទង មក រុស្ស៊ី ដើម្បី ស្ថិរភាព ជា យុទ្ធសស្ត្រ រវាង អាមេរិក និង រុស្ស៊ី។ ឯ ចិនបាន អំពាវនាវ ឱ្យ អាមេរិក បោះបង់ គម្រោង សាង សង់ ប្រព័ន្ធ ខែលមីស៊ីល នេះ។ ដោយ ខ្វល់ ខ្វាយខ្លាំង អ្នក នាំពាក្យ ក្រសួង ការបរទេស ចិនបាន បញ្ជាក់ ថា ផែនការ សាង សង់ ខែលមីស៊ីលនឹង ជំរុញ ឱ្យ មាន ការ ប្រកួត ប្រជែងប្រដេញគ្នាក្នុង វិស័យ សព្វាវុធ និងយោធាអវកាស ក្នុង លំហមេឃ។ អាមេរិក ងប់ ចង់ បានសុខ តែ ខ្លួន ឯង រហូតលែង គោរព សន្តិសុខ ប្រទេស ផ្សេង ទៀត និង រំលោភ គោលការណ៍ សមធម៌ និង ស្ថិរភាព ពិភពលោក។ នេះ បើ តាម សំដី របស់ អ្នក នាំពាក្យ ចិន ដដែល៕
Nº.0700