សេដ្ឋកិច្ច អាមេរិក ប្រឈម នឹង ហានិភ័យ ដើរ ថយក្រោយ

7News

សេដ្ឋកិច្ច អាមេរិក ប្រឈម នឹង ហានិភ័យ ដើរ ថយក្រោយ

ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥៖

សេដ្ឋកិច្ច អាមេរិក បានធាក់ ថយ ០,៣% នៅ ត្រីមាស ទីមួយ នៃ ឆ្នាំ ២០២៥ ដែល ជា រយៈ ពេល បី ខែ ដំបូង នៃ អាណត្តិជា ប្រធានាធិបតី លោក ដូណាល់ត្រាំ។ នេះ បើ តាមការ ព្យាករ របស់ ក្រសួងពាណិជ្ជកម្ម អាមេរិកដែល ចេញ ផ្សាយជា សាធារណៈ នៅ ថ្ងៃពុធទី ៣០ មេសា ២០២៥។ ដោយ មិន បង្អង់ លោក ដូណាល់ត្រាំ បាន បញ្ចេញ ប្រតិកម្មថា គ្មាន ពាក់ ព័ន្ធ នឹង ការ ដំឡើង ពន្ធនាំ ចូល ទេ តែជា កំហុស របស់ ប្រធានាធិបតី អាមេរិក អាណត្តិ មុន បៃដិន។

លើក ទីមួយ គិត ចាប់ តាំងពី ឆ្នាំ ២០២២ មក ដែល សេដ្ឋកិច្ច របស់ ប្រទេស មហាអំណាច ពិភពលោក ដូច យ៉ាង សហរដ្ឋ អាមេរិក មានតួលេខ អវិជ្ជមាន។ បើ តាម ការ ព្យាករ ដំបូង របស់ ក្រសួង ពាណិជ្ជកម្ម ចេញ ផ្សាយ នៅ ថ្ងៃទី ៣០មេសា ២០២៥ ផលិតផល សរុប ក្នុង ស្រុក របស់ អាមេរិក នៅ ត្រីមាស ទីមួយនៃ ឆ្នាំ ២០២៥ បាន ធាក់ ថយក្រោម សូន្យ ចំនួន -០,៣% ពោល គឺ ទាប ជាង ក្តី រំពឹង របស់ អ្នក វិភាគ មួយ ភាគ ធំ ដែល ធ្លាប់ បាន ប៉ាន់ ស្មាន ថា សេដ្ឋកិច្ច អាមេរិក អាចបន្ថយ ល្បឿន ដោយ មាន កំណើន + ០,៤%។ ជា លទ្ធផល ដ៏ គួរ ឱ្យ ភ្ញាក់ ផ្អើល ព្រោះរហូត ដល់ ចុង ឆ្នាំ ២០២៤ សេដ្ឋកិច្ច អាមេរិកនៅ រីក ស្គុះស្គាយ ល្អ សោះ ដោយ មាន កំណើន ប្រចាំ ឆ្នាំ ដល់ ទៅ ២,៤% នៅ ត្រីមាសចុងក្រោយ។

មូលហេតុ ដែល នាំឱ្យ សេដ្ឋកិច្ច អាមេរិក ធ្លាក់ ចុះ ស្គាល់ ភាព អវិជ្ជមាន បណ្តាលមក ពី របៀប គណនា ដែល គិត ថា ការ នាំ ចូល នឹងថយ ចុះ។ ម្យ៉ាង ទៀត ការ ចំណាយ ទិញ របស់ ពី បរទេស បាន កើន ឡើង យ៉ាង ខ្លាំង កាលពី ដើម ឆ្នាំ ព្រោះ ប្រជាពលរដ្ឋ ក្រុមហ៊ុនសហគ្រាសនានា នាំ គ្នា សម្រុក ទិញ ទុក ខ្លាច របស់ ឡើង ថ្លៃ នៅ ពេល រដ្ឋបាល លោក ត្រាំ ដំឡើង ពន្ធ នាំចូល។ បើ ទិញទុក មុន ច្រើន ជា ការ ធម្មតាខែក្រោយៗ ត្រូវ តែមិន សូវ ចាយ។ បើ តាម អ្នក វិភាគ Wells Fargo សេដ្ឋកិច្ច អាមេរិក ប្រឈម នឹង ហានិភ័យ ដើរ ថយក្រោយ ខ្លាំង កាលពី មួយ ខែ មុន ទៅ ទៀត ដូច្នេះ តួលេខ អាក្រក់ៗ ទំនង ជា អាចនឹង មាន ធ្លាក់ មក ជាបន្តបន្ទាប់ទៀត។

គ្រាន់ តែ ឃើញ ការ ព្យាករ ប្រធានាធិបតី អាមេរិក ដែលធ្លាប់ស្រែក ក្តែងៗ ថា នឹង ដឹកនាំ សហរដ្ឋ អាមេរិក ឱ្យ កាន់ តែ មាន ឡើងៗ បានទម្លាក់ កំហុស ភ្លាម ទៅ លើ ប្រធានាធិបតី អាមេរិក មុន គឺ លោក ចូ បៃដិន។ “សេដ្ឋកិច្ច អាមេរិក នឹង ស្ទុះ ហោះ ឡើង វិញ ប៉ុន្តែអាមេរិក ត្រូវ ជម្រះ សំណល់របស់ បៃដិន ជាមុន សិន” ទើប មាន ស្ថិតិ អាក្រក់នៅ ថ្ងៃនេះ។ នេះ ជាសម្រែក របស់ លោក ត្រាំ ដោយ ដោះសាទៀត ថា សេដ្ឋកិច្ច អាមេរិក ចាប់ អន់ មួយ រយៈ ហើយ ហើយគ្មាន ពាក់ ព័ន្ធ អ្វី ទៅ នឹង នយោបាយ ដំឡើង ពន្ធនាំ ចូល ទេ។

ប៉ុន្តែនៅ ពេល ជួប ប្រជុំ គណៈរដ្ឋមន្ត្រី លោក ប្រធានាធិបតី ត្រាំ ហាក់ បង្ហាញ ទំនុក ចិត្ត ឡើង វិញ ដោយ អួត ថា មាន ការ វិនិយោគ យ៉ាង សន្ធាប់ នៅអាមេរិក។ ជាមួយ នឹងការ បង្អាប់ ចិនថា កំពុង ដួល មាន រោង ចក្រ បិទច្រើន នៅ ទូទាំង ប្រទេស ដោយ គ្មាន អ្នក បញ្ជា ទិញ ផលិត ផលចិន ក្រោម ទណ្ឌកម្ម ដំឡើង ពន្ធ លោក ត្រាំ បាន ទទួល ស្គាល់ ថា ជម្លោះ ពាណិជ្ជកម្ម ជាមួយ ចិន អាច ធ្វើ ឱ្យអាមេរិក ដាច់ ស្តុក និងទំនិញ ឡើង ថ្លៃ ។ ប្រមុខ បក្ស ប្រជាធិបតេយ្យ នៅព្រឹទ្ធសភា លោក Chuck Schumer យល់ ថា សេដ្ឋកិច្ច អាមេរិក កំពុង ដើរ ដល់ ផ្លូវ ទ័ល ហើយ លោក ដូណាល់ ត្រាំ គួរ តែ ទទួល ស្គាល់ បរាជ័យ និង បណ្តេញក្រុម អ្នក សេដ្ឋកិច្ច ចេញភ្លាម៕

Nº.0646




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top