នគរបាលតាមចាប់ខ្លួន ជនជាតិចិន៤នាក់ ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន១៥០០០ដុល្លារពីបុគ្គលិកខ្មែរ៣នាក់

7News

នគរបាលតាមចាប់ខ្លួន ជនជាតិចិន៤នាក់ ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន១៥០០០ដុល្លារពីបុគ្គលិកខ្មែរ៣នាក់

ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥៖


ក្រចេះ៖ នគរបាលខេត្តក្រចេះ បាននឹងកំពុងតែស្វែងរកចាប់ខ្លួនជនជាតិចិនចំនួន៤នាក់ ដែលជាមេការ កា ស៊ីណូGold City ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់ចំនួន១៥ ០០០ដុល្លារពីបុគ្គលិកខ្មែរ៣នាក់។

ករណី«បុគ្គលិកខ្មែរ បម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥០០០ដុល្លារ» ត្រូវបានអធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បំភ្លឺ ជូនសាធារណជនថា ហេតុការណ៍នេះបានកើតមានឡើងកាលពីថ្ងៃទី១០ ខែមីនានេះ នៅក្នុង ស៊ីណូGold City ស្ថិតក្នុងស្រុកស្នួល។

ពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ។ ពេលនោះពួកគេទាំង៣នាក់ ក៏ បានយល់ព្រមសហការ។

រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឱ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ។ បន្ទាប់មក ឈ្មោះ ធ.ប. បានធ្វើការគេចខ្លួនមិនឃើញមកធ្វើការ។

លិខិតបំភ្លឺបញ្ជាក់ថា៖«លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូGold City»។

ក្រោយពីធ្វើសកម្មភាព ជនជាតិចិនទាំង៤នាក់ ដែលជាមេការ បានរត់គេចខ្លួនបាត់។ នាពេលបច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកស្នួល បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



Nº.0521



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top