ផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៥ រដ្ឋាភិបាល ទី ក្រុង ប៉េកាំងរំពឹង សន្ទុះ វឌ្ឍនភាព សេដ្ឋកិច្ច ចំនួន ៥ %

7News

ផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៥ រដ្ឋាភិបាល ទី ក្រុង ប៉េកាំងរំពឹង សន្ទុះ វឌ្ឍនភាព សេដ្ឋកិច្ច ចំនួន ៥ %

ចេញផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥៖

សភាប្រជាជនចិន បើក សម័យប្រជុំ ប្រចាំឆ្នាំ ជាមួយ នឹងក្តីសង្ឃឹម ពីកំណើន វឌ្ឍភាព សេដ្ឋកិច្ច ក្នុងរង្វង់ ៥% សម្រាប់ ឆ្នាំ២០២៥។ កម្មវត្ថុសន្ទុះកំណើនសេដ្ឋកិច្ចដ៏ច្រើននេះ ដូចគ្នានឹងបំណងប្រាថ្នារបស់រដ្ឋាភិបាលចិន កាលពីឆ្នាំ២០២៤ដែរ។ ប្រឈម មុខ នឹង បរិបទ សង្គ្រាម ពិភពលោកសព្វថ្ងៃ រដ្ឋអំណាច ចិនក៏ប្តេជ្ញា ពីការ បង្កើន ថវិកាវិស័យ យោធាបន្ថែមទៀត ។

ប្រទេស ចិន នៅ តែខ្លាំងនិង ទប់ ទល់ បាន ជានិច្ច ចំពោះស្ថានការណ៍ ដ៏ លំបាក របស់ ពិភពលោក សព្វថ្ងៃ ។ នេះជាអ្វី ដែល អ្ន កតំណាងរាស្ត្រ ចិន មួយ ចំនួន ថ្លែង ការណ៍នៅ សភា ប្រជាជនចិន ដោយ អះអាង ថា បើទោះបី ជា ស្ថានភាព ពិភពលោកកំពុងតែ រង្គោះរង្គើដោយសារតែ ជម្លោះ ច្រើន ប្រភព និង ច្រើន ប្រភេទ ក៏ដោយ តែពួក គេ ជឿជាក់ យ៉ាងមុត មាំ ចំពោះ បន្ទាត់ នយោបាយ របស់ រដ្ឋាភិបាល ទីក្រុង ប៉េកាំង ។

ក្នុង សម័យ បើកកិច្ចប្រជុំ ប្រចាំឆ្នាំ របស់សភាប្រជាជនចិន នៅថ្ងៃពុធ ទី ៥មីនា និងនៅចំពោះមុខ សមាជិកគណ បក្ស កុម្មុយនិស្តចិន ប្រមាណ ៣ ០០០ នាក់ លោកនាយករដ្ឋមន្ត្រី លី ឈាំង បាន ប្រកាស ផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៥ ដោយ កំណត់ វត្ថុបំណង ថា រដ្ឋាភិបាល ទី ក្រុង ប៉េកាំងរំពឹង សន្ទុះ វឌ្ឍនភាព សេដ្ឋកិច្ច ចំនួន ៥ %។ ការ កំណត់ កម្មវត្ថុ ដ៏ខ្ពស់ នេះ បាន ត្រូវ អ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកថា ជា មហិច្ឆតា ដ៏ សម្បើម ដ្បិត ថា ក្រោយ ពី សម័យ កាល វិបត្តិ ជំងឺ កូវីដ ១៩មក មហាយក្សចិន នៅតែបន្ត ជួបបញ្ហា ប៉ះពាល់ ធ្ងន់ធ្ងរ ហើយមាន ផលវិបាក បន្ត អូសបន្លាយ រហូត ដល់ សព្វថ្ងៃ និងដោះស្រាយ មិន ទាន់ ចប់ ផង ។ បញ្ហា ចម្បងៗ ទាំងនោះ រួម មានវិបត្តិ អចលនទ្រព្យ បំណុល សាធារណៈ ការ បញ្ជាទិញ ទាំងក្នុងនិងក្រៅស្រុក ធ្លាក់ចុះ ទាប ព្រមទាំង បញ្ហា និស្សិតនិង យុវជនអត់ ការងារធ្វើ ។

មិនតែប៉ុណ្ណោះ ចិន ក៏ត្រូវ ប្រឈម មុខ នឹង រនាំងពន្ធគយ ដ៏ ធ្ងន់ របស់ សហរដ្ឋអាមេរិក ក្រោម រដ្ឋបាល ដឹកនាំ អាណត្តិ ទី២ របស់ លោក ដូណាល់ ត្រាំ។ រដ្ឋាភិបាល ក្រុង វ៉ាស៊ីន តោន ដាក់ ពន្ធគយ ២០% ចំពោះ ទំនិញ ចិន នាំចូល អាមេរិក។ គេ គ្រប់គ្នា ដឹង ច្បាស់ ហើយថា ការនាំចេញទំនិញ ជា ប្រភព ដ៏ចម្បង សម្រាប់ ចំណូល សេដ្ឋកិច្ចជាតិ ចិន។ ក៏ប៉ុន្តែ ជា ការឆ្លើយតប ប៉េកាំង ដាក់ ពន្ធគយ ពី ១០ ទៅ ១៥% ចំពោះ ទំនិញ អាមេរិក ជាអាទិ៍ សណ្តែក ស្រូវ សាឡី សាច់មាន់ និង សាច់ជ្រូក ជាដើម។ វិធានការវាយបកនេះ ត្រូវចាប់ផ្តើម អនុវត្ត ចាប់ពីថ្ងៃទី ១០មីនា ខាងមុខ នេះ។

ដោយឡែក ដើម្បី ដោះស្រាយ អត្រា អត់ការងារ ធ្វើ របស់យុវជន លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង បាន ប្រកាស សន្យា ថា នឹង បង្កើត ការងារ ធ្វើ សម្រាប់ ពលរដ្ឋ ចិន ចំនួន ១២ លាន នាក់ ក្នុង ឆ្នាំ២០២៥។

ទន្ទឹម នឹងគ្នា នេះដែរ បើតាម ប្រកាសរបស់ នាយករដ្ឋមន្ត្រីចិន ដដែល រដ្ឋអំណាច ចិន ក៏ នឹងនៅតែ បង្កើន កញ្ចប់ ថវិកាវិស័យ ការពារជាតិ ដោយ ត្រូវ ដំឡើង ៧,២% បន្ថែមទៀត ក្នុង ឆ្នាំ២០២៥ ។ ច្រើន ឆ្នាំ ចុងក្រោយ នេះ រដ្ឋអំណាច ចិន ពឺតប្រឹងដំឡើង កញ្ចប់ ថវិកាកងទ័ព ដើម្បី ប្រកួត ប្រជែង ឥទ្ធិពលនៅក្នុង តំបន់ អាស៊ីប៉ាស៊ីហ្វិក ហើយ ក៏ ដើម្បី ទប់ទល់ ឥទ្ធិពល សហរដ្ឋអាមេរិក ក្នុង សំណុំរឿង បញ្ហា តៃវ៉ាន់ ។ បន្ទាប់ពី សហរដ្ឋ អាមេរិក មហាយក្ស ចិន ជាប្រទេស ទី២ ដែល ចំណាយ ថវិកា លើ វិស័យ យោធាច្រើ នជាង គេ នៅ លើពិភពលោក ៕

Nº.0493

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top