ប្រធានាធិបតី អ៊ុយក្រែន ប្រកាស ត្រៀម ដោះដូរ ទឹក ដីជាមួយ រុស្ស៊ី ដើម្បី បញ្ចប់ សង្គ្រាម

7News

ប្រធានាធិបតី អ៊ុយក្រែន ប្រកាស ត្រៀម ដោះដូរ ទឹក ដីជាមួយ រុស្ស៊ី ដើម្បី  បញ្ចប់ សង្គ្រាម

ចេញផ្សាយថ្ងៃទី១៣ កុម្ភៈ ២០២៥៖

រដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធ បី ប្រទេស បារាំង អាល្លឺម៉ង់ និង ប៉ូឡូញ ត្រូវ ជួប ប្រជុំ គ្នា នៅ ថ្ងៃពុធ ទី ១២ កុម្ភៈ ២០២៥ ដើម្បី បញ្ជាក់ អំពី សាមគ្គីភាព របស់អឺរ៉ុប ចំពោះ អ៊ុយក្រែន។ ជំនួប ប្រជុំ ប្រព្រឹត្ត ទៅ ជួន ចំពេល ដែល ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី បាន ប្រកាស ត្រៀម ដោះដូរ ទឹក ដី ជាមួយ រុស្ស៊ី ដើម្បី ឈាន ទៅ បើក កិច្ចចរចា សន្តិភាព។

មិនដូច ពាក្យ ធ្លាប់ អះអាង ក្នុង ពេល ឃោសនា បោះឆ្នោត រដ្ឋបាល លោក ដូណាល់ ត្រាំ មិន ឃើញ បង្ហើប បង្ហាញផែនការ សន្តិភាព ទាក់ទង នឹង សង្គ្រាម នៅ អ៊ុយក្រែនសោះ។ កំពុង បំពេញ ទស្សនកិច្ច នៅ អឺរ៉ុប រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Pete Hegseth បាន ត្រឹម អះអាង ថា លោក ត្រាំ ប្រាថ្នា ចង់ បាន កិច្ចព្រមព្រៀង សន្តិភាព ដ៏ ឆាប់ រហ័ស មួយ ដើម្បី បិទ បញ្ចប់ សង្គ្រាមនៅ អ៊ុយក្រែន។

ក្រុមប្រទេស អឺរ៉ុប កំពុង រង់ ចាំ យ៉ាង អន្ទះសារ ចង់ ដឹង ថា តើ អាមេរិក មានជំហរ បិទ បញ្ចប់ សង្គ្រាម រុស្ស៊ី ឈ្លានពាន អ៊ុយក្រែន យ៉ាងដូចម្តេច ? តើ អឺរ៉ុប មាន ចំណែកប៉ុន ណា ក្នុង ដំណើរការ ចរចា រក សន្តិភាព ឱ្យ អ៊ុយក្រែន ? អឺរ៉ុប ត្រូវ ការ ជា ចាំបាច់នូវ កិច្ចព្រមព្រៀង សន្តិភាព ដែល មិនធ្វើ ឱ្យ អ៊ុយក្រែន បង់ ខាត ហើយក៏ គ្មាន ការ គំរាមកំហែង ដល់ សន្តិសុខរបស់ ទ្វីប អឺរ៉ុប។

ហេតុ ដូច្នេះហើយ បាន ជា ក្រុម សម្ព័ន្ធ បី ប្រទេស បារាំងអាល្លឺម៉ង់ និង ប៉ូឡូញ បាន បើក ជំនួប ប្រជុំ ថ្នាក់ រដ្ឋមន្ត្រីការបរទេស នៅ ថ្ងៃ ពុធទី ១២កុម្ភៈ នៅជាយ ក្រុង ប៉ារីស ដោយ មាន ការ ចូល រួម ពី សមភាគី អ៊ីតាលី និង អេស្ប៉ាញ។ បន្ទាប់ មក ក្រុមប្រមុខ ការទូត អឺរ៉ុប នឹង មាន ជំនួប ជាមួយ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន និង អង់គ្លេស។ កម្មវត្ថុ នៃការ ជួប ប្រជុំ គ្នា នេះ គឺ ដើម្បី ផ្តល់ ការ គាំទ្រយូរអង្វែង របស់ បារាំង និង អឺរ៉ុប ដល់ អ៊ុយក្រែន រហូត ទាល់ តែ សង្គ្រាម ចប់។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ របស់ ក្រសួងការបរទេស បារាំង។

ប៉ុន្តែ នៅ ក្នុង បទ សម្ភាសន៍ ជាមួយ សារព័ត៌មានអង់គ្លេស The Guardian លោកប្រធានាធិបតី អ៊ុយក្រែន យល់ ថា អឺរ៉ុប តែ ម្នាក់ ឯង មិន អាច ធានាសុវត្ថិភាព និង សន្តិសុខ អ៊ុយក្រែន បាន ទេ ក្នុង ករណី មាន បទ ឈប់ បាញ់ ជា យថាហេតុ ណាមួយ កើត ឡើង ត្រូវ តែមានការ ធានា និង ការ ចូល រួម ពី អាមេរិក ដែរ ទើប ទប់ ជាប់។ ដូច្នេះ ប្រសិន បើ លោក ដូណាល់ត្រាំ អាច នាំ អ៊ុយក្រែន និង រុស្ស៊ី ឱ្យ ចូល តុ ចរចា បាន និង នៅ ក្នុង ក្របខ័ណ្ឌ នៃ កិច្ចការចរចា សន្តិភាព ដែលដឹកនាំ ដោយ សហរដ្ឋ អាមេរិក អ៊ុយក្រែននឹង ព្រម ដោះដូរ ទឹក ដី ជាមួយ រុស្ស៊ី។ នេះ បើតាម ប្រសាសន៍ របស់ លោក ហ្សេឡេនស្គី នៅ ថ្ងៃអង្គារ ទី ១១ កុម្ភៈ  ដោយ បន្ថែមថា កៀវ នៅ មិន ទាន់ កំណត់ ទាម ទារ ដី ត្រូវ ដោះដូរគ្នា នៅ ឡើយ ទេ សម្រាប់ ពេល នេះ។ លោក ហ្សេឡេនស្គី ក៏ បានធ្វើកា រសន្និដ្ឋាន ដែរ នៅ ថ្ងៃ ពុធ ទី ១២ កុម្ភៈ នេះ ថា ការ បន្ត វាយប្រហារ មីស៊ីល និង ដ្រូន យ៉ាង ប្រសាច មក លើ ក្រុង កៀវ ស ឱ្យ ឃើញ ថា ប្រធានាធិបតី រុស្ស៊ី គ្មាន ឆន្ទៈត្រៀម ចង់ ចរចា ទេ៕




Nº.0450

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top