ប្រទេស អារ៉ាប់ ចំនួន ៥ បដិសេធ ផែនការផ្ទេរ ជន ប៉ាឡេស្ទីនចេញពី ហ្កាហ្សា

7News

 ប្រទេស អារ៉ាប់ ចំនួន ៥ បដិសេធ ផែនការផ្ទេរ ជន ប៉ាឡេស្ទីនចេញពី ហ្កាហ្សា

ចេញផ្សាយថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥៖

រដ្ឋមន្ត្រី ក្រសួងការបរទេស អេហ្ស៊ីប ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និង កាតា បានជួប ប្រជុំ គ្នា នៅ ក្រុង គែរ និង បាន សម្រេច ច្រាន ចោល នៅ ថ្ងៃ សៅរ៍ ទី ១កុម្ភៈ ២០២៥ នេះ រាល់ គ្រប់ ទម្រង់ នៃ ការ ចាប់ បង្ខំ ជន ប៉ាឡេស្ទីន ឱ្យ ផ្លាស់ ទី។ តែ ប្រទេស ទាំង ៥ ចង់ សហការ ជាមួយ ប្រធានាធិបតី អាមេរិក ដើម្បី រក ដំណោះស្រាយបញ្ចប់ ជម្លោះ អ៊ីស្រាអែល តាម រយៈ ការ បង្កើត រដ្ឋ ពីររស់ ក្បែរ គ្នា។

រដ្ឋមន្ត្រី ក្រសួងការបរទេស អេហ្ស៊ីប ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងកាតា បាន បើក ជំនួប ប្រជុំ នៅ ក្រុង គែរ ប្រទេស អេហ្ស៊ីប ដើម្បី ពិភាក្សា អំពី បញ្ហា ប៉ាឡេស្ទីន ដោយ បាន ការ ចូល រួម ពី សំណាក់ ប្រមុខ ដឹកនាំ សម្ព័ន្ធ អារ៉ាប់ និង អគ្គលេខាធិការនៃ គណៈកម្មការប្រតិបត្តិ អង្គការ រំដោះ ប៉ាឡេស្ទីន ផង។ កិច្ចប្រជុំ នេះ បាន រៀប ចំឡើង បន្ទាប់ ពី លោក ប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បាន ព្រលយ គំនិត ចង់ “បោស សម្អាត ” តំបន់ ហ្កាហ្សា ដោយ ផ្ទេរ ពលដ្ឋប៉ាឡេស្ទីន ចេញ ពី តំបន់ ហ្កាហ្សា ទៅ កាន់ ប្រទេស ហ្សកដានី និង អេហ្ស៊ីប។

ជា សម្ព័ន្ធមិត្ត ដ៏ ចម្បង របស់ សហរដ្ឋ អាមេរិក ប្រចាំ តំបន់ អេហ្ស៊ីប និង ហ្សកដានីធ្លាប់ បាន បដិសេធ គម្រោង របស់ លោក ដូណាល់ ត្រាំ រួច ម្តងហើយ។ សម្រាប់ ប្រធានាធិបតី អេហ្ស៊ីប ការលើក ផ្លាស់ ពលរដ្ឋ ប៉ាឡេស្ទីន ចេញ ពី ទឹក ដី កំណើត ជា អំពើ អយុត្តិធម៌ ដែល អេហ្ស៊ីប មិន អាច រួម ដៃ ជាមួយ បាន ឡើយ។

នៅ ថ្ងៃសៅរ៍ ទី ១កុម្ភៈ ២០២៥ នេះ ប្រទេស អេហ្ស៊ីបនិង ហ្សកដានី បាន ចេញ សេចក្តី ថ្លែងការណ៍ រួម ជាមួយ បី ប្រទេសអារ៉ាប់ ផ្សេង ទៀត ច្រាន ចោល រាល់ គ្រប់ ទម្រង់ នៃការ ផ្លាស់ ទីកន្លែង សម្រាប់ ជន ប៉ាឡេស្ទីននៅហ្កាហ្សា។ "ការ ធ្វើ អាណានិគមកិច្ច ការ បណ្តេញ ចេញ ការ បំផ្លាញ ជម្រក (ផ្ទះ សម្បែង) ការចាប់ ក្រសោប ធ្វើ មក ធ្វើ ជា រណប និង ការ បំបាត់ ប្រជាជន ឬ ផ្តាច់ ឫស គល់ពី ដីកំណើត តាម រយៈ ការ លើក ទឹក ចិត្តឱ្យ ផ្ទេរទី តាំង ឬ បង្ខំ ឱ្យ ផ្លាស់ កន្លែង រស់ នៅ សុទ្ធ សឹង ជា ការ បំពាន សិទ្ធិ ប៉ាឡេស្ទីន ដែល ប្រទេសអារ៉ាប់ ទាំង ៥ មិន អាច ទទួល យក បាន ទេ"។ នេះ បើតាម សេចក្តីថ្លែងការណ៍ រួម ដដែល។

ប៉ុន្តែ ប្រទេសអារ៉ាប់ ទាំង៥ បាន ប្រកាស ឆន្ទៈ ចង់ សហការ ជាមួយ លោកប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ ដើម្បី ដោះស្រាយ ជម្លោះរាប់ ទសវត្សរ៍ រវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងស្វែង រក ឱ្យ បាន នូវ សន្តិភាពដ៏ ត្រឹម ត្រូវ និង ទូទៅ សម្រាប់ តំបន់ទាំង មូល តាម រយៈ ដំណោះស្រាយ បង្កើត រដ្ឋ ពីរ គឺ រដ្ឋ ប៉ាឡេស្ទីន រស់ ក្បែរ រដ្ឋ អ៊ីស្រាអែល៕

Nº.0410

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top