គ្រឹះស្ថានអង្គររកចំណូលបានជិត ៥០លានដុល្លារពីទេសចរបរទេសក្នុងឆ្នាំ២០២៤
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរក្នុងឆ្នាំ២០២៤ គឺចាប់ពីខែមករា ដល់ខែធ្នូ ទេសចរបរទេសបានចូលទៅទស្សនារមណីយដ្ឋានអង្គរជាង ១លាននាក់ និងបានចំណូលពីការលក់បណ្ណសរុបជិត ៥០លានដុល្លារ។ ចំនួនទេសចរបរទេស និងចំណូលឆ្នាំ២០២៤នេះបានកើនឡើងប្រមាណជាង ២៨% ធៀបនឹងឆ្នាំ២០២៣។
គ្រឹះស្ថានអង្គរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ថា ចំនួនភ្ញៀវទេសចរបរទេសដែលចូលទៅទស្សនាតំបន់អង្គរមានចំនួន ១ ០២៣ ៦៨៨នាក់ ពោលកើនឡើងចំនួន ២៨.២៧% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកចំណូលបានពីការលក់បណ្ណចូលទស្សនាមានសរុប ៤៧ ៨២៦ ៩៨១លានដុល្លារ ពោលកើនឡើងចំនួន ២៨.៥៧% បើធៀបឆ្នាំ២០២៣។ ដោយឡែក ចំណូលបានពីការលក់បណ្ណនៅប្រាសាទកោះកែរក្នុងរយៈពេល ១២ខែមានចំនួន ៥០ ៣១០ដុល្លារ និងចំណូលពីការលក់សំបុត្រនៅកំពង់ផែចុងឃ្នៀសក្នុងរយៈពេល ១២ខែដូចគ្នាមានចំនួន ៧៩៤ ៣៤៨ដុល្លារ។
ទន្ទឹមគ្នានេះ គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ដែរថា ចំណូលមួយផ្នែកដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ប្រាសាទកោះកែរ
ទន្ទឹមគ្នានេះ គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ដែរថា ចំណូលមួយផ្នែកដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសក្នុងឆ្នាំ២០២៤ បានឧបត្ថម្ភទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២ ធ្នូ ឆ្នាំ ២០២៥ នេះថា របាយការណ៍ឆ្នាំ ២០២៤ របស់គ្រឹះស្ថានអង្គរក៏មិនខុសគ្នាពីរបាយការណ៍ដែលប្រមូលបានពីទីភ្នាក់ងារទេសចរណ៍នៅក្នុងខេត្តសៀមរាបទេ។
តាមការមើលឃើញរបស់លោកស្រី ឆាយ ស៊ីវលីន ភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមនីយដ្ឋានអង្គរច្រើនលំដាប់លេខ១ គឺជនជាតិអាមេរិក លំដាប់លេខ២ គឺជនជាតិអង់គ្លេស និងលំដាប់លេខ ៣ គឺជនជាតិចិន៕
Nº.0301