ផ្លូវ៦០ម៉ែត្រ នឹងត្រូវរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវដោយសារការបើកបរលើសល្បឿនបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់

7News

 ផ្លូវ៦០ម៉ែត្រ នឹងត្រូវរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវដោយសារការបើកបរលើសល្បឿនបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់

ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៖

ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រនឹងត្រូវរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវ បន្ទាប់ ពីមានគ្រោះថ្នាក់ចរាចរណ៍បានកើត ឡើង ដែលបណ្តាលមនុស្សស្លាប់ជាច្រើននាក់ ដោយសារតែការបើកបរលើសល្បឿន និង ក្រោម ឥទ្ទិពល នៃគ្រឿង ស្រ វឹង នា ពេ ល ថ្មី ៗនេះ។

ក្នុងពិធីបិទសន្និបាត ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៣ ខែមករានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ា ណែត បាន មាន ប្រសាសន៍ ថា ក្រោយពីមានការចុះពិនិត្យ ជាមួយនឹងក្រសួងសាធារណការរួចមក សាលា រាជ ធា នី ភ្នំពេ ញ បានឯកភាព រៀបចំរនាំងដែក ដើម្បីដាក់លើផ្លូវ៦០ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ 

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖«ថ្ងៃមិញឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ឯកភាពថា ឱ្យរៀបចំដាក់ដែក នៅ ក ណ្តាល ផ្លូវហ្នឹងទៅ ដើម្បីពុះ។ ប៉ុន្តែទោះបីជាដែកក៏ដោយ បើមនុស្សបើកបរ មិនប្រយ័ត្នហើយ គឺ បុក ទាំង ដែក ហ្នឹង បា ក់ ទៀត។ អញ្ជឹងទាល់តែប្រយ័ត្ន ហើយអនុវត្តច្បាប់»។

ប្រមុខរដ្ឋាភិបាលបានធ្វើការកត់សម្គាល់ថា ក្រោយពីមានការរឹតបន្តឹងការត្រួតពិនិត្យលើ ការបើកបរ ក្រោម ឥទ្ធិពល នៃ គ្រឿងស្រវឹងមក គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាគ្រឿងស្រវឹងនេះបានថយចុះមួយរយៈពេល។ ប៉ុន្តែ វា បាន កើ ត ឡើងវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ 

លោកបានណែនាំឱ្យមានការបន្ត ពង្រឹងលើការត្រួតនិត្យការបើកបរក្រោម ឥទ្ធិពល នៃ គ្រឿងស្រវឹងនេះ ជាពិសេស នៅ ពេលយប់ និងពេលបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។ 

លោកមានប្រសាសន៍ថា៖«រាជធានីខេត្តបានខិតខំត្រួតពិនិត្យលើការបើកបរស្រវឹង បានក្រាបបន្តិច [តែ]ប៉ុន្មានថ្ងៃនេះ ប៉ុន្មាន អាទិត្យនេះចាប់ផ្តើមឃើញឡើងវិញ។ សូមពិនិត្យមើល ជាតិស្រវឹងឡើងវិញ។ ជាពិសេស ក្នុងពេលប៉ុន្មានថ្ងៃនេះ ចូលឆ្នាំ គេថាចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការប្រើប្រាស់ពេលយប់។ ឥលូវនៅផ្លូវ៦០ម៉ែត្រនេះ សា លារាជ ធានី ត្រូវរៀបចំ»។

លោកនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យក្រសួងសាធារណការ បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹ ងកា រ អនុ វ ត្ត ច្បាប់ ស្តីពី ច រា ចរ ណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។ 

លើសពីនោះ ជំរុញបន្តប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ ឬ ផាក ពិន័ យ បទ ល្មើ សច រា ចរ ណ៍ ផ្លូវគោក ដើម្បីបង្កើនការចូលរួមគោរពច្បា ប់ចរាចរណ៍ផ្លូវគោក និងឈានទៅដល់ការ បន្ថ យអ ត្រា គ្រោះ ថ្នាក់ ចរាចរណ៍ ឱ្យនៅកម្រិតទាប។ 

លោកមានប្រសាសន៍ដូច្នេះថា៖«ការគ្រោះថ្នាក់ដោយភាពស្រវឹងក៏មានការថយចុះ ប៉ុន្តែ អត្រានៃការ គ្រោះថ្នាក់ ចរា ចរ ណ៍ នៅ ច្រើននៅឡើយ ហើយនៅកម្ពុជាយើង ក្រោយពីចប់សង្រ្គាម គឺមូលហេតុ ដែលសម្លាប់មនុស្ស ធ្វើឱ្យបាត់បង់ ជីវិត មនុស្សច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍»។ 

កម្លាំងនគរបាល នៃការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ក៏បានកំពុងតែ បន្ត ការ ចុះអ នុវ ត្ត ច្បាប់ ចរា ចរណ៍ រួមទាំងការបាញ់ល្បឿនលើយានយន្ត ដែលល្មើសផងដែរ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ។ សម ត្ថ កិច្ច បាន រក ឃើញ យានយន្តល្មើសជាច្រើន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា ថ្លែងក្នុងឱកាសនោះថា ក្នុងឆ្នាំ២០២៤ ក្រសួង បាន ចុះ បញ្ជីយានយន្តប្រមាណជា ៣៧ម៉ឺនគ្រឿង។ ក្នុងនោះ ទោចក្រយានយន្តប្រមាណជា ៣១ម៉ឺនគ្រឿង និង រថយន្តគ្រប់ ប្រ ភេទ ប្រមាណជា៥៥ ០០០គ្រឿង។ 

ក្រៅពីនោះ ក្រសួងបានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និង ផ្លាកលេខ ផ្ទាល់ ខ្លួនប្រមាណជា៣ម៉ឺនគ្រឿង និងទទួលបានចំណូលសរុបប្រមាណជាង១៨លានដុល្លារអាមរិក និង យាន យន្តដើរ ដោយថាមពលអគ្គិសនី៣ពាន់គ្រឿង។ 

ក្រសួងក៏បានចេញបណ្ណបើកបរចំនួន ១១ម៉ឺនបណ្ណ។ ក្នុងនោះ ទោចក្រយានយន្តប្រមាណ៩ម៉ឺនបណ្ណ និង រថយ ន្ត ប្រ ណិត ជិត១៤ ០០០បណ្ណជាដើម។ លើសពីនោះ ក្រសួង បាន ត្រួត ពិនិត្យ លក្ខណៈ បច្ចេក ទេ ស(ឆៀក) បាន ប្រ មា ណ ៤៦ម៉ឺនគ្រឿង ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់កម្រិតកំណត់ប្រមាណ២លាន ៨៥ម៉ឺនគ្រឿង និង ពិន័យ ប្រមាណជាង១ពាន់គ្រឿង។ 

មួយវិញទៀត យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប្រមាណជា៥៥ ០០០គ្រឿង ក៏ ត្រូវ បានត្រួតពិនិត្យ ហើយរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសប្រមាណ១៤ ០០០គ្រឿងផងដែរ៕ 

Nº.0382

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top