HRWថាអ៊ីស្រាអែល មាន ចេតនា ប្រល័យពូជសាសន៍ ដោយ បង្អត់ ទឹក នៅហ្កាហ្សា

7News

 HRWថាអ៊ីស្រាអែល មាន ចេតនា ប្រល័យពូជសាសន៍ ដោយ បង្អត់ ទឹក នៅហ្កាហ្សា

នៅក្នុង របាយការណ៍ ចេញ ផ្សាយ នា ថ្ងៃព្រហស្បតិ៍ ទី ១៩ ធ្នូ ២០២៤ នេះ អង្គការ ការពារ សិទ្ធិមនុស្ស Human Right Watch យល់ ថា “អ៊ីស្រាអែលបាន ប្រព្រឹត្ត ទង្វើ ប្រល័យ ពូជសាសន៍ ព្រោះ បានកំហិត មធ្យោបាយ ផ្តល់ ទឹក សម្រាប់ ប្រជាពលរដ្ឋរស់ នៅ ក្នុង តំបន់ហ្សាហ្សា” តាំង ពី សង្គ្រាម រវាង ហាម៉ាសនិង អ៊ីស្រាអែល បាន ផ្ទុះ ឡើង។ ប៉ុន្តែ អ៊ីស្រាអែល បាន កុហក់ ជា រហូត មក។

នៅ ក្នុង របាយការណ៍ជិត ២០០ ទំព័រ អម ដោយ លទ្ធផល អង្កេត ផង អង្គការ ការពារ សិទ្ធិមនុស្ស HRW បាន សន្និដ្ឋាន ថា អាជ្ញាធរ អ៊ីស្រាអែល បាន បង្កើត ដោយ ចេតនា លក្ខខណ្ឌលំបាក ប៉ះពាល់ ដល់ ជីវិត រស់ នៅ ប្រចាំ ថ្ងៃ របស់ ប្រជាពលរដ្ឋ ប៉ាឡេស្ទីន នៅ ហ្កាហ្សា ដោយសំដៅ បំផ្លាញជីវិត ពលរដ្ឋ នេះ មួយ ភាគ តាម រយៈ ការ រារាំងមិន ឱ្យ មាន ទឹក ប្រើ គ្រប់ គ្រាន់។

កង្វះ ទឹក ទំនង ជា ដើម ហេតុ នៃ ការ ស្លាប់ រាប់ពាន់ នាក់។ បុគ្គលិក សុខាភិបាលធ្វើការ នៅ ហ្កាហ្សា ជា ច្រើន នាក់ បាន អះអាងថា ការ ខ្វះ ទឹក បាន ធ្វើ ឱ្យ មនុស្ស ជា ច្រើន ពាន់ នាក់ជាពិសេស ទារក ស្លាប់ និង ធ្លាក់ ខ្លួន ឈឺ។ អង្គការ HRW បាន ប្រើ រូបភាព ផ្កាយ រណប ដែល ឆ្លុះ បញ្ចាំង ឱ្យ ឃើញ ថា មាន យ៉ាង ហោច ណាស់ កន្លែង ស្តុក ទឹក មួយ ព្រមទាំង រចនា សម្ព័ន្ធ ចែក ចាយ ទឹក ផ្សេង ទៀត ត្រូវ បាន បំផ្លាញ ខ្ទេច ឬ ធ្វើ ឱ្យ ខូច ជា ដំណំ ហើយ អ៊ីស្រាអែល បាន ដាក់ បម្រាម មិន ឱ្យ នាំ ចូល គ្រឿង បន្លាស់ ចាំបាច់ សម្រាប់ ជួសជុល ទេ។

ក្នុង ពេលធ្វើ អង្កេតដែល មាន រយៈ ពេល ជិត មួយ ឆ្នាំ អង្គការ បាន ស្នើ សុំមើល របាយការណ៍សកម្មភាព ជាក់ ស្តែង របស់ យោធា អ៊ីស្រាអែល ប៉ុន្តែ គ្មាន ចម្លើយ។ ក្រោយ ការ វាយឆ្មក់ ទ្រង់ទ្រាយ ធំ របស់ ចលនា ហាម៉ាស ក្នុង ទឹក ដី អ៊ីស្រាអែល រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ ដែល កាលណោះ គឺ រូប លោក អ៊ីយ៉ាវ ហ្កាឡង់ បាន ចេញ បញ្ជា ឱ្យ បិទ ខ្ទប់នៅ ថ្ងៃ ទី ៩ តុលា ២០២៣ តំបន់ ហ្កាហ្សា ទាំង ស្រុង ដោយ ផ្តាច់ ភ្លើង ផ្តាច់ ស្បៀងអាហារ ផ្តាច់ ទឹក និង ផ្តាច់ ប្រេង។ គ្មាន ភ្លើង គ្មាន ប្រេង ម៉ាស៊ីន បូម ទឹក មិន អាច ដំណើរការ បាន។ ហេតុ ដូច្នេះ ហើយ បាន ជា ហ្កាហ្សា ខ្វះ ទឹក ទៅៗ។ នេះ បើតាមរៀប រាប់ លម្អិតរបស់ HRW ដែល យល់ ថា ចេតនា ចង់ បង្អត់ ទឹក របស់ អ៊ីស្រាអែល ជា ចេតនា ប្រល័យពូជសាសន៍ ចង់ ផ្តាច់ ពូជ សាសន៍ មួយ។ ដូច្នេះ អ្នក ទទួល ខុស ត្រូវ អ៊ីស្រាអែល ណា ខ្លះ ដែល ចង់ កម្ចាត់ ប្រជាពលរដ្ឋ ប៉ាឡេស្ទីន នៅហ្កាហ្សា អាច នឹង ទទួល សញ្ញា បញ្ជាក់ អំពី ឆន្ទៈ ប្រល័យ ពូជសាសន៍ហើយ។ ដោយ គ្មាន សំណៅ ជា លាយ លក្ខណ៍ អក្សរ ឬ ផែនការ ប្រកាស ច្បាស់ ៗ ចេតនា ប្រល័យ ពូជសាសន៍ នឹង ត្រូវ លាត ត្រដាង បង្ហាញ តាម រយៈ ការ សង្កេត រាល់ គ្រប់ សកម្មភាព ក្នុង ជម្លោះ ។ នេះ បើ តាម ប្រសាសន៍ របស់ លោកស្រី Lama Fagih នាយិកាអង្គការ HRW ទទួល បន្ទុក តំបន់ ដើមបូព៌ា និង អាហ្វ្រិក ខាង ជើង ។

HRW សុំ ឱ្យ អ៊ីស្រាអែល ប្រកាសជា បន្ទាន់ ធានា ផ្គត់ ផ្គង់ ទឹក ប្រេង អគ្គិសនី ក្នុង បរិមាណគ្រប់ គ្រាន់ ដល់ តំបន់ ហ្កាហ្សា ដើម្បីគោរព សិទ្ធិ ជា មូលដ្ឋាន របស់ មនុស្សជាតិ និង អំពាវនាវ ឱ្យ សហគមន៍ អន្តរជាតិ ចាត់ វិធានការ យ៉ាងណា រារាំង មិន ឱ្យ អាជ្ញាធរ អ៊ីស្រាអែល ប្រព្រឹត្ត អំពើ ប្រល័យ ពូជសាសន៍ នៅ ហ្កាហ្សា បាន។

អ៊ីស្រាអែលដែល បាន ផ្តល់ សច្ចាប័ន នៅ ឆ្នាំ ១៩៥១ ដល់ សន្ធិសញ្ញា ការពារ និ ងលុប បំបាត់ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ រង ការ ចោទ កាន់ ពីសំណាក់ អង្គការ ក្រៅ រដ្ឋាភិបាល ជា ច្រើន ពី បទ ប្រព្រឹត្ត អំពើ ប្រល័យ ពូជសាសន៍ នៅ ហ្កាហ្សា និង ខ្លះ បាន ប្តឹងទៅ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ផង។ ប៉ុន្តែ អ៊ីស្រាអែល តែង បាន ច្រាន ចោល យ៉ាង ដាច់ អហង្ការរាល់ គ្រប់ ការ ចោទ ប្រកាន់ ទាំង នោះ។ កាលពី ថ្ងៃទី ៥ ធ្នូ អ៊ីស្រាអែល បាន បរិហារ របាយការណ៍ របស់ អង្គការAmnesty International ថា ប្រឌិត ឡើងដោយ ខុស និង ភូត ភរគ្រប់ ចំណុច៕

Nº.0250

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top