យោធិនទាំង ៤០រូប ទើបនិងជ្រើសរើសថ្មី ដែលជាប់ជាស្ថាពរ ត្រូវហ្វឹកហ្វឺន បង្កើនការយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន

7News

 យោធិនទាំង ៤០រូប ទើបនិងជ្រើសរើសថ្មី ដែលជាប់ជាស្ថាពរ ត្រូវហ្វឹកហ្វឺន បង្កើនការយកចិត្តទុកដាក់រៀនសូត្រឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន

កំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤--

ពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន៤០នាក់ (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី  ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ពិធីនេះប្រារព្ធធ្វើនៅ ទីបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់យោធិន នៃកងរាជអាវុធ ហត្ថទើបជ្រើសរើសថ្មី ត្រូវខិតខំហ្វឹកហាត់ រៀនសូត្រ ក្រេបជញ្ជក់យក នូវចំណេះដឹង ចំណេះធ្វើពីគ្រូយោធាចារ្យ ត្រូវបង្កើនការយកចិត្ត ទុកដាក់រៀនសូត្រឱ្យអស់ ពីសមត្ថភាពរៀងៗខ្លួន ត្រូវគោរពឱ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់វគ្គ ត្រូវយកអស់កម្លាំង កាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជា នាយទាហានដែលមានសមត្ថភាព ពេញលេញមានគុណភាព គុណធម៌ជាក់លាក់ ជារបងការពារជាតិរឹងមាំនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ក៏បាន ឧបត្ថម្ភជូនយោធិន ៤០នាក់ ដោយក្នុងម្នាក់ទទួល បានក្រម៉ា១ និងថវិកា ២០ម៉ឺនរៀលផងដែរ៕





Nº.0210

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top